ព័ត៌មានជាតិ
ខេត្តបាត់ដំបងប្រារព្ធពិធីដង្ហែពានរង្វាន់រំដួល៣ទង ជាលើកទី៣
នេះគឺជាលើកទី៣ហើយ ដែលខេត្តបាត់ដំបង មានកិត្តិយសទទួលបាននូវពានរង្វាន់ផ្ការំដួល៣ទង ដែលសំដៅទៅលើទីក្រុងស្អាត និងបដិសណ្ឋាកិច្ចល្អ ព្រមទាំងមានការរៀបចំស្អាតជាងគេនៅថ្ងៃបុណ្យចូលឆ្នាំសកលផងដែរ។

នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីដង្ហែនូវពានរង្វាន់ជ័យលាភីផ្ការំដួល៣ទង ដោយបានប្រារព្ធធ្វើឡើងនៅខាងមុខបរិវេណសាលាខេត្តតែម្តង ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ក្រោមអធិបតីភាពលោក សុខ លូ អភិបាល នៃគណអភិបាលខេត្តបាត់ដំបង។
នៅក្នុងឱកាសនោះផងដែរ លោក អ៊ុច អ៊ុំភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរខេត្ត បានឡើងអានរបាយការណ៍ ដែលបង្ហាញពីសក្តានុពល របស់តំបន់ទេសចរណ៍នានា ដ៏ច្រើនសន្ធឹកសន្ធាប់ដែលជាវិស័យមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ អោយចូលមកកំសាន្ត ក្នុងឱកាសពិធីបុណ្យនានា រហូតធ្វើឱ្យខេត្តបាត់ដំបង ទទួលបាននូវពានរង្វាន់ផ្ការំដួល៣ទង ជាលើកទី៣ សម្រាប់ទីក្រុងស្អាត និងបដិសណ្ឋាកិច្ចល្អ និងមានការរៀបចំស្អាតលើសគេក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសកល ដែលពានរង្វាន់ទាំង២នេះ លោក សុខ លូ បានឡើងទទួលផ្ទាល់ពីសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីលោកអភិបាលខេត្តឡើងមានប្រសាសន៍ថ្លែងអណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ដែលបានចូលរួមការសំអាតបរិស្ថានតាមលំនៅឋានរៀងៗខ្លួន ដើម្បីឱ្យខេត្តបាត់ដំបង ក្លាយជាខេត្តមួយទទួលបាននូវជ័យលាភីដ៏ត្រចះត្រចង់បែបនេះ រួចមក ក្រុមឆៃយុាំក៏បានបន្លឺសម្លេងឡើង ដើម្បីចេញដំណើរទក្សិណជុំវិញក្រុងបាត់ដំបង ក្នុងការដឹកនាំដង្ហែក្បួនផ្ការំដួល៣ទងនេះ៕


អត្ថបទ÷ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


