ព័ត៌មានជាតិ
ក្រសួងអប់រំ៖គ្រូបង្រៀនជាប់កិច្ចសន្យាដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិរន្តរភាពនៃការសិក្សានៅទូទាំងប្រទេស
ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិរន្តរភាពនៃការសិក្សានៅទូទាំងប្រទេសនិងជាយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងការដោះស្រាយបញ្ហាឱនភាពគ្រូបង្រៀនព្រមទាំងធានាឱ្យបាននូវការផ្ដល់សេវាអប់រំដល់កុមារគ្រប់រូបជាពិសេសនៅតាមខេត្តនិងតំបន់ដាច់ស្រយាលឆ្លើយតបនឹងកំណើនសិស្ស។

ការអះអាងនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំស្ដីពីការពិនិត្យវឌ្ឍនភាពការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យាកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ កិច្ចប្រជុំនេះបានពិនិត្យពិភាក្សាលើរបាយការណ៍បច្ចុប្បន្នភាពស្ថានភាព និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យាកន្លងមក ព្រមទាំងបានដាក់ចេញនូវសកម្មភាពអាទិភាពដែលត្រូវអនុវត្តបន្ទាន់ និងផែនការសកម្មភាពត្រូវអនុវត្តសម្រាប់ឆ្នាំបន្តបន្ទាប់។
គ្រូជាប់កិច្ចសន្យាភាគច្រើនត្រូវបានប្រើប្រាស់ក្នុងវិស័យមត្តេយ្យសហគមន៍ និងកម្មវិធីអប់រំក្រៅប្រព័ន្ធ រួមមាន ១) គ្រូមត្តេយ្យសហគមន៍ សម្រាប់បង្រៀនកុមារតូចៗនៅក្នុងភូមិ/ឃុំ ២) គ្រូបង្រៀនបឋមសិក្សា និងមធ្យមសិក្សា សម្រាប់ជួយបង្រៀនក្នុងសាលារដ្ឋដែលខ្វះគ្រូ និង ៣) គ្រូបង្រៀនអក្ខរកម្ម និងថ្នាក់បំពេញវិជ្ជា សម្រាប់កម្មវិធីអប់រំក្រៅប្រព័ន្ធ។ ការគ្រប់គ្រង និងការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យា ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា បានឆ្លងកាត់ការវិវត្តជាវិជ្ជមានជាច្រើនដំណាក់កាលមកដល់បច្ចុប្បន្ននេះ ត្រូវបានគ្រប់គ្រងជាប្រព័ន្ធ និងមានស្ដង់ដាកាន់តែល្អប្រសើរ។

បច្ចុប្បន្ន ក្រសួងបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបន្តកែលម្អ និងដោះស្រាយបញ្ហានានានៅក្នុងយន្តការនៃការជ្រើសរើស បែងចែក និងប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យា សំដៅលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពអប់រំ ធានាឱ្យបាននូវនិរន្តរភាពនៃការរៀន និងបង្រៀន ឆ្លើយតបនឹងតម្រូវការជាក់ស្ដែងបំផុតរបស់មូលដ្ឋាន៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


