Connect with us

ព័ត៌មានជាតិ

ការអនុវត្តសាលក្រមជម្លោះដីស្រែអំបិល រវាងម្ដាយ និងកូនស្រីបង្កើត និងមនុស្ស ៣នាក់ទៀត ត្រូវបានលើកពេល  

បានផុស

នៅ

តុលាការខេត្តកំពត កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ មានគម្រោងចុះទៅអនុវត្តសាលក្រម ពាក់ព័ន្ធនឹងសំណុំរឿងជម្លោះដីស្រែអំបិល រវាងម្ដាយ និងកូនស្រីបង្កើត និងមនុស្ស ៣នាក់ផ្សេងទៀត ​បន្ទាប់ពីតុលាការបានកាត់ក្ដីឲ្យស្ត្រី ឈ្មោះ ឈុន ហឹង ជាម្ដាយឈ្នះក្ដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃម្សិលមិញ នៅទីតាំងដីជម្លោះគេសង្កេតឃើញ មានប្រជាពលរដ្ឋជាច្រើននាក់ បានចូលរួមធ្វើជាសាក្សី ក្នុងការចុះអនុវត្តសាលក្រមនេះ។ ក៏ប៉ុន្តែ ក្រឡាបញ្ជីម្នាក់ បានសម្រេចមិនទាន់អនុវត្តដោយធ្វើកំណត់ហេតុថា អាជ្ញាធរមិនបានអញ្ជើញមកចូលរួម ក្នុងការអនុវត្តប្រកាសសាលក្រមនេះ ហើយបានពន្យាពេលនៅលើកក្រោយវិញ។

សូមជម្រាបថា ជម្លោះដីស្រែអំបិល រវាងម្ដាយ និងកូនស្រីបង្កើត និងមនុស្ស ៣នាក់ផ្សេងទៀត រហូតប្ដឹងដល់តុលាការនោះ ស្ថិតនៅក្នុងភូមិកំពង់សំរោង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត។ កាលពីពេលកន្លងទៅ តុលាការខេត្តកំពត បានកាត់ក្ដីឲ្យម្ដាយឈ្មោះ ឈុន ហឹង អាយុ ៨៥ឆ្នាំ រស់នៅក្នុងសង្កាត់កំពង់កណ្ដាល ក្រុងកំពត ឈ្នះក្ដីលើកូនស្រី ឈ្មោះ ហោ សឺយ និងមនុស្ស ៣នាក់ផ្សេងទៀត ដែលមានដីនៅជាប់ព្រំប្រទល់ជាប់គ្នា។

ស្ត្រីឈ្មោះ ហោ សឺយ ដែលជាកូនស្រី បាននិយាយឲ្យដឹងថា ដីរបស់ខ្លួនបានទិញហ៊ុនគ្នា ជាមួយឈ្មោះ សុន កេងចំនួន ១៨ហិកតា និងជាមួយ ឈ្មោះ ថោង មុំ, ឈ្មោះ អេល មីន ជាង ៦ហិកតា ព្រមទាំងដីម្ដាយបង្កើតជាង ៥​ហិកតា។ ប៉ុន្តែពេលតុលាការ បានចេញសាលក្រមសម្រេចកាត់ដីឲ្យឈ្មោះ ឈុន ហឹង ចំនួន៣១ហិកតា។

រឿងរ៉ាវចំនួនដីស្រែអំបិល ដែលតុលាការបានកាត់ទៅឲ្យម្ដាយដ៏ច្រើនលើសលប់នោះ ត្រូវបានកូនស្រីបង្កើត និងជាម្ចាស់​ដី ៣នាក់ទៀត បង្ហាញការមិនសប្បាយចិត្តឡើយ និងបានដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ បន្តទៀត។ ចំណែកឯភាគីឈ្មោះ ឈុន ហ៊ឹង ក៏បាននិយាយដោយខ្លីថា ដីស្រែអំបិលនោះ គាត់ជាម្ដាយបានកាន់កាប់ជាយូរឆ្នាំណាស់មកហើយ​។ ប៉ុន្តែម្នាក់ៗ សុទ្ធតែមានការលោភលន់៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម