Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង​មានសក្ដានុពលអ្វី​ខ្លះ​ទាក់ទាញកំណើនភ្ញៀវទេសចរ?

បានផុស

នៅ

ខេត្តបាត់ដំបងគឺជាខេត្តដែលមានបរិយាកាសល្អសម្រាប់ការរស់នៅ បំពេញការងារ ដែលមានសក្ដានុពល និងជាចំណុចកណ្ដាល នៃការផ្គត់ផ្គង់គាំទ្រ និងទាក់ទាញដល់វិស័យទេសចរណ៍យ៉ាងខ្លាំង ខណៈភ្ញៀវទេសចរជាតិ និងអន្តរជាតិមានការចាប់អារម្មទៅលើធនធានសំខាន់ៗនៅក្នុងខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងមានប្រសាសន៍នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣ នេះថា កត្តាជាច្រើនដែលធ្វើឱ្យមានការទាក់ទាញទេសចរនៅក្នុងខេត្តបាត់ដំបង ដូចជា ការផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពីខេត្តបាត់ដំបងទៅកាន់បណ្ដាក្រុង ស្រុក និងរមណីយដ្ឋាននានា ដែលមានការចូលរួមចូលរួមជ្រោមជ្រែងដោយមន្ទីរអភិវឌ្ឍជនបទ និងការរៀបចំព្រឹត្តការណ៍ទេសចរនានានៅក្នុងខេត្ត។

ខេត្តបាត់ដំបងមានតំបន់កសិទេសចរណ៍ តំបន់អេកូទេសចរណ៍ តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់កែច្នៃ ចំនួន ១១១ កន្លែង និងវត្តគំរូ ១១ កន្លែង ដែលជាការរួមចំណែកពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងវិស័យទេសចរណ៍។

ចំនួនភ្ញៀវទេសចរណ៍នៅក្នុងខេត្តបាត់ដំបងនៅឆ្នាំ ២០២២ មានជាង ៥៥ ម៉ឺននាក់ (៥៥៥ ២៧៤) កើនឡើងជាង ២៤៣ ភាគរយ ក្នុងនោះមាន ជនបរទេសចំនួន ជិត ២ សែននាក់ (១៨៤ ៦០០)។

សណ្ឋាគារ ផ្ទះសំណាក់ មាន ៥៦៣ កន្លែង ភោជនីយដ្ឋានចំនួន ១ ៦៦៥ ព្រមទាំងសេវាបម្រើឱ្យវិស័យទេសចរជាច្រើនទៀតដូចជាមណ្ឌលកម្សាន្ត ខារ៉ាអូខេ និងសេវាទសនាកម្សាន្តនៅតាមតំបន់រមណីយដ្ឋានផ្សេងៗជាច្រើន។

លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានបន្តថា រដ្ឋបាលខេត្តបានជំរុញឱ្យមន្ទីរទេសចរណ៍ធ្វើការជំរុញឱ្យវិស័យទេសចរណ៍មានគុណភាព ដោយធ្វើការបណ្ដុះបណ្ដាល វិជ្ជាជីវៈវិស័យទេសចរណ៍ ខណៈដែលមន្ទីរបានអនុវត្តបណ្ដុះបណ្ដាលឱ្យមានជំនាញទេសចរណ៍ ៦៥៧ នាក់ សម្រាប់ធ្វើការនៅក្នុងមូលដ្ឋានសេវាកម្ម អាជីវកម្មទេសចរណ៍ព្រមទាំងផ្ដល់ការងារដល់ប្រជាជនរាប់ពាន់នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម