Connect with us

ព័ត៌មានជាតិ

លោក ប្រាយុទ្ធ ៖ ទំនាក់ទំនង​ថៃ-កម្ពុជា ពេលនេះកាន់​តែ​មាន​ភាព​រឹងមាំ​ជាង​ពេលណា​ទាំងអស់​

បានផុស

នៅ

​ការលើកឡើង​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ តាមរយៈ​សារលិខិត​ផ្ញើជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅក្នុង​ឱកាស​ដ៏​វិសេសវិសាល នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការ បង្កើត​ទំនាក់ទំនង​ការទូត​របស់​យើង នៅ​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២០ ខ្ញុំ​មាន​សេចក្ដីសោមនស្ស​រីករាយ និង​សូម​គូស​បញ្ជាក់ថា ទំនាក់ទំនង​រវាង​ថៃ និង​កម្ពុជា កាន់​តែ​មាន​ភាព​រឹងមាំ​ជាង​ពេលណា​ទាំងអស់ ជា​មួយ​នឹង​កិច្ច​សហប្រតិបត្តិ ដ៏​ធំ​ទូលាយ និង​ផលប្រយោជន៍​រួម​លើ​គ្រប់​វិស័យ​”​។​

​លោក ប្រា​យុទ្ធ ចាន់​អូ​ចា លើកឡើង​ដែរ​ថា ជា​ប្រទេសជិតខាង ជា​មិត្ត តំបន់​ព្រំដែន​របស់​យើង​កំពុង​ទទួល​បាន​នូវ​ស្ថិរភាព និង​សន្តិភាព យូរអង្វែង ដោយមាន​ពាណិជ្ជកម្ម​ឆ្លងដែន​រីកចម្រើន​ឥតឈប់ឈរ ដែល​នាំមក​នូវ​ការងារ​បន្ថែម និង​បាន​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​យើង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ ពាណិជ្ជកម្ម​ទ្វេភាគី​របស់​យើង បាន​កើនឡើង​យ៉ាង​លឿន​គួរឲ្យ​កត់សម្គាល់ ពី​ប្រមាណ​៣០០ លាន​ដុល្លារ​អាមេរិក កាលពី​២០​ឆ្នាំមុន មក​ជាង​៩ ប៊ី​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៩​។ ការ​វិនិយោគ​របស់​ថៃ​នៅ​កម្ពុជា បាន​កើន​ឡើង ដោយ​បាន​រួមចំណែក​ជា​វិជ្ជមាន​ដល់​សេដ្ឋកិច្ច​កម្ពុជា ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ថៃ ទទួល​បាន​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ពី​កម្លាំង​ពលកម្ម និង​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​បើ​តាម​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ប្រទេស​ទាំងពីរ ក៏បាន​ទទួល​នូវ​វឌ្ឍនភាព​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ​តភ្ជាប់​របស់​យើង ដែល​ស្តែង​ចេញ​តាមរយៈ​ស្ពាន​មិត្តភាព​ថៃ​-​កម្ពុជា (​បាន​ណង​អៀន​-​ស្ទឹង​បត់​) ដែល​ត​ភ្ជាប់​ខេត្ត​ស្រះ​កែវ និង​ខេត្តបន្ទាយមានជ័យ និង​ការ​ស្តារ​ឡើង​វិញ​នូវ​សេវាកម្ម​ផ្លូវដែក ដែល​នឹង​ត​ភ្ជាប់​សហគម​ន៍ នៃ​ប្រទេស​ថៃ និង​កម្ពុជា ក្នុង​ពេល​ឆាប់ៗ ព្រមទាំង​និង​រួមចំណែក​ដល់​លំហូរ​ពាណិជ្ជកម្ម​ប្រកបដោយ​ប្រសិទ្ធភាព បន្ថែម​ទៀត​។​

​នៅ​ក្នុង​វិស័យ​អប់រំ វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ គឺជា​គំរូ​នៃ​ភាព​ជោគជ័យ​សម្រាប់​ស្ថាប័ន​វិជ្ជាជីវៈ​ដទៃ​ទៀត ហើយ​បាន​ផ្តល់​ឱកាស​ជាច្រើន​ដល់​យុវជន​កម្ពុជា ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​។ ថ្មីៗ​នេះ យើង​ក៏បាន​ធ្វើការ​រួមគ្នា​ក្នុង​ការ​កាត់បន្ថយ​ផល ប៉ះពាល់ នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ទៅលើ​សេដ្ឋកិច្ច និង​សង្គម​របស់​យើង​ផង​ដែរ ដែល​បើកផ្លូវ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែម ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ក្នុង​តំបន់ និង​អន្តរជាតិ​នា​ពេល​អនាគត​។​

​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បញ្ជាក់​ដែរ​ថា ក្នុង​ឱកាស​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​របស់​យើង និង​យោង​ទៅ​លើ​វឌ្ឍនភាព​ដ៏​ប្រសើរ ដែល​យើង​បាន​បង្កើត​ឡើង​ក្នុង​នាម​ជា​អ្នកជិតខាង​ល្អ និង​ជា​ដៃគូ​ក្នុង​តំបន់ ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន នៃ​ព្រះរាជាណាចក្រ​ថៃ លោក​សូម​ជូនពរ​យ៉ាងកក់ក្តៅ​ជាទីបំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ និង​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​ដ៏វិសេសវិសាល​នេះ​។​

​លោក​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា មិត្តភាព​រវាង​ថៃ និង​កម្ពុជា មាន​ភាព​រឹងមាំ និង​ឋិតថេរ ហើយ​ប្រជាជន​របស់​យើង ជាពិសេស​យុវជន​ជំនាន់​ក្រោយ​របស់​យើង​នឹង​បន្ត​ធ្វើការ​ជាមួយគ្នា ឆ្ពោះ​ទៅ​រក​អនាគត​ដ៏​ត្រចះត្រចង់​មួយ ដើម្បី​សន្តិភាព វិបុលភាព និង​ការ​អភិវឌ្ឍ​រួមគ្នា​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​សម្ដេច ស ខេង ​ព្រមាន អាជ្ញាធរមូលដ្ឋាន មិនឲ្យឃុបឃិតដាក់សាច់ញាតិទទួលប្រាក់ឧបត្ថម្ភ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៤២ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៤៨ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៤៩ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៥១ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម