ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ជោគជ័យលើការកាត់ទោសខ្មែរក្រហម គឺជាការផ្ដល់យុត្តិធម៌នៃកម្លាំងតស៊ូរបស់កម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ជោគជ័យលើការកាត់ទោសមេដឹកនាំខ្មែរក្រហម គឺជាការផ្ដល់យុត្តិធម៌នៃកម្លាំងតស៊ូរបស់កម្ពុជា ដោយមានការគាំទ្រពីកងទ័ពស្ម័គ្រចិត្តរបស់វៀតណាម។

ការលើកឡើង របស់ម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតី ខួបលើកទី ៤៥នៃទិវាការចងចាំដំណើរឆ្ពោះ ទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីកម្ពុជា ទទួលរងនូវភាពអយុត្តិធម៌អស់រយៈពេលដ៏យូរនោះ គឺក្នុងសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា ទទួលទណ្ឌកម្មដោយអង្គការសហប្រជាជាតិមិនទទួលស្គាល់ ហើយបែរជាទទួលស្គាល់ក្រុមខ្មែរក្រហម ឲ្យអង្គុយនៅអង្គការសហប្រជាជាតិទៅវិញ។ ជាមួយគ្នានេះ ប្រទេសវៀតណាម ក៏ត្រូវបានទទួលទណ្ឌកម្មដោយមានឈ្មោះថា ជាអ្នកឈ្លានពានកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «ក៏ប៉ុន្តែឥឡូវនេះ វៀតណាម បានទទួលនូវយុត្តិធម៌ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា និយាយឲ្យចំ ទទួលយុត្តិធម៌ហើយ…ជោគជ័យនៃការកាត់ទោសខ្មែរក្រហម គឺជាការផ្ដលយុត្តិធម៌នៃកម្លាំងតស៊ូកម្ពុជា ដោយមានការគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


