Connect with us

ព័ត៌មានជាតិ

ត្រីចិញ្ចឹមក្នុងស្រះប្រមាណ២០តោនងាប់ជាបន្តបន្ទាប់ដោយសារអាកាសធាតុក្តៅខ្លាំង

បានផុស

នៅ

ខេត្តកំពង់ឆ្នាំង៖ រលកកំដៅដែលបានកើតមានជារៀងរាល់ថ្ងៃនេះ បានធ្វើឲ្យត្រីឆ្តោដែលចិញ្ចឹមនៅក្នុងស្រះប្រមាណ ២០តោន បានងាប់រយៈពេល២-៣ ថ្ងៃនេះ ក្នុងភូមិកោះលត ឃុំកោះថ្កូវ ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ឡុង អ្នកចិញ្ចឹមត្រី និងជាមន្ត្រីជលផល នៅរសៀលថ្ងៃទី ៨ ខែ មេសានេះ បានឱ្យ ដឹងថា ស្រះចិញ្ចឹមត្រី​របស់លោកមាន ១២ស្រះតូចធំ ដែលមានទំហំ ១ហិកតា ៤០អារ។ លោកបានចិញ្ចឹមត្រីឆ្តោ ត្រីប្រា ត្រីពោ ត្រីឆ្ពិន និងត្រីព្រួល នៅតាមស្រះនេះរយៈពេលជាច្រើនឆ្នាំមកហើយ ។

លោក ឃឹម ឡុង បានបន្តថា ដោយសារអាកាសធាតុក្តៅខ្លាំង ត្រីនៅក្នុងស្រះដែលត្រីមួយក្បាលៗមានទម្ងន់ពី៧ទៅ ៨ ខាំ បានងាប់អស់ប្រមាណ ២០ តោនហើយ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ៨ ខែមេសានេះ ដោយលោកបារម្ភថា បើរលកកំដៅ​នៅតែក្តៅខ្លាំងនោះ ត្រីអាចនឹងងាប់ជាបន្តទៀត៕

អត្ថបទ៖ ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ១៩ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ២៤ នាទីutes មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

Sokha Hotels

ព័ត៌មានពេញនិយម