ព័ត៌មានជាតិ
មន្ត្រីជាង ២ ម៉ឺន ២ ពាន់នាក់ ជាប់កាតព្វកិច្ច នឹងត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងឆ្នាំ ២០២៣
អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា ACU បានអះអាងថា ក្នុងឆ្នាំ ២០២៣ ខាងមុខ មន្ត្រីដែលត្រូវមកប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនតាមរបបកំណត់ ២ ឆ្នាំម្ដង មានប្រមាណជាង ២ ម៉ឺន ២ ពាន់នាក់។

ក្នុងកិច្ចប្រជុំលើកទី ១៨ របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយកាលពីរសៀលថ្ងៃទី ២៩ ខែធ្នូ ក្រោមអធិបតីភាពលោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងលោកជំទាវ សង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅទីស្ដីការអង្គភាព ACU លោកបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាព ACU បានលើកឡើងថា នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទទួលមន្ត្រីដែលត្រូវមកប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនតាមរបបកំណត់ ២ ឆ្នាំម្ដង សរុបចំនួន ២២៨៦៤ នាក់ នៅក្នុងឆ្នាំ ២០២៣ ខាងមុខ។

លោកទេសរដ្ឋមន្ត្រីបានបន្តថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់មន្ត្រីដែលជាប់កាតព្វកិច្ច ត្រូវប្រកាសរៀងរាល់ ២ ឆ្នាំម្ដង គឺជាផ្នែកមួយដើម្បីប្រឆាំងអំពើពុករលួយដែលច្បាប់ប្រឆាំងអំពើពុករលួយជាតិ និងអន្តរជាតិ បានកំណត់ថា អំពើពុករលួយជាបទឧក្រិដ្ឋ។

លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា ចំពោះការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងខែធ្នូ ឆ្នាំ ២០២២ មានមន្ត្រីចំនួន ៤៨៤ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមានមន្ត្រីទើបតែងតាំងថ្មីដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលមានចំនួន ២៨២ នាក់។ មន្ត្រី ២០១ នាក់ បានប្រកាសលើកចុងក្រោយដោយមូលហេតុលាឈប់ពីការងារ និងចូលនិវត្តន៍ និងចប់អាណត្តិ និងមានការប្រកាសទ្រព្យសម្បត្តិ ១ ករណី តម្រូវឲ្យមានការស៊ើបអង្កេតផងដែរ។

ជាមួយគ្នានេះដែរ អង្គភាព ACU បានទទួលពាក្យបណ្ដឹងចំនួន ៣០ បណ្ដឹង។ ក្នុងនោះមាន ៧ បណ្ដឹង ដូចមិនពិតដូចពាក្យបណ្ដឹងបានលើកឡើងទេ។ មានបណ្ដឹង ១១ កំពុងឲ្យសាមីខ្លួនដែលរងការចោទប្រកាន់ធ្វើការឆ្លើយតប និងមានបុគ្គល ២៤ នាក់ បានចូលមកបំភ្លឺនៅ ACU៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


