ព័ត៌មានជាតិ
មកស្គាល់ប្រធានមន្ទីរពេទ្យធំៗចំនួន៥នៅរាជធានីភ្នំពេញ
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យព្រះអង្គឌួង សុទ្ធសឹងតែជាមន្ទីរពេទ្យធំៗនៅក្នុងរាជធានីភ្នំពេញ។ នៅថ្ងៃនេះ កម្ពុជាថ្មី សូមនាំលោកអ្នកនាងឲ្យទៅស្គាល់ប្រធានមន្ទីរពេទ្យធំៗទាំង៥នេះ ដូចខាងក្រោម៖

១.លោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
លោកវេជ្ជបណ្ឌិត ងី ម៉េង បានបម្រើការជាប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរយៈពេល៨ឆ្នាំមកហើយ។ លោកបានរៀនចប់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងនៅសាកលវិទ្យាល័យ Mahidol ក្នុងទីក្រុងបាងកកប្រទេសថៃ ឯកទេសជំងឺភ្នែក។ នៅឆ្នាំ២០១២ លោកវេជ្ជបណ្ឌិត ងី ម៉េង ជាគ្រូពេទ្យឯកទេសភ្នែកដំបូងគេដែលបានទទួលងារជាសាស្ត្រាចារ្យផ្នែកជំងឺភ្នែក និងត្រូវបានអញ្ជើញជាញឹកញាប់សម្រាប់ចែករំលែកជំនាញរបស់លោកនៅលើវេទិកាអន្តរជាតិ។

លោកវេជ្ជបណ្ឌិត បានជំរុញឱ្យមានការថែទាំ និងព្យាបាលសុខភាពភ្នែកនៅកម្ពុជាកាន់តែខ្លាំងក្លាបន្ថែម ជាពិសេស ចំពោះការថែទាំ និងព្យាបាលជំងឺភ្នែកដល់សហគមន៍ និងប្រជាពលរដ្ឋដែលខ្វះខាតនៅតាមបណ្តាលខេត្តនានាក្នុងប្រទេសកម្ពុជា។ ដោយឡែក កំឡុងពេលកម្ពុជាជួបនូវវិបត្តិកូវីដ-១៩ រូបលោកក៏បានព្យាយាមជំរុញឱ្យសុខភាពភ្នែកមានភាពប្រសើរឡើង ដោយបានផ្តល់ឧបករណ៍ការពារទៅអង្គភាពសុខភាពភ្នែកនៅគ្រប់ខេត្តក្នុងប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិត ងី ម៉េង មិនត្រឹមតែជាប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនោះទេ លោកក៏ត្រូវបានព្រះមហាក្សត្រតែងតាំងជាទីប្រឹក្សារបស់ក្រសួងសុខាភិបាលផងដែរ។ ជាមួយគ្នានេះ ក្នុងរយៈពេល២៧ឆ្នាំក្នុងជំនាញឯកទេសសុខភាពភ្នែក លោកក៏ទទួលបានពានរង្វាន់ VISION EXCELLENCE AWARD ផងដែរ។
២.លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ
លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស គឺជាប្រធានមន្ទីរពេទ្យកុមារជាតិ។ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៩០។ ក្នុងការកាន់តំណែងជាប្រធានពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានគិតគូរពីសេវាកម្មថែទាំកុមារ ទាំងអនាម័យខ្ពស់នៅក្នុងមន្ទីរពេទ្យ និងយកចិត្តទុកដាក់លើការផ្តល់សេវាព្យាបាលដ៏ល្អសម្រាប់ប្រជាជន។

កំឡុងពេលកម្ពុជាមានវិបត្តិកូវីដ-១៩ ធ្ងន់ធ្ងរ មន្ទីរពេទ្យមួយនេះ បានយកចិត្តទុកដាក់ខ្ពស់លើអនាម័យ ការថែទាំសុខភាពរបស់កុមារ ដើម្បីកុំឱ្យពួកគេជួបនឹងបញ្ហាប្រឈម និងឆ្លងនូវជំងឺរាតត្បាតមួយនេះ។
៣.លោកវេជ្ជបណ្ឌិត លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង
សាស្ត្រាចារ្យ លូ លីឃាង ជានាយកនៅមន្ទីរពេទ្យព្រះអង្គឌួង។ ក្រោមការដឹកនាំរបស់លោក មន្ទីរពេទ្យព្រះអង្គឌួងបានបម្រើសេវាកម្មយ៉ាងដិតដល់សម្រាប់ប្រជាជនខ្មែរ។ ដោយឡែក នៅឆ្នាំ២០២២ អគារមជ្ឈមណ្ឌលព្យាបាលត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង បានដាក់សម្ពោធឱ្យប្រើប្រាស់ ដើម្បីបម្រើដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ សម្រាប់ការសាងសង់អគារនេះ គឺចំណាយទឹកប្រាក់ចំនួន ៨លានដុល្លារ និងមានការគាំទ្រពីរដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅកម្ពុជា។

៤.លោកវេជ្ជបណ្ឌិត គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា
លោកសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យទទួលការព្យាបាលដោយមិនបង់ប្រាក់សម្រាប់កុមារកម្ពុជា និងមានការឧបត្ថម្ភថវិកាពីរដ្ឋ និងសប្បុរសធម៌ក្នុង និងក្រៅប្រទេសជាបន្តបន្ទាប់។ មន្ទីរពេទ្យនេះ មានស្ថាបនិកឈ្មោះថា លោក បេអាត រិចឆ្នឺរ ដែលបានជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់តាំងពីឆ្នាំ១៩៩២មក។ លោក បេអាត រិចឆ្នឺរ បានទទួលមរណភាពនៅក្នុងឆ្នាំ២០១៨ ក្រោមការសោកស្តាយយ៉ាងខ្លាំងពីប្រជាជនខ្មែរគ្រប់រូប។

៥.លោកវេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត
មន្ទីរពេទ្យកាល់ម៉ែតមានលោកវេជ្ជបណ្ឌិត ឈាង រ៉ា ជាអគ្គនាយក ដែលបានមើលការគ្រប់គ្រង និងរៀបចំសណ្តាប់ធ្នាប់ ផ្តល់សេវាព្យាបាលយ៉ាងល្អសម្រាប់បម្រើជូនប្រជាជនកម្ពុជា។ ជាមួយគ្នានេះ រាល់ពេលមានបញ្ហានានា លោកវេជ្ជបណ្ឌិត ឈាង រ៉ា បានធ្វើការដោះស្រាយជូនពលរដ្ឋប្រកបដោយភាពត្រឹមត្រូវ។ មន្ទីរពេទ្យកាល់ម៉ែត តែងតែមានឧបករណ៍ព្យាបាលសង្គ្រោះជីវិតទំនើបៗ ព្រមទាំង មានបើកជាសិក្ខាសាលាស្តីពីការប្រើប្រាស់ឧបករណ៍ទាំងនោះថែមទៀតផង៕

ដោយ៖ អុន ស្រីមាន

-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច