ព័ត៌មានជាតិ
ដឹងទេ នៅក្រុងបាត់ដំបងមានផ្សារទាំំងអស់ប៉ុន្មាន?
ខេត្តបាត់ដំបង÷ មន្ត្រីសាលាក្រុងបាត់ដំបងបានលើកឡើងថា នៅក្នុងក្រុងបាត់ដំបងបានបង្កើតផ្សារជាច្រើនកន្លែង ដើម្បីសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការដោះដូរទំនិញគ្រប់ប្រភេទកុំឲ្យកកស្ទះ។


លោកហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្តបាត់ដំបងបានឲ្យកម្ពុជាថ្មីដឹងថា បច្ចុប្បន្នក្នុងក្រុងបាត់ដំបងមានផ្សារចំនួន ០៩ ក្នុងនោះមានទីផ្សារឯកជនចំនួន ០២។
ផ្សារសំខាន់ៗទាំង ០៩ នៅក្នុងក្រុងបាត់ដំបងរួមមាន ១,ផ្សារធំបាត់ដំបង (ផ្សារណាត់) ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ២,ផ្សារបឹងឈូក ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់បាត់ដំបង ៣,ផ្សារអប្សារាផ្សារលើ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ៤,ផ្សារ១៣មករា ស្ថិតនៅក្នុងសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ៥,ផ្សាររោងល្ខោនស្ថិតនៅក្នុងសង្កាត់ទួលតាឯកក្រុងបាត់ដំបង ៦,ផ្សារវត្តលៀប ស្ថិតនៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ៧,ផ្សារពោធិវង្ស ស្ថិតនៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ៨,ផ្សារភូពុយ ស្ថិតនៅក្នុងសង្កាត់អូរចារក្រុងបាត់ដំបង (ផ្សារឯកជន) និង៩,ផ្សារហេង ឆៃលី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង (ផ្សារឯកជន)។
ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្តបាត់ដំបង លោកហម អរុណ បានបញ្ជាក់ពីផ្សាររាត្រីដែលជាជំនួយរបស់ADB មិនត្រូវបានរាប់បញ្ចូលក្នុងចំណោមផ្សារទាំង ០៩ ខាងលើនោះទេ ដែលមានទីតាំងក្នុងសង្កាត់ស្វាយប៉ោជិតរង្វង់មូលនាគបាញ់ទឹក ទល់មុខអគ្គិសនីយខេត្តដែលខាងមន្ទីរទេសចរណ៍ដាក់បញ្ចូលជាទីផ្សារទេសចរណ៍ក្នុងខេត្តបាត់ដំបង៕

អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ