ព័ត៌មានជាតិ
ខេត្តសៀមរាប ត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសៀមរាបឡើងវិញ
សៀមរាប៖ លោកទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាបបានប្រកាស ក្នុងការត្រៀមបើកព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប។ លោកមានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្តសៀមរាបនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ ។
លោកបន្តថា ជាមួយការបើកទំព័រថ្មី នៃសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ វិញ្ញាសារសាកល្បងធំៗ ដែលជាការពិសោធន៍លើកម្លាំងរើបម្រះចេញពីវិបត្តិជំងឺកូវីដ-១៩ គឺពិធីឆ្លងឆ្នាំសកលបានកន្លងផុត និងកំពុងត្រៀមការសាកល្បងបុណ្យចូលឆ្នាំចិន-វៀតណាមនាពេលខាងមុខ។ នៅក្នុងអំឡុងខែកុម្ភៈ ឬ ខែមីនា ខាងមុខនេះខេត្តសៀមរាបនឹងប្រារព្ធពីធីកាត់ខ្សែបូរសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនានាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដូច្នេះគោលដៅខាងមុខគឺបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំខាល ដែលក្នុងអំឡុងពេលនៃថ្ងៃចូលឆ្នាំនេះ រដ្ឋបាលខេត្តសៀមរាបនឹងត្រូវរៀបចំឲ្យមានជាព្រឹត្តិការណ៍សង្ក្រាន្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងទេសចរអន្តរជាតិផងដែរ។

លោកមានប្រសាសន៍ទៀតថា អ្វីដែលចង់ឃើញសម្រាប់ថ្ងៃអនាគត គឺការរីកចម្រើនទៅមុខឥតឈប់ឈរ ប៉ុន្តែនៅក្នុងកាលៈទេសៈនេះ បើទោះបីផ្តោតលើបញ្ហាអ្វីក៏ដោយ ក៏មិនអាចបំភ្លចបានជាដាច់ខាត គន្លឹះរក្សានិរន្តរភាពនៃការបើកប្រទេសឡើងវិញ គឺការបន្តដាក់ចេញនូវការជំរុញចលនាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន និងការអនុវត្តឲ្យបានខ្ជាប់ខ្ជួនវិធានសុវត្តិភាពរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ គឺស្មើនឹងការរក្សាជីវិតខ្លួនឯង។



លោកអភិបាលខេត្តសៀមរាបមានប្រសាសន៍បន្ថែមថា បញ្ហាដែលសំខាន់នៅចំពោះមុខនេះ ជុំវិញហេដ្ឋារចនានាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដែលជាការងារអទិភាព ដូច្នេះក្នុងឱកាសនេះសូមអ្នកជំនាញពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរក្រុង ត្រូវយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់បំផុត លើការរៀបចំសណ្តាប់ធ្នាប់ ការធ្វើចរាចរណ៍ ការប្រើប្រាស់ចំណីផ្លូវ ការរៀបចំកន្លែងលក់ដូររបស់ប្រជាពលរដ្ឋជាដើម ហើយសម្រាប់ការងារបរិស្ថាន អនាម័យស្អាត និងសេចក្តីថ្លៃថ្នូរ គឺទាមទារឲ្យមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងនោះជនគំរូបំផុត គឺបងប្អូនប្រជាពលរដ្ឋ ទាំងការចូលរួមផ្សព្វផ្សាយ និងទាំងការចូលរួមអនុវត្ត ។
គួររំលឹកថា កិច្ចប្រជុំនេះមានរបៀបវារ:សំខាន់ៗចំនួន៣ ដែលត្រូវលើកយកមកធ្វើការពិភាក្សាគឺ៖ ១- ការងារសន្តិសុខ និងសណ្តាប់ធ្នាប់ទូទៅ ជាពិសេសសណ្តាប់ធ្នាប់នៅតាមដងផ្លូវ៣៨ខ្សែ , ២- ករណីចុះត្រួតពិនិត្យ និងចាត់វិធានការបង្រ្កាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប និង ៣.ស្តាប់របាយការណ៍របស់ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកនិង បញ្ហាផ្សេងៗ និងសំណូមពរមួយចំនួនដើម្បីមានវិធានការនិងដំណោះស្រាយ៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


