ព័ត៌មានជាតិ
តើស្ថានទូតកម្ពុជា នៅអ៊ុយក្រែន មានស្ថានភាពដូចម្ដេច?
ឆ្លើយតបទៅនឹងសំណួរសួរថា “តើស្ថានទូតកម្ពុជា នៅអ៊ុយក្រែន មានស្ថានភាពដូចម្ដេច?” លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា ព្រះរាជាណាចក្រកម្ពុជាពុំមានស្ថានទូតនៅប្រទេសអ៊ុយក្រែនទេ ចំណែកប្រជាពលរដ្ឋ ក៏ដូចជានិស្សិតខ្មែរនៅទីនោះ លោកនៅមិនមានព័ត៌មាននៅឡើយទេ ដោយលោកកំពុងរង់ចាំការបញ្ជាក់ពីស្ថានទូតកម្ពុជា ប្រចាំនៅរុស្ស៊ី។

គួររំលឹកថា រុស្ស៊ី បានចាប់ផ្តើមវាយប្រហារពេញទំហឹងចូលទៅកាន់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ហើយទីក្រុងគៀវ បានរាយការណ៍ថា មានមនុស្សស្លាប់ជាង ១០០នាក់ និងរបួសជាង ៤០០នាក់។ ការប្រយុទ្ធគ្នាដ៏ខ្លាំងថែមទៀត បានកើតឡើងនៅព្រឹកថ្ងៃសុក្រនេះ នៅក្នុងទីក្រុង Sumy ភាគឦសាន នៃប្រទេសអ៊ុយក្រែន។ កាំជ្រួច និងការបាញ់ផ្លោងរបស់រុស្ស៊ី បានស្រោចលើបណ្តាទីក្រុងរបស់អ៊ុយក្រែន ក្រោយពីប្រធានាធិបតី ពូទីន ចេញបញ្ជាឱ្យបើកប្រតិបត្តិការសឹកពិសេសចូលអ៊ុយក្រែន ហើយមកដល់ពេលនេះ កម្លាំងយោធារុស្ស៊ី បានបន្តរុលចូលជ្រៅទៅក្នុងប្រទេសអ៊ុយក្រែន ធ្វើឱ្យសមរភូមិស្លាប់រស់នេះបានឈានដល់ជាយទីក្រុងគៀវហើយ។

ស្របពេលការវាយសំរុករបស់រុស្ស៊ីនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចេញមកច្រានចោលព័ត៌មានថា លោកបានភៀសខ្លួនចេញពីប្រទេស។ លោកបញ្ជាក់ថា លោក និងគ្រួសារកំពុងស្ថិតនៅក្នុងរដ្ឋធានី នៃប្រទេសអ៊ុយក្រែននៅឡើយ តែលោកមិនទម្លាយពីទីកន្លែងជាក់លាក់នោះទេ ប៉ុន្តែរដ្ឋាភិបាលអាម៉េរិកឯណេះវិញបាននិយាយថា ខ្លួនដឹងទីកន្លែងស្នាក់នៅរបស់លោកប្រធានាធិបតី Volodymyr Zelensky និងបានទាក់ទងជាប់ជាប្រចាំ។ ជាមួយគ្នានោះ លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី បានប្តេជ្ញានៅថ្ងៃសុក្រនេះថា លោកនឹងបន្តស្នាក់នៅក្នុងទីក្រុងកៀវ (Kyiv) ទោះបីជាដឹងថា កងទ័ពរុស្ស៊ីកំពុងសំដៅមកកាន់រដ្ឋធានីនេះ ហើយកងទ័ពអ៊ុយក្រែនកំពុងព្យាយាមទប់ទល់ យ៉ាងក្តៅគគុកក្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

ទីក្រុងធំៗជាច្រើនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវផងដែរ បានរងការវាយប្រហារដោយគ្រាប់មីស៊ីល និងការបាញ់ផ្លោងយ៉ាងដំណំ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាឱ្យកងទ័ពរបស់លោក បើកការវាយលុកអ៊ុយក្រែន កាលពីពេលព្រឹកព្រហាមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
បើតាមរបាយការណ៍បឋមពីអាជ្ញាធរអ៊ុយក្រែន ប្រជាជនយ៉ាងហោចណាស់ ១០០ ០០០ នាក់បានរត់ភៀសខ្លួនចេញពីលំនៅឋាន ខណៈមួយចំនួនបានសំងំស្នាក់នៅ តាមផ្លូវរថភ្លើងក្រោមដី។

ចំពោះមុខស្ថានការណ៍ដ៏តានតឹងបំផុតនេះ លោក Volodymyr Zelensky បានថ្លែងប្រាប់ប្រជាជាតិលោក និងពិភពលោកទាំងមូល តាមរយៈសារជាវីដេអូនៅថ្ងៃសុក្រនេះថា សត្រូវបានចាត់ទុកលោក គឺជាគោលដៅទីមួយ ហើយគ្រួសាររបស់លោក គឺជាគោលដៅទី២ ហើយរុស្ស៊ី ចង់កម្ទេចប្រព័ន្ធនយោបាយអ៊ុយក្រែន។ លោកនឹងស្នាក់នៅក្នុងរដ្ឋធានីនេះ។ ជាមួយគ្នានោះ លោក Volodymyr Zelenskyy បានអំពាវនាវដល់មេដឹកនាំប្រទេសលោក ខាងលិចមានវិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្សី៕
អត្ថបទ៖ កោះកែវ

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៤ ម៉ោង ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៤ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៤ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
កីឡា៣ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក