ព័ត៌មានជាតិ
សម្ដេចតេជោ ៖ សុវត្ថិភាពពលរដ្ឋនៅសៀមរាប កាន់តែត្រូវបានធានាពីព្រោះប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ត្រូវបានដាក់ជាច្រើនទីតាំង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប គឺកាន់តែត្រូវបានធានាពីព្រោះប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ត្រូវបានដាក់ជាច្រើនទីតាំង។
ការលើកឡើង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន ៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត ក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២នេះ។
នៅក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «នៅទីរួមខេត្តសៀមរាប អ្នកដែលប្រព្រឹត្តិអាណាចា ឬចោរ លួចចោរប្លន់ គួរតែត្រូវឈប់ទៅ ព្រោះសេវាកាមេរ៉ាសុវត្ថិភាពពេញណែន កុំគិតថា ជួនកាលខ្លួនទៅបំផ្លាញៗកាមេរ៉ាសុវត្ថិភាពមួយ ដើម្បីធ្វើសកម្មភាព ស្មានតែគេរកមិនឃើញ ព្រោះអានេះបាញ់ភ្ជាប់គ្នារហូតៗ»។
ជាមួយគ្នានេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញក្ដីសង្ឃឹមថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប នឹងត្រូវបានធានាបន្ថែមទៀត តាមរយៈឧបករណ៍បច្ចេកទេសកាន់តែទំនើប ដែលធ្វើឲ្យកម្លាំងមានសមត្ថកិច្ចជាពិសេសនគរបាលជាតិ អាចបង្រ្កាបបទល្មើសនានាកាន់តែលឿនរហ័ស៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


