ព័ត៌មានជាតិ
លោក យន្ត មីន ៖ អ្នកជំនាន់ក្រោយ មិនត្រូវបំភ្លេចឡើយនូវគុណបំណាច់ របស់គណបក្សប្រជាជនកម្ពុជា
គ្រប់យុវជនជាអ្នកជំនាន់ក្រោយ មិនត្រូវបំភ្លេចឡើយនូវគុណបំណាច់ របស់គណបក្សប្រជាជនកម្ពុជា ដែលពុះពារតស៊ូគ្រប់បែបយ៉ាង ដើម្បីកសាងអភិវឌ្ឍន៍ប្រទេសជាតិមកដល់សព្វថ្ងៃនេះ។ នេះជាការគូសបញ្ជាក់របស់លោក យន្ត មីន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកោះកុង។

តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកោះកុង លោក យន្ត មីន លើកឡើងក្នុងអង្គមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា យ៉ាងដូច្នេះថា មានតែគណបក្សប្រជាជនកម្ពុជាមួយតែគត់ ដែលបូជាជីវិតស្រោចស្រង់ប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់មានការអភិវឌ្ឍដូចសព្វថ្ងៃ។

លោក យន្ត មីន បន្ថែមទៀតនៅថ្ងៃទី ២៨ ខែមិថុនា ថា យុវជនសព្វថ្ងៃ និងយុវជនជំនាន់ក្រោយៗ គប្បីត្រូវចងចាំ មិនត្រូវបានបំភ្លេចនូវគុណបំណាច់ស្នាដៃ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីជាស្ថាបនិកជាន់ខ្ពស់។ គណបក្សប្រជាជនកម្ពុជា ក្រោយរំដោះអាយុជីវិតប្រជាពលរដ្ឋពីទុក្ខវេទនា គឺបានពុះពារអភិវឌ្ឍន៍មាតុភូមិន្ទឲ្យរុងរឿងរីកចម្រើនអំឡុងពេល ៧១ឆ្នាំមកនេះ។

ក្នុងនាមជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លោក យន្ត មីន ក៏ដាស់តឿនដល់យុវជនគ្រប់ជំនាន់ទាំងអស់ បន្តខិតខំថែរក្សាប្រពៃណីគុណសម្បត្តិ របស់គណបក្សប្រជាជនកម្ពុជាឲ្យគង់វង្សទៅអនាគត គ្រា ៧១ឆ្នាំនេះ ថ្នាក់ដឹកនាំគណបក្សបានប្រឹងប្រែងតស៊ូអភិវឌ្ឍន៍កសាង នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនរាប់មិនអស់ ដើម្បីសន្តិភាព សុខុដុមរមនាកម្ម និងកំណើនសេដ្ឋកិច្ចសង្គមបម្រើដល់ប្រយោជន៍ប្រជាពលរដ្ឋទាំងមូល។

ដោយឡែក លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ថ្លែងពន្យល់ដែរថា គណបក្សប្រជាជនកម្ពុជា គឺជារបស់ប្រជាជន និងដើម្បីប្រជាជន ហើយដាច់ខាតមិនឲ្យរបបខ្មៅងងឹត ប៉ុល ពត វិលវិញឡើយ ទោះបីជាតម្លៃណាក៏ដោយ។ សព្វថ្ងៃ ប្រទេសជាតិ មានសន្តិភាព ស្ថេរភាពនយោបាយ សាមគ្គីភាពផ្ទៃក្នុង និងអភិវឌ្ឍន៍ជឿនលឿនអស់ពេល ៤៣ឆ្នាំនេះ។

បើតាមលោកស្រី មិថុនា ភូថង ថ្នាក់ដឹកនាំគណបក្ស បាននិងកំពុងពង្រីករចនាសម្ព័ន្ធដ៏រឹងមាំ និងធនធានមនុស្សប្រកបដោយសមត្ថកភាព សីលធម៌ និងគុណធម៌ បម្រើដល់គោលនយោបាយអភិវឌ្ឍន៍សង្គមជាតិបន្តបាញ់ឆ្ពោះដល់ឆ្នាំ ២០៣០ ទទួលបានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។

យុវជន សៀង កក្កដា និងកញ្ញា ស្រី ស្រស់ ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ដែលចូលរួមមីទ្ទីងថ្ងៃខួបកំណើត ៧១ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា បានបង្ហាញរីករាយ និងយល់ឃើញថា រាល់សកម្មភាពអភិវឌ្ឍន៍ប្រទេសជាតិបច្ចុប្បន្ន ជាសក្ខីភាពនៃសច្ចៈភាពដែលបានមកពីដឹកនាំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ពុំមានគណបក្សដ៏ទៃផ្សេងណាមួយ មកប្រកួតប្រជែងបាន។

ក្នុងនាមពួកគេជាយុវជនជំនាន់ក្រោយ សូមតាំងចិត្តដើរតាមមាគ៌ារបស់ឥស្សរជនជំនាន់មុន របស់គណបក្សប្រជាជនកម្ពុជា តាមរយៈការសិក្សាស្រាវជ្រាវយល់ដឹងពីប្រវត្តិសាស្រ្ត បង្កើនចំណេះជំនាញសមត្ថភាព និងចែករំលែកបទពិសោធន៍នានា ទៅកាន់ក្រុមយុវជនដ៏ទៃទៀតបានជ្រួលជ្រាប ពីសកម្មភាពគុណបំណាច់ របស់គណបក្សមិនអាចបាត់បង់ ឬបំភ្លេចបាន។
យុវជនខេត្តកោះកុង បន្តថែរក្សាការពារនូវសមិទ្ធិផល និងស្នាដៃនានារបស់គណបក្សប្រជាជនកម្ពុជា បានបន្សល់ទុក ហើយស្មោះត្រង់ជានិច្ចនូវគោលនយោបាយចាត់តាំង ក្នុងជួរគណបក្ស។ ជាពិសេសគាំទ្រពេញទំហឹងនូវបេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបន្តវេនទៅថ្ងៃអនាគត៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


