ព័ត៌មានជាតិ
អភិបាលរងខេត្តស្វាយរៀង ចុះរកដំណោះស្រាយការដាំដើមចេក និងសង់ខ្ទម នៅ លើដីព្រៃកូនឈើរបស់រដ្ឋ
ស្វាយរៀង ៖ កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំរកដំណោះស្រាយវិវាទ និងចុះពិនិត្យដល់ទីតាំងដីព្រៃហើយត្រូវបានប្រជាពលរដ្ឋចុះកាប់រុករាន ដាំចេក និងសង់ខ្ទមនៅលើដីព្រៃកូនឈើរបស់រដ្ឋ ព្រមទាំងបានមករារាំងគ្រឿងចក្ររបស់ក្រុមហ៊ុន ក្នុងការឈូសឆាយព្រៃដាំកូនឈើឡើងវិញ ក្នុងភូមិសាស្ត្រខាងជើងភូមិបុស្សឃុំត្រស់ និងឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានឲ្យដឹងថា ទីតាំងដីព្រៃរបស់រដ្ឋដែលកំពុងត្រូវបានប្រជាពលរដ្ឋចូលរុករានកាន់កាប់ទាំងនោះ គឺពុំមានលិខិតកាន់កាប់ រឺបញ្ជាក់ពីខាងអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ នោះទេគឺពួកគាត់បានសម្រុកនាំគ្នាមករានដីព្រៃរបស់រដ្ឋហើយសង់ខ្ទម ដាំដំណាំអាស្រ័យផលយ៉ាងអានាធិបតេយ្យស្រេចតែចិត្តដោយពុំគោរពច្បាប់នោះឡើយ បើទោះបីជាខាងមូលដ្ឋានធ្លាប់បានណែនាំយ៉ាងណាក៏ដោយ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះមានចំនួនប្រមាណជាង២០០គ្រួសារឯណោះ។

លោកបានបន្តថា រឿងការបែកចែកដីធ្លីនេះក្នុងភូមិសាស្ត្រស្រុករមាសហែកកាលពីឆ្នាំ២០១២តាមរយៈបទបញ្ជាលេខ ០០១ របស់រាជរដ្ឋាភិបាលកម្ពុជា បានឲ្យក្រុមនិស្សិតស្ម័គ្រចិត្តចុះធ្វើការវាស់វែងបែងចែកធ្វើកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋចំនួន៧៨គ្រួសារ ដោយក្នុងនោះមួយគ្រួសារបានទទួលដីធ្វើជាកម្មសិទ្ធិស្របច្បាប់ ចំនួន១.៥ហិកតា ដោយបានឆ្វៀលដីគំរបព្រៃរបស់រដ្ឋ ជូនពួកគាត់រួចមកហើយក៏ប៉ុន្តែមួយរយៈចុងក្រោយនេះ មិនដឹងជាប្រជាពលរដ្ឋមកពីខាងណាខ្លះទេ បាននាំគ្នាមកកាប់រុករាន ដាំដំណាំអាស្រ័យផលលើដីរបស់រដ្ឋធ្វើជាកម្មសិទ្ធរបស់គាត់ទៅវិញដោយពុំស្តាប់ហេតុផលនោះឡើយ។

ក្នុងឱកាសនោះផងដែរ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ក៏បានសំណូមពរដល់មន្ត្រីដែលមានការពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នារកដំណោះឲ្យបានឆាប់រហ័ស និងទាន់ពេលវេលាដោយលើកពីហេតុផលឲ្យពួកគាត់យល់ពីច្បាប់នៃការកាន់កាប់ប្រើប្រាស់ដីធ្លីពីព្រោះថាបើយើងមិនគោរពច្បាប់ទេ គឺត្រូវប្រឈមទៅនិងការអនុវត្តច្បាប់ដោយបង្ខំ ដើម្បីកុំឲ្យមានភាពអនាធិបតេយ្យដូច្នេះបន្តទៅទៀត។

លោកអភិបាលរងខេត្តបានបន្តថា ទោះបីជាយ៉ាងណាក៏ដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវព្យាយាមដោះស្រាយបញ្ហាដីធ្លីនេះជាលក្ខណ:ក្រៅប្រព័ន្ធតុលាការឲ្យអស់លទ្ធភាព ដោយបានសុំគោលការទៅលោកអភិបាលខេត្ត ដើម្បីចេញសេចក្តីសម្រេចនាពេលខាងមុខនេះហើយ ក្នុងនាមយើងជាម្ចាស់មូលដ្ឋានដាច់ខាតត្រូវតាមដានរកមេខ្យល់ឲ្យឃើញ ដែលដើរឃោសនាប្រជាជនឲ្យធ្វើការកាប់រុករានដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិរបស់ខ្លួនដើម្បីឲ្យទទួលខុសត្រូវចំពោះមុខច្បាប់៕
ដោយ ៖ ភក្ដី








-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ