Connect with us

ព័ត៌មានជាតិ

គ្រូបង្រៀន និងនាយកសាលា ១៨ រូប និងសាលារៀនស្អាត ៥ ទទួលពានរង្វាន់សម្តេចតេជោ សែន

បានផុស

នៅ

គ្រូបង្រៀន និងនាយកសាលាចំនួន ១៨ រូប និងសាលារៀនចំនួន ៥ បានទទួលពានរង្វាន់សម្តេចតេជោ សែន  សម្រាប់ជ័យលាភី នាយកសាលាល្អ គ្រូបង្រៀនល្អ គ្រូបង្រៀនល្អភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៣ និងពានរង្វាន់សាលាស្អាត ឆ្នាំសិក្សា ២០២០-២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចែកពានរង្វាន់ជ័យលាភី នេះត្រូវបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៧ ខែមេសាដែលជាថ្ងៃទី៣ នៃសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

នាយកសាលាល្អដែលត្រូវប្រគល់ពានរង្វាន់សម្តេចតេជោ សែនមានចំនួន ៣ រូបក្នុងនោះរួមមានទី១ លោក ឆេង រិទ្ធនាយកសាលាបឋមសិក្សាពោធិ៍សាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ទទួលបានពានរង្វាន់ជ័យលាភីលេខ១ និងថវិកាអមពានរង្វាន់ចំនួន ៧ លានរៀល។ ទី២ លោក ស៊ឹម រ៉ុង នាយកវិទ្យាល័យហ៊ុនសែន១ មិថុនា ស្រុកបាទី ខេត្តតាកែវ ទទួលបានពានរង្វាន់ជ័យលាភីលេខ២ និងថវិកាអមពានរង្វាន់ចំនួន ៦ លានរៀល និងលោក ខែម រ៉ន នាយកវិទ្យាល័យស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទទួលបានពានរង្វាន់ជ័យលាភីលេខ៣ និងថវិកាអមពានរង្វាន់ចំនួន ៥ លានរៀល។

ចំពោះពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ជ័យលាភីគ្រូបង្រៀនល្អមានចំនួន ៥ រូបរួមមានទី១ លោកស្រី ហៃចរិយា គ្រូបង្រៀននៅវិទ្យាល័យ សុខ អាន សំរោង ស្រុកសំរោង ខេត្តតាកែវ ទទួលបានពានរង្វាន់ជ័យលាភីលេខ១ និងថវិកាអមពានរង្វាន់ចំនួន ៥ លានរៀល។ ទី២ លោក ឡឹក សុធាណា គ្រូបង្រៀននៅវិទ្យាល័យពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទទួលបានពានរង្វាន់ជ័យលាភីលេខ២ និងថវិកាអមរង្វាន់ចំនួន ៤ លានរៀល។ ទី៣ លោកស្រី អុល ម៉ារី គ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទទួលបានពានរង្វាន់ជ័យលាភីលេខ ៣ និងថវិកាអមរង្វាន់ចំនួន ៣ លានរៀល ទី៤ លោក លឹម សុគន្ធដារ៉ា គ្រូបង្រៀននៅសាលាបឋមសិក្សាអនុវត្ត រាជធានីភ្នំពេញ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទទួលបានពានរង្វាន់ជ័យលាភីលេខ៤  និងថវិកាអមពានរង្វាន់ចំនួន ៣ លានរៀល និងលោក គិន ធារ៉ា គ្រូបង្រៀននៅវិទ្យាល័យតេជោ សែន សំរោង ស្រុកសំរោង ខេត្តឧត្តរមានជ័យ ទទួលបានពានរង្វាន់ជ័យលាភីលេខ៥ និងថវិកាអមពានរង្វាន់ចំនួន ៣ លានរៀល។

ចំណែកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ជ័យលាភីគ្រូបង្រៀនល្អភាសាខ្មែរថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៣ មានចំនួន ៥ រូបរួមមានទី១ លោកស្រី សួង សិទ្ធិកា គ្រូបង្រៀននៅសាលាបថមសិក្សាអង្គរុន ស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបានពានរង្វាន់ជ័យលាភីលេខ១ និងថវិកាអមពានរង្វាន់ចំនួន ៥ លានរៀល។ ទី២ លោកស្រី ចាន់ ចរិយា គ្រូបង្រៀននៅសាលាបឋមសិក្សាគំរូក្រុង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ទទួលបានពានរង្វាន់ជ័យលាភីលេខ២ និងថវិកាអមពានរង្វាន់ចំនួន ៤ រៀល។ ទី៣ លោកស្រី សន ឆេងលី គ្រូបង្រៀននៅសាលាបឋមសិក្សាទួលថ្ម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទទួលបានពានរង្វាន់ជ័យលាភីលេខ៣ និងថវិកាអមពានរង្វាន់ចំនួន ៣ លានរៀល។ លោក ទួច លាងហ៊ាន់ គ្រូបង្រៀននៅសាលាបឋមសិក្សានាងនយ ស្រុកស្ទោង ខេត្តកំពង់ធំ ទទួលបានពានរង្វាន់ជ័យលាភីលេខ៤ និងថវិកាអមពានរង្វាន់ចំនួន ៣ លានរៀល និងទី៥ លោកស្រី ប៉ិច សោភ័ណ្ឌ គ្រូបង្រៀននៅសាលាបឋមសិក្សា ជា ស៊ីម ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទទួលបានពានរង្វាន់ជ័យលាភីលេខ ៥ និងថវិកាអមពានរង្វាន់ចំនួន ៣ លានរៀល។

សម្រាប់ជ័យលាភីគ្រូបង្រៀនល្អគណិតវិទ្យាថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៣ មានចំនួន ៥ រូបគឺទី១ លោកស្រី ង៉ែត មុនី្នសត្យា គ្រូបង្រៀននៅសាលាបឋមសិក្សាអនុវត្ត ក្រុងកំពត ខេត្តកំពត ទទួលបានពានរង្វាន់ជ័យលាភីលេខ១ និងថវិកាអមពានរង្វាន់ចំនួន ៥ លានរៀល។ ទី២ លោកស្រី ណុំ ចិត្រា គ្រូបង្រៀននៅសាលាបឋមសិក្សាស្ពានពោធិ៍ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ទទួលបានពានរង្វាន់ជ័យលាភីលេខ២ និងថវិកាអមពេលរង្វាន់ចំនួន ៤ លានរៀល។ ទី៣ លោកស្រី កន លីកា គ្រូបង្រៀននៅសាលាបឋមសិក្សា ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ទទួលបានពានរង្វាន់លេខ៣ និងថវិកាអមចំនួន ៣ លានរៀល។ ទី៤ លោកស្រី តាំង មួយហ្គិច គ្រូបង្រៀននៅសាលាបឋមសិក្សាព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទទួលបានពានរង្វាន់លេខ៤ និងថវិកាអម ៣ លានរៀល និងទី៥ លោកស្រី ប្លុង សេរីវុទ្ធី គ្រូបង្រៀននៅសាលាបឋមសិក្សាព្រែកក្រូច ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទទួលបានពានរង្វាន់ជាលើកទី៥ និងថវិកាអមចំនួន ៣ លានរៀល។

រីឯជ័យលាភីសាលាស្អាតក្នុងក្របខណ្ឌទូទាំងប្រទេសមានចំនួន ៥ សាលាក្នុងនោះរួមមានទី១ វិទ្យាល័យស្វាយរៀង ស្ថិតនៅ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ទទួលបានពានរង្វាន់ជ័យលាភីលេខ១ និងថវិកាអមចំនួន ៥ លានរៀល។ ទី២ សាលាបឋមសិក្សាវត្តចែង ស្រុកសង្កែ ខេត្តបាត់ដំបង ទទួលបានពានរង្វាន់លេខ ២ និងថវិកាអម ៤ រៀល។ ទី៣ សាលាបឋមសិក្សាគងជ័យ ស្រុកកងមាសខេត្តកំពង់ចាមទទួលបានជ័យលាភីលេខ៣ និង ថវិកាអម ៣ លានរៀល។ ទី៤ សាលាបឋមសិក្សានិងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទទួលបានពានរង្វាន់ជ័យលាភីលេខ៤ និងថវិកាអម ៣ លានរៀល និងទី៥ អនុវិទ្យាល័យទីរួមខេត្ត ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទទួលបានពានរង្វាន់ជ័យលាភី លេខ៥ និងថវិកាអម ៣ លានរៀល។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នាយកសាលាល្អ គ្រូបង្រៀនល្អ គឺជាកត្តាគន្លឹះដែលក្រសួងអប់រំប្ដេជ្ញាបន្តអនុវត្តការគ្រប់គ្រងសាលារៀន។ លោករដ្ឋមន្ត្រីបានបន្តថា ការគ្រប់គ្រងធនធានមនុស្ស គឺស្ថិតក្រោមសមាសភាពចំនួន៣ រួមមាន៖១. ការពង្រឹងសមត្ថភាព ការបណ្ដុះបណ្ដាលគ្រូ និងអភិវឌ្ឍសមត្ថភាពជាប្រចាំ ២. ការលើកទឹកចិត្ត ការតម្លើងប្រាក់បៀវត្ស និង៣. ការអនុវត្តគន្លងអាជីព៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម