Connect with us

ព័ត៌មានជាតិ

និស្សិតស្រី​ម្នាក់​ ក្រោយ​ទទួលបានអាហារូបករណ៍ ដាក់គោលដៅ​ចង់​បើក​រោងចក្រ​ជួយ​កសិករ​ខ្មែរ​

បានផុស

នៅ

នៅលើហ្វេសប៉ុកផ្លូវការរបស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានសម្រេច​ផ្តល់អាហារូបករណ៏សិក្សាដល់និស្សិតស្រីក្រីក្រម្នាក់ ដែលរស់នៅភូមិប្រតោង ឃុំស្វាយភ្លើង ស្រុកបារាយណ៏ ខេត្តកំពង់ធំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញាផេង សុភក្រ ដែលជាកូនស្រីច្បងក្នុងគ្រួសារក្រីក្រមួយចំណោមបងប្អូន ៤ នាក់ទៀត បានទទួល​អាហារូបករណ៏បន្តការសិក្សានៅសាកលវិទ្យាល័យពីអ្នកឧកញ៉ាបណ្ឌិត គួច ម៉េងលី។

តាមរយៈវីឌីអូនៅលើផេករបស់អ្នកឧកញ៉ា​បណ្ឌិតផ្ទាល់ កញ្ញា ផេង សុភក្រ ជា​យុវសិស្ស​ដែល​មានជីវភាពក្រីក្រលំបាក រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការឡើងមកបន្តការសិក្សានៅសាកលវិទ្យាល័យឡើយ។ ដោយសារស្ថានភាព​គ្រួសារខ្វះខាតខ្លាំងខាងសេដ្ឋកិច្ច ឪពុកម្តាយជាអ្នកលក់ប្រហិតពេលមានបុណ្យទាន ធ្វើជាអ្នកប្តូរហ្គាស ឬទិញអេតចាយផង ដែលត្រូវរ៉ាប់រ៉ង​រកចំណូលមកផ្គត់ផ្គង់ការសិក្សាសម្រាប់កញ្ញា និងប្អូនៗ ហើយ​ត្រូវ​លៃ​សម្រាប់​ការ​​ចាយវាយខ្លះ ចំណាយលើមុខម្ហូបខ្លះ។

ក្រោយ​ពេលទំនេរពីការសិក្សា យុវតី​រូបនេះ​​ត្រូវ​ទៅជួយលក់ប្រហិតឪពុក ធ្វើកិច្ចការផ្ទះ និងមើលទុកដាក់ប្អូន ហើយក៏ឆ្លៀតម៉ោងសម្រាប់សិក្សា ព្រោះមិនមានសមត្ថភាពរៀនគួរដូចគេ។ យ៉ាងណាមិញ ក្រោយ​ទទួលបាន​​អាហារូបករណ៏ កញ្ញា​នឹងយកចំណេះដឹងមកជួយខ្លួនឯង និងគ្រួសារ និង​​ប្រឹងប្រែង​រៀនសូត្រឲ្យបានដល់គោលដៅ ដើម្បី​រើបម្រាស់ចេញពីភាពក្រីក្រ។

កញ្ញា ផេង សុភក្របានដាក់​ឆន្ទះយ៉ាងមោះមុតថា នឹងខិតខំប្រឹងប្រែងរៀនសូត្រ ចូលរួមក្នុងកិច្ចការងារអភិវឌ្ឍសង្គម ហើយគោលបំណងមួយទៀតនោះពេលបញ្ចប់ការសិក្សា នឹង​ចូលទៅមប្រើការងារនៅក្នុងរោងចក្រផលិតអាហារ ការកែឆ្នៃអាហារ។

និស្សិតរូបនេះបញ្ជាក់ថា «គោលដៅធំជាងគេរបស់ខ្ញុំ ចង់មានរោងចក្រផ្ទាល់ខ្លួនមួយដែលអាចកែឆ្នៃផលិតផលក្នុងស្រុក ដូចជាស្វាយចន្ទី កែវរមៀត និងផលិតក្នុងស្រុកមួយចំនួនទៀត ដែលប្រជានជនជួបបញ្ហាលក់មិនចេញទៅក្រៅ ហើយខ្ញុំចង់ប្រមូលទិញឲ្យក្លាយជាផលិតផលសម្រេច​ និងនាំចេញទៅក្រៅប្រទេស»។

លោក ឈុន ភិន ដែលត្រូវជាឪពុករបស់និស្សិតរូបនេះ​បាននិយាយថា បើទោះមានជីវិភាពក្រីក្រលំបាកយ៉ាងណាក៏​ដោយ ក៏លោក​តស៊ូបញ្ជូនកូនគ្រប់ៗគ្នាដើម្បីឲ្យទទួលបានចំណេះដឹង​ មិនចង់ឲ្យកូនមានវិប្បដិសារី ដោយមិនបានរៀនសូត្រដូចគេ៕

ដោយ៖ ឌឿនចាន់ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម