កីឡា
ល្ងាចនេះ ជប៉ុន ប៉ះ ក្រុមកំពូលតារាង ខណៈ ប្រេស៊ីល និង អ៉ីតាលី ឡើងវគ្គ ៨ក្រុមមុនគេ
ក្រុមបាល់ទះជម្រើសជាតិ ប្រេស៊ីល និង អ៉ីតាលី បានកក់កៅ ឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ ក្នុងលីគបាល់ទះជម្រើសជាតិពិភពលោក FIVB Men’s Volleyball Nations League ឆ្នាំ ២០២៥ ហើយ បន្ទាប់ពីធ្វើបានល្អដូចគ្នា។

ការប្រកួតលើកទី ១០ កាលពីយប់ថ្ងៃទី១៧ ខែកក្កដា អ៉ីតាលី បានយកឈ្នះ ក្រុមឡើងជើង អ៊ុយក្រែន ដោយលទ្ធផល ៣-២ ដើម្បីបង្កើតកំណត់ត្រាឈ្នះ ៨ និងចាញ់ ២ រកបាន ២២ ពិន្ទុ ឈរចំណាត់ថ្នាក់លេខ ២ កក់កៅឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ។

ចំណែក ប្រេស៊ីល វិញ ទើបតែឆ្លងកាត់ ៩ ប្រកួត ប៉ុន្តែបានកក់កៅអី ឡើងវគ្គ ៨ ក្រុមចុងក្រោយមុនគេ បន្ទាប់ពីឈ្នះ ៨ និងចាញ់ ១ ជាក្រុមតែ ១ គត់ ដែលបានចាញ់តែ ១ លើក។

ជាមួយគ្នានេះ ជប៉ុន បានវាយបក អាហ្សង់ទី ដើម្បីយកឈ្នះ ដោយលទ្ធផល ៣-២។ អាហ្សង់ទីន បានឈ្នះ ២ សិតដំបូង ប៉ុន្តែ ៣ សិតចុងក្រោយ ជប៉ុន ជាអ្នកឈ្នះ ដូច្នេះ ជប៉ុន ឈ្នះ ៧ និងចាញ់ ៣ ប៉ុន្តែមិនទាន់កក់កៅអីឡើងវគ្គ ៨ ក្រុមចុងក្រោយទេ។

ការប្រកួតលើកទី ១១ វេលាម៉ោង ៥:២០នាទី ល្ងាចថ្ងៃទី១៨ ខែកក្កដានេះ ជប៉ុន ត្រូវប៉ះក្រុមខ្លាំងកំពូលតារាង ប្រេស៊ីល ដែលជាការប្រកួតមួយដ៏លំបាកបំផុតសម្រាប់ម្ចាស់ផ្ទះជប៉ុន។ ទោះបីជាយ៉ាងណា ប្រេស៊ីល បានជាប់ទៅវគ្គបន្តហើយ ដូច្នេះអាចជាការប្រកួតមួយតាមបច្ចេកទេស ឬសន្សំកម្លាំងដើម្បីកុំឲ្យកីឡាករមានបញ្ហារបួសខ្លះ។


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


