ព័ត៌មានជាតិ
ចាប់ផ្ដើមរៀបចំការប្រឡង ជ្រើសរើសសិស្សពូកែឡើងវិញ ក្រោយខកខាន ២ឆ្នាំ ដោយសារកូវីដ
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍នៅព្រឹកថ្ងៃទី ១០ ខែមិថុនានេះថា ដំណើរការប្រឡងជ្រើសរើស សិស្សពូកែនៅទូទាំងប្រទេសនាឆ្នាំនេះ មិនមានអ្វីប្រែប្រួលនោះទេ គឺធ្វើដូចមុនដដែល។
ក្រសួងអប់រំ យុវជន និងកីឡា បានផ្អាកការប្រឡងជ្រើសរើសសិស្សពូកែ នៅទូទាំងប្រទេសរយៈពេល ២ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ប៉ុន្តែក្រោយពេលស្ថានភាពជំងឺនេះ បានធូរស្រាល ក្រសួងបានចាប់ផ្តើមប្រឡងឡើងវិញ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់សិស្សថ្នាក់ទី ៩ និងថ្នាក់ទី ១២ ចាប់ពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២ នៅវិទ្យាល័យ ១០មករា១៩៧៩ ខេត្តសៀមរាប។

លោក រស់ សុវាចា បន្តថា ការរៀបចំប្រឡងឡើងវិញនេះ ក្នុងគោលដើម្បីលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍន៍ធនធានមនុស្ស ដែលមានចំណេះដឹង និងជំនាញ ប្រកបដោយសមត្ថភាពខ្ពស់ សំដៅអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាកសាងសង្គមជាតិឲ្យបានរឹងមាំ ក្រោយខនខានអស់រយៈពេល ២ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។
លោក រស់ សុវាចា បន្តទៀតថា «សម្រាប់ឆ្នាំនេះដំណើរការប្រឡង សិស្សពូកែទូទាំងប្រទេសមិនមានការប្រែប្រួលទេ។ ចំណែកការជ្រើសរើសសិស្សតាមខេត្ត ចូលរួមប្រឡងថ្នាក់ជាតិនៅចំនួនដដែល និងចំនួនចូលរួមប្រលងសិស្សពូកែ និងចំនួនជ័យលាភីជ្រើសរើសក៏នៅដ៏ដែល»។
បើតាមក្រសួងអប់រំ យុវជន និងកីឡា ចំពោះពិធីបើកការប្រឡង សិស្សពូកែនៅទូទាំងប្រទេសនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង ៨ និង០០នាទីព្រឹក នៅក្នុងបរិវេណ វិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប និងពីធីបិទចែកវិញ្ញាបនបត្រ និងរង្វាន់ជ័យលាភី នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង ៨ និង០០នាទីព្រឹក នៅក្នុងបរិវេណវិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប។

ក្រសួងអប់រំ បានបញ្ជាក់ថា ដើម្បីធ្វើឲ្យពិធីនេះកាន់តែអធិកអធម ក្រសួងអំពាវនាវដល់សប្បុរសជនក្នុងប្រទេស ក៏ដូចក្រៅប្រទេស ជួយឧបត្ថម្ភជាថវិកា ជាសម្ភារៈ សម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភី សិស្សពូកែទូទាំងប្រទេសសំដៅជំរុញចលនានេះ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅឆ្នាំបន្តបន្ទាប់។
សូមជម្រាបថា ការជ្រើសរើស សិស្សពូកែនៅទូទាំងប្រទេស មានពីរកម្រិតគឺថ្នាក់ទី ៩និងថ្នាក់ទី ១២ដោយកម្រិតនីមួយៗ ប្រឡងបីមុខវិជ្ជា គឺវិជ្ជាគណិត, រូបវិទ្យា, និងអក្សរសិល្ប៍ខ្មែរ ដោយ ១ មុខវិជ្ជាជ្រើសរើសសិស្សចំនួន ៨០នាក់ នៅទូទាំងប្រទេស ហើយបែងចែកទៅតាមកូតាខេត្តមានប្រជាជនតិច ឬច្រើនដោយធ្វើម៉ិចឲ្យបាន ៨០នាក់ក្នុង ១មុខវិជ្ជាសរុបចំនួន ៤៨០នាក់។
ចំណែករាជធានីខេត្តនីមួយៗ ត្រូវប្រឡងចំរាញ់នៅខែមីនាឆ្នាំ ២០២២ ដោយយកសិស្សចំនួន ១០នាក់ក្នុង ១មុខវិជ្ជា ដើម្បីបន្តទៅចូលរួមប្រឡងថ្នាក់ជាតិ។ មានន័យថាថ្នាក់ទី ៩ យក ៣០នាក់ និងថ្នាក់ទី ១២ យក ៣០មកប្រឡងនៅថ្នាក់ជាតិ។ បន្ទាប់មកយកតែ ១០នាក់ទេក្នុងមុខវិជ្ជានីមួយៗ។
ចំពោះជ័យលាភីវិញក្រសួង នឹងផ្តល់ចាប់ពីលេខ ១ដល់លេខ ១០ តែជ័យលាភីលេខ ១ដល់លេខ ៣ ទទួលបានពាន់អមដោយថវិកាពីក្រសួង។ ចំពោះប្រាក់រង្វាន់លេខ ១ទទួលបានចំនួន ៣លាន ៥សែនរៀល, ចំណាត់ថ្នាក់លេខ ២ទទួលបានចំនួន ៣លាន ២សែនរៀល, លេខ ៣ទទួលបាន ២លាន ៩សែនរៀល, លេខ ៤ទទួលបាន ២លាន ៦សែនរៀល, លេខ ៥ទទួលបាន ២លាន ៣សែនរៀល, លេខ ៦ទទួលបាន ២លានរៀល, លេខ ៧ទទួលបាន ១លាន ៧សែនរៀល, លេខ ៨ទទួលបាន ១លាន ៤សែនរៀល, លេខ ៩ទទួលបាន ១លាន ១សែនរៀល, និងលេខ ១០ទទួលបាន ៨០ម៉ឺនរៀល៕
អត្ថបទ៖ សំអឿន
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


