Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ​សម្រេច​ធ្វើអត្ត​សញ្ញាណប័ណ្ណ​ឱ្យពលរដ្ឋខ្មែរ​នៅ​ក្រៅប្រទេស​

បានផុស

នៅ

មានប្រសាសន៍​នៅក្នុងពិធីសំណេះសំណាល​ជាមួយប្រជាពលរដ្ឋខ្មែរ​រស់នៅសហរដ្ឋអាមេរិក​ និង​កាណា​ដា ប្រមាណជាង២ពាន់នាក់ នៅទីក្រុងវ៉ាស៊ីនតោន សម្ដេចតេជោ ហ៊ុន សែន បាន​ប្រាប់​ឲ្យ​ក្រសួងជំនាញពីរសហការគ្នាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុង​រស់​នៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលនៅក្រៅប្រទេសទាំងអស់ មកចូលរួមបោះឆ្នោត​នៅ​ក្នុងប្រទេសកម្ពុជា ពីព្រោះច្បាប់ឆ្នោតរបស់​កម្ពុជាមិនអនុញ្ញាត​ឲ្យមានការបោះឆ្នោត​ពីក្រៅប្រទេស​នោះទេ។

​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានមានប្រសាសន៍យ៉ាង​នេះ​ថា “មានរឿងមួយដែលគួរឱ្យចាប់អារម្មណ៍ ហើយត្រូវតែដោះស្រាយរវាងក្រសួងការបរទេស និង​ក្រសួងមហាផ្ទៃ គឺបងប្អូនប្រជាពលរដ្ឋ ដែលមកក្រៅប្រទេសនេះមិនមានសញ្ជាតិខ្មែរទេ ពីព្រោះ​ពួកគាត់មកតាំងពីតូច ហើយអត់មានឈ្មោះនៅក្នុងស្រុក ដូច្នេះត្រូវធ្វើយ៉ាងម៉េច​ឲ្យពួកគាត់មាន​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ”។ 

បើតាមសម្ដេចតេជោ ហ៊ុន សែន មានប្រជាពលរដ្ឋខ្មែរមួយចំនួន នៅពេលមកស្រុកកំណើតវិញ ចង់ទិញដី ទិញផ្ទះ ពួកគាត់មិនមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ បើបែបនេះពួកគាត់មិនអាចទិញបានទេ សម្តេចតេជោអះអាងថា មកដល់ពេលនេះ មានប្រជា​ពលរដ្ឋ​ខ្មែរ​មិនតិចទេដែលត្រឡប់មកកម្ពុជាវិញ ហើយត្រូវទិញដី ទិញផ្ទះ។

​ដោយឡែក​ទាក់ទងទៅនឹងការ​ទាមទារសិទ្ធិបោះឆ្នោត​ពីក្រៅប្រទេស សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សូមកុំចាញ់បោកគេ សូម្បីនៅសហរដ្ឋអាមេរិកធ្វើមិនបានផង។ សម្តេចបញ្ជាក់ថា “ក្នុងពេលជាមួយគ្នានេះ សូមបងប្អូនកុំអោយគេបោកបាន នោះគឺការទាម​ទារសិទ្ធិ​បោះឆ្នោត បើបងប្អូនចង់បោះឆ្នោតអាចបោះបាន ប៉ុន្តែត្រូវទៅបោះនៅឯក្នុងប្រទេស នេះជាច្បាប់បោះឆ្នោតរបស់កម្ពុជា ដែលមិនតម្រូវឲ្យមានការបោះឆ្នោត​តាមប្រៃសណីយ៍​ទេ ហើយបញ្ហានេះ សុំកុំអោយគេបោកបាន ដោយយកបញ្ហានៅសហរដ្ឋអាមេរិក មកនិយាយ​តែម្ដង”។

ទាក់ទងបញ្ហានេះ សម្តេចតេជោបានលើកឡើងពីជម្លោះរវាង Donald Trump និង Joe Biden ដែលផ្តើមឡើងដោយសារសន្លឹកឆ្នោតតាមតាមប្រៃសណីយ៏នេះ។ សម្តេចថា បើតាមការ​បោះឆ្នោតជាក់ស្ដែង គឺ Donald Trump ជាអ្នកឈ្នះ ប៉ុន្តែនៅពេលបូកសន្លឹក​ឆ្នោតពីតាម​បណ្ដាប្រៃ​សណីយ៍ផ្សេងៗធ្វើឱ្យ Joe Biden ឈ្នះវិញ។ ដែលនេះហើយ បង្កឲ្យមានការតវ៉ា។

ដោយឡែកចំពោះប្រទេសកម្ពុជាមានមេបោកប្រាស់មួយចំនួនបានទៅបោកប្រាស់ប្រជាពលរដ្ឋថា បើគេឈ្នះនឹងឱ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសមានសិទ្ធិបោះឆ្នោតពីក្រៅប្រទេស។ សម្តេចថា មិនអាចធ្វើបានទេ បើសូម្បីទៅនៅអាមេរិកធ្វើមិនបានផង។ បើតាមសម្តេចតេជោ ការបោះឆ្នោតធ្វើឡើងដោយផ្ទាល់ផង នៅមានគេចោទប្រកាន់ថា លួចបន្លំ​សន្លឹក​ឆ្នោត ចុះទម្រាំបោះតាមប្រៃសណីយ៍ទៀតនោះ តើការចោទប្រកាន់នេះ​ដល់កម្រិតណាទៅ៕

អត្ថបទ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ៥ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

ព័ត៌មានជាតិ១៩ នាទីutes មុន

ក្រុមសិស្សវិទ្យាល័យ ប៊ូ ថង អូរជុំ ប្រារព្ធពិធីសម្តែងរបាំប្រជាប្រិយខ្មែរ និងរបាំជនជាតិដើមភាគតិច អបអរសង្គ្រាន្ត២០២៥

ជីវិតកម្សាន្ដ២០ នាទីutes មុន

Jennie​ រង​ការ​រិះគន់​ថា ឈឺឆ្អាលតែនៅ LA តែមិនមិនខ្វល់ភ្លើង​ឆេះ​ព្រៃលើទឹកដីកំណើតឯង​

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ត្រាំ ប្រាប់​ថា លោក​អត់​​និយាយ​លេង​សើច​ទេ​រឿង​ចង់​កាន់​អំណាច​ឲ្យ​បាន​៣អាណត្តិ

កីឡា២៥ នាទីutes មុន

លោក​ យី វាសនា​ បណ្ដា​ប្រទេស​ចូលរួម​សរសើរ​កម្ពុជា​រៀបចំ​​បាន​ល្អទាំង​ការ​ស្នាក់នៅ ហូបចុក​

Sokha Hotels

ព័ត៌មានពេញនិយម