ព័ត៌មានជាតិ
កម្ពុជា ផលិតមាសបានជាង ២តោនហើយ
គិតមកដល់ពេលនេះ មានរយៈពេល ៨ខែ កម្ពុជា ផលិតមាសបានជាង ២តោនហើយ។ នេះគិតតែមួយរណ្តៅនៅខេត្តមណ្ឌលគិរីប៉ុណ្ណោះ ពោលគឺនៅកន្លែងផ្សេងៗទៀត។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះថា «ទោះបីប្រទេសកម្ពុជាផលិតប្រេងមិនបាន តែអាចផលិតបានមាសទៅវិញ យើងប្រើពេលមកដល់ពេលនេះ រយៈពេល៨ខែ យើងផលិតបានមាសជាង ២តោនមាសដែរ ដែលនេះគិតតែលើរណ្តៅមួយកន្លែងប៉ុណ្ណោះក្នុងខេត្តមណ្ឌលគិរី ដោយមិនទាន់គិតនៅកន្លែងផ្សេងទៀត»។

សម្តេចតេជោ ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង ២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
ពាក់ព័ន្ធនឹងការផលិតមាសនេះ សម្តេចតេជោ ធ្លាប់បានលើកឡើងថា កម្ពុជាបានផលិតមាសកាន់តែច្រើនទៅៗ ដោយសារប៉ូលសេដ្ឋកិច្ចនៅទិសឦសាន្ត គឺជាកសិឧស្សាហកម្ម និងសម្បូរដោយធនធានរ៉ែ។ លើសពីនេះទៀត សម្តេច បានសង្កត់ធ្ងន់ថា កម្ពុជា នៅមិនទាន់ស្រាវជ្រាវអស់នៅឡើយ ដូចជា រ៉ែបុកស៊ីត រ៉ែធ្យូថ្ម និងមានកន្លែងផលិតមាសដទៃទៀត ដែលមិនទាន់បានប្រើប្រាស់នោះទេ។
បើតាមសម្ដេចតេជោ ហ៊ុន សែន រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្ម នឹងផ្តល់ផលប្រយោជន៍ ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។ ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សូមបញ្ជាក់ថា ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត គឺជាក្រុមហ៊ុនមួយ របស់អូស្ត្រាលី ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល អាចផលិតមាសបាន ប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុននេះ កំពុងដំណើរការអភិវឌ្ឍរ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ រោងចក្រចម្រាញ់រ៉េមាសនេះ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវ កាលពីថ្ងៃទី ២១ខែមិថុនា ឆ្នាំ ២០២១។ ផលិតផលដុំមាស ដែលចម្រាញ់បានពីការដ្ឋានអាជីវកម្មរ៉ែមាសអូរខ្វាវ នឹងយកទៅបន្សុទ្ធបន្ថែមនៅរោងចក្របន្សុទ្ធមាស ដែលមានទីតាំងនៅប្រទេសអូស្រ្តាលី ដើម្បីផលិតបានជាមាសទឹក៩៩%(មាសទឹក ៩៩% ជាមាសទឹក១០ ដោយសារជាទូទៅមាសទឹក១០ ភាគច្រើនស្ទើរទឹក ទើបគេនិយាយថា មាសទឹក ៩៩%)។ នេះបើតាមការបញ្ជាក់របស់លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ប្រាប់កម្ពុជាថ្មី នាពេលកន្លងមក៕

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


