ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីអបអរសាទរ «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦»
ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបញ្ហាបរិស្ថាន និងការគ្រប់គ្រងកាកសំណល់ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីអបអរសាទរ «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦» ក្រោមប្រធានបទ «សំណល់សូន្យ (Zero Waste)»។ ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងបរិវេណសាលាបឋមសិក្សាកន្ទុយវៃ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីដ៏មានអត្ថន័យនេះ ធ្វើឡើងក្រោមអធិបតីភាពលោក សេង សីលា អភិបាលរងខេត្ត ណាងលោកអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស យុវជនយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោក សេង សីលា អភិបាលរងខេត្ត បានឡើងថ្លែង និងពាំនាំនូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ផ្ដោតលើការយកចិត្តទុកដាក់ខ្ពស់ចំពោះការប្រែប្រួលអាកាសធាតុ និងការថែរក្សាអនាម័យបរិស្ថាន។ ស្របតាមប្រធានបទ «សំណល់សូន្យ (Zero Waste)» រដ្ឋបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសស្រទាប់យុវវ័យ និងសិស្សានុសិស្ស ឱ្យផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅ ដោយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងចេះញែកកាកសំណល់មុននឹងបោះចោល។

ក្រោយពីមានបប្រសាសន៍រួច ថ្នាក់ដឹកនាំខេត្ត រួមជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ បានបង្កើតជាចលនាដ៏រស់រវើក ដោយបានដើរដង្ហែចេញពីខ្លោងទ្វារសាលាបឋមសិក្សាកន្ទុយវៃ ឆ្ពោះទៅតាមដងផ្លូវសាធារណៈ ដើម្បីចុះធ្វើសកម្មភាពរើសសំរាម ប្រមូលកាកសំណល់ប្លាស្ទិក និងកាប់ឆ្ការព្រៃល្បាតតាមចិញ្ចើមផ្លូវយ៉ាងសកម្ម។
សកម្មភាពនេះ មិនត្រឹមតែជួយឱ្យទីក្រុងមានសោភ័ណភាពស្អាតភ្លាមៗនោះទេ ប៉ុន្តែវាគឺជាគំរូដ៏ល្អក្នុងការញ៉ាំងឱ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងរស់នៅជុំវិញនោះ បានឃើញ និងចូលរួមស្មារតីស្រឡាញ់បរិស្ថានកាន់តែខ្លាំងឡើង។

ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ នៅក្នុងខេត្តស្វាយរៀង បានបញ្ចប់ទៅដោយជោគជ័យ និងបានបន្សល់ទុកនូវពុទ្ធិ ក៏ដូចជាស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរួមគ្នាបង្កើតភពផែនដីពណ៌ខៀវ និងខេត្តស្វាយរៀងដ៏ស្រស់បំព្រង គ្មានសំណល់ប្លាស្ទិក និងឆ្ពោះទៅរក «សំណល់សូន្យ» ទាំងអស់គ្នា៕




ដោយ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


