សេដ្ឋកិច្ច
ទុរេន ៣ កុងតឺន័រ ត្រៀមដឹកចេញទៅចិននៅសប្ដាហ៍ក្រោយ
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពា្យក្រសួងកសិកម្ម បានឱ្យដឹងថា ទុរេនស្រស់ ៣ កុងតឺន័របន្ថែមទៀត ត្រៀមដឹកចេញទៅប្រទេសចិននៅសប្ដាហ៍ក្រោយ បន្ទាប់ពីទុរេនជើងដំបូងជាង ១៧ តោនត្រូវបាននាំចេញទៅចិននៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ ដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.)។

អគ្គរដ្ឋបាលគយចិន (GACC) កាលពីថ្ងៃទី ០៥ ខែកក្កដា បានវាយតម្លៃ និងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេនចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។
លោក ឃឹម ហ្វីណង់ បានប្រាប់ឱ្យដឹងថា ទុរេនស្រស់កម្ពុជាជើងដំបូងជាង១៧តោន ត្រូវបាននាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យ និងការបញ្ជាក់គុណភាពពីក្រសួងកសិកម្ម ស្របតាមពិធីសារនៃការនាំចេញរួចមក។
លោក ឃឹម ហ្វីណង់ បន្ថែមថា៖ «ទុរេនទាំងនេះនឹងដឹកចេញតាមច្រកសមុទ្រនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ និងគ្រោងទៅដល់ប្រទេសចិនក្នុងរយៈពេល៩ថ្ងៃទៀត។ បើមិនមានអ្វីប្រែប្រួលទេ យើងនឹងមានទុរេន៣កុងតឺន័រទៀត ត្រៀមដឹកជញ្ជូននាំចេញបន្ថែមនៅសប្តាហ៍ក្រោយ»។

បើតាមលោក ឃឹម ហ្វីណង់នេះគឺជាការជោគជ័យថ្មីមួយទៀតសម្រាប់ការនាំចេញផ្លែឈើស្រស់របស់កម្ពុជាទៅកាន់ទីផ្សារដ៏មានសក្តានុពលមួយនេះ ហើយក៏ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ និងវិស័យឯកជន។
លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូងយល់ឃើញថា ការនាំចេញទុរេនទៅទីផ្សារចិន កាន់តែល្អសម្រាប់ទុរេនយើងសម្រាប់កសិករគាត់មានជម្រើសច្រើន។
តាមគម្រោង ក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក នឹងបន្តនាំចេញទុរេនរាប់សិបតោនទៅកាន់ទីផ្សារប្រទេសចិន តាមរយៈការប្រមូលទិញពីកសិករ ដែលដាំទុរេនក្នុងខេត្តត្បូងឃ្មុំទាំងអស់ ដោយកំណត់ទិញទៅតាមទំហំផ្លែ ប្រភេទផ្លែ និងគុណភាពនៃផ្លែទុរេន តាមតម្លៃទីផ្សាជាក់ស្តែង។

មកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់គឺជាកសិផលទី៩ របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញ ដោយផ្ទាល់ទៅចិនបន្ទាប់ពីអង្ករ កន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម ពោត ផ្លែចេក ស្វាយ ផ្លែមៀន និងម្រេច។
គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាមានផ្ទៃដីដាំដុះទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីអាចប្រមូលផលបាន ៥ ពាន់ហិកតា ដែលផ្ដល់ទិន្នផលប្រមាណ ៨ ម៉ឺន ២ ពាន់តោន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


