ព័ត៌មានជាតិ
ខួប២៤ឆ្នាំ របស់ឧបាសិកា ឌីប៉ុក ដែលរៀបចំឡើងដោយគ្រួសារត្រកូលហ៊ុននៅតែចងចាំពីញាតិ ញោម ពុទ្ធបរិស័ទ
ការដឹងគុណនៅតែបន្តចងចាំដល់កូនចៅជំនាន់ក្រោយ។ ជាពិសេស ត្រកូលហ៊ុន ដែលបានរៀបចំធ្វើពិធីរំលឹកគុណមាតា បិតា ដែលបានចែកឋានទៅហើយ របស់លោកទាំងពីរ ទោះជាមាន ជំងឺកូវីត១៩ ចូលមករំខានខ្លះៗក៏ដោយ តែកូនចៅទាំងអស់នៅតែគោរពដឹងគុណដល់លោកទាំងទ្វេដដែល។ក្នុងនាមជាកូនជាចៅ ក៏បាន រៀបចំធ្វើពិធីបុណ្យនេះ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

ការចូលរួមក្នុងពិធីបុណ្យខួបទី២៤ នៅវេលាព្រឹកនេះ ឯកឧត្តមប៊ិនស៊ីនាថ ជំនួយការ សម្ដេចតេជោនិងឯកឧត្តម ឌីពៅ ជំនួយការសម្ដេចតេជោ លោកទាំងពីរធ្លាប់ជានិស្សិត(ក្មេងវត្ត)ស្នាក់នៅក្នុងវត្តបទុមវតីនិង ធ្លាប់មានប្រវត្តិតស៊ូខិតខំរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងដោយបានមកពីការសណ្តោសប្រណីពីព្រះសង្ឃនិង អ្នកឧកញ៉ាមហាភក្តីប្បរិស ភោគា ហ៊ុននាង ជួយជ្រោមជ្រែងក្នងការសិក្សា រហូតធ្វើឲ្យលោកទាំងពីរ ទទួលបានតំណែងនិងតួនាទី ក្នុង ស្ថាប័នរដ្ឋាភិបាលដល់សព្វថ្ងៃ។
ហេតុនេះហើយ ទើបលោកទាំងពីរមានប្រសាសន៍ថា យើងខ្ញុំនៅតែគោរពនិងដឹងគុណជានិច្ចចំពោះ លោកតា និង លោកយាយ និងប្រមុខរាជរដ្ឋាភិបាលផងដែរ ទើបធ្វើឲ្យលោកទាំងពីរ មាន មុខដំណែង និង តួនាទី ក្នុងរដ្ឋាភិបាលរហូត មកដល់ពេលនេះ។
ឯកឧត្តមបណ្ឌិត ស៊ាងលាង បានមានប្រសាសន៍ថា ថ្ងៃនេះជាខួប២៤ឆ្នាំរបស់អ្នកម្តាយឌីប៉ុក និង លោកឪពុក អ្នកឧញ៉ាមហាភក្តីសប្បរិសភោគា ហ៊ុននាង ដែលរៀបចំឡើងដោយកូនពៅ លោកជំទាវ អគ្គមហាឧបាសិកា ហ៊ុន ប៊ុនធឿន និង ក្រុមគ្រួសារ ព្រម ទាំងមានការចូលរួមពីក្រុម ការងារ និង ញាតិញោមពុទ្ធបរិស័ទដែល ឯកឧត្តម និង លោកជំទាវបាននាំយកសម្ភារៈនិងថវិកាទៅប្រគេនដល់ ព្រះសង្ឃទុកសម្រាប់ប្រើប្រាស់ ក្នុងវត្តមង្គដ្ឌបុរី ប្រើប្រាស់ ផងដែ។
ឯកឧត្តម ស៊ាង ប៊ុនលាង មានប្រសាសន៍ទៀតថា ក្នុងនាមកូនចៅទាំងអស់ សូមឧទ្ទិស កុសល ផលបុណ្យដល់ លោកឪពុក អ្នកម្ដាយ ដែលបានចែកឋានទៅហើយ សូមលោក ទាំងពីរ ងាកក្រោយ ជួយដល់កូនចៅ ទាំងអស់ព្រមទាំង ប្រជាពលរដ្ឋ ឲ្យជៀសផុត ពីជំងឺ ដង្កាត់ផ្សេងៗ ពិសេស ជំងឺ កូវីដ១៩ នេះផងដែរ។

សូមកុំមកបៀតបៀន។ ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងលោកជំទាវ គតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងកូនចៅ សូមទទួលបាន ជោគជ័យ និងសុខភាពល្អ ដើម្បីដឹកនាំប្រទេស ឲ្យកាន់តែរីកចម្រើនថែមទៀត។

ដោយឡែក សម្ដេច មេគណរាជធានីភ្នំពេញ ព្រះនាម ឃឹម សន មានសង្ឃដីកាថា ក្នុងនាមអាត្មាភាព សូមចូលរួមឧទ្ទិសមគ្គផល ដល់ បាសិកា ឌីប៉ុកសូមត្រេកអរ អនុមោទនាបន្ថែមទៀតដើម្បីឲ្យកូនចៅ ដែលមានឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និង លោកជំទាវអគ្គមហាឧបាសិកា ហ៊ុន ប៊ុនធឿន និងសហការីទាំងអស់មិនភ្លេចទេ ក្នុងការធ្វើបុណ្យ ឧទ្ទិស កុសល គោរព បូជា នៅវត្តមង្គដ្ឌបុរី នេះ។ ហើយវត្តនេះ នឹងក្លាយទៅជា រមណីយដ្ឋាន មួយ ដ៏ប្រណិតល្អថែមទៀតផង។ ដូច្នេះក្តី សង្ឃឹម និង ការ ញញឹម របស់ឧបាសិកាទាំងពីរ ដែលបានចែកឋានទៅហើយ សូមអមោទនាទទួលយកផងចុះ។លោកនិងសប្បាយចិត្តពេលដែលឃើញពុទ្ធបរិស័ទចូលមកធ្វើបុណ្យ៕
ដោយ ៖ រុងរឿង





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


