ព័ត៌មានជាតិ
លោក ម៉ក់ ហឺន៖ សម្តេចតេជោ ជាមេដឹកនាំដែលមិនប្រកាន់ពណ៌សម្បុរ និន្នាការនយោបាយ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរដ្ឋធានីវ៉ាស៊ិនតោន នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះ បានអញ្ជើញទទួលទានអាហារពេលព្រឹកជាមួយលោក ម៉ក់ ហឺន និងភរិយា ព្រមទាំងក្រុមវិភាគបណ្តាសង្គមរស់នៅសហរដ្ឋអាមេរិក ។

នៅក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៅកាន់លោក ម៉ក់ ហឺន ថា សម្តេចពិតជាមានការរីករាយណាស់ ដោយបានជួបសន្ទនាជាមួយលោក ម៉ក់ ហឺន និងក្រុមការងារវិភាគបណ្តាញសង្គម នៃជនរួមជាតិខ្មែររស់នៅសហរដ្ឋអាមេរិក បន្ទាប់ពីរូបសម្តេចផ្ទាល់បានមកដល់រដ្ឋធានីវ៉ាស៊ិនតោនភ្លាមៗ។
សម្តេចតេជោបន្តថា បើទោះបីជាពេលកន្លងមក យើងមិនដែលបានជួបគ្នាដោយផ្ទាល់ក៏ពិតមែន ប៉ុន្តែយើងធ្លាប់បានឆ្លងឆ្លើយតាមប្រព័ន្ធបណ្តាញសង្គម ទាក់ទិនទៅនឹងស្ថានភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលបម្រើឲ្យការរីកចំរើនរបស់ប្រទេស និងប្រជាជនកម្ពុជា។

ជាមួយនឹងការទទួលទានអាហារក្នុងរូបភាពដ៏ស្និទ្ធស្នាលនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី តាមរយៈលោក ម៉ក់ ហឺន បានផ្តាំផ្ញើនូវការនឹករលឹកជូនដល់បងប្អូនកូនក្មួយជាទីស្រឡាញ់ទាំងអស់ ដែលកំពុងរស់នៅប្រកបរបរចិញ្ចឹមជីវិត នៅលើទឹកដីសហរដ្ឋអាមេរិក និងផ្ញើនូវការ នឹករលឹក និងក្តីស្រឡាញពេញបេះដូង ជូនចំពោះជនរួមជាតិទាំងអស់ ពិសេសសម្តេចបានបូងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទេវតាថែរក្សាក្នុងលោក ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ សូមតាមជួយឃុំគ្រងបីបាច់ថែរក្សាការពារជនរួមជាតិខ្មែរទាំងអស់ សូមសមប្រកបនូវពុទ្ធពរទាំងបួនប្រការ និងរស់នៅប្រកបរបរចិញ្ចឹមជីវិត នៅលើទឹកដីសហរដ្ឋអាមេរិក សូមទទួលបាននូវសុខសុភមង្គម ចំរ៉ុងចំរើន គ្រប់ក្រុមគ្រួសារ។

លោក ម៉ក់ ហឺន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្កេចតេជោ ម្តងហើយម្តងទៀត ដែលបានផ្តល់នូវមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត អនុញ្ញាតឲ្យរូបលោក និងក្រុមការងារទាំងអស់ បានជួបសន្ទនានិងផ្តល់នូវការទទួលទានអាហាររួមគ្នា ដែលនេះបានបង្ហាញពីការគោរពស្រឡាញ់ មិនប្រកាន់ពណ៌សម្បុរ និន្នាការនយោបាយ បើទោះបីជាកន្លងមក លោកពូ និងក្រុមការងារបានធ្វើការវាយប្រការលើរូបសម្តេច និងគណបក្សប្រជាជនកម្ពុជាក្តី។ លោកថា លោកពិតជាគោរពកោតសរសើរដោយស្មោះ ជូនចំពោះសម្តេចហើយស្ទើតែគេងមិនលក់ ដោយបានជួបសម្តេចដោយផ្ទាល់នៅរដ្ឋធានីវ៉ាស៊ិនតោន។

លោក ម៉ក់ ហឺន បានបូងសួងដល់វត្ថុស័ក្តិសិទ្ធទេវតាថែរក្សាក្នុងលោក ពិសេសទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ សូមតាមជួយឃុំគ្រងថែក្សាការពារសម្តេចតេជោ និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត សូមកាន់តែមានតេជៈបារមីខ្លាំងពូកែ សុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន ជន្មាយុយ៉ឺនយូរជាងរយវស្សា ដើម្បីបន្តស្ថិតនៅជាមគ្គទេសក៏ដ៏ឆ្នើម ដឹកនាំជោគវាសនាអនាគតប្រទេសជាតិឲ្យកាន់តែរីកចំរ៖នរឹងមាំ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់របស់សម្តេច ជាយូរអង្វែងតរៀងទៅ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


