ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ៖ ឡើងស័ក្តិសម្រាប់តែអ្នកដែលត្រូវឡើង ហើយដល់ពេលដែលត្រូវឡើង
ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងអំពីបទពិសោធន៍ និងទស្សនៈ នៃការធ្វើកំណែទម្រង់កងទ័ព ដែលពាក់ព័ន្ធនឹងការតែងតាំង និងដំឡើងឋានន្តរស័ក្តិ។ ក្នុងនោះដែរ ឯកឧត្តម បានបញ្ជាក់ថា ការដំឡើងឋានន្តរស័ក្តិកងទ័ព គឺសម្រាប់តែអ្នកដែលត្រូវឡើង ហើយដល់ពេលដែលត្រូវឡើងប៉ុណ្ណោះ។

តាមរយៈទំព័រហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចាប់តាំងពីឯកឧត្ដម ឡើងកាន់តំណែងជាមេបញ្ជាការទ័ពជើងគោកនៅឆ្នាំ ២០១៨មកដល់បច្ចុប្បន្ន គឺការដំឡើងឋានន្តរស័ក្តិជូនកងទ័ពមិនមែនមិនមាននោះទេ គ្រាន់តែការដំឡើងមានក្រឹត្យក្រមច្រើនជាងមុន ដែលជាគោលការណ៍របស់ក្រសួងការពារជាតិ និងអគ្គមេបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។
ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងឲ្យដឹងបែបនេះថា «តាំងពីខ្ញុំ មកកាន់ខែកញ្ញា ២០១៨ រហូតដល់ត្រីមាសទី ១ ឆ្នាំ ២០២៣ ក្នុងទ័ពយើងជាង ៥ម៉ឺននាក់ ការដំឡើងស័ក្តិដែលធ្វើរួចហើយ គឺ ២២,៤៤៣នាក់ ទូទាំងកងទ័ពជើងគោក ប៉ុន្តែគ្រាន់តែស័ក្តិដែលឡើងច្រើនជាងគេគឺស័ក្តិតូច»។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានឲ្យដឹងថា ចំពោះបទពិសោធន៍ និងទស្សនៈ នៃការធ្វើកំណែទម្រង់កងទ័ព ដែលពាក់ព័ន្ធនឹងការតែងតាំង និងដំឡើងឋានន្តរស័ក្តិ មានចំនួន ៤ចំណុចដូចខាងក្រោម៖
១. ការធ្វើកំណែទម្រង់ប្រាកដជាប៉ះ ដែលបង្កើតឲ្យមានអ្នកសប្បាយចិត្ត និងអ្នកមិនសប្បាយចិត្ត (ផ្ទុយទៅវិញ ការមិនហ៊ានវះកាត់ ឬធ្វើកំណែទម្រង់ ក៏មិនប្រាកដថា អាចឲ្យគ្រប់គ្នាសប្បាយចិត្តដែរ)។
២. ការធ្វើកំណែទម្រង់ គឺមិនមែនដើម្បីប្រជាប្រិយភាពផ្ទាល់ខ្លួនជាលក្ខណៈបុគ្គលទេ។ ប៉ុន្តែត្រូវផ្តល់អាទិភាពទៅលើការពង្រឹងឋានានុក្រមដឹកនាំបញ្ជា និងប្រសិទ្ធភាពការងាររួម និងយូរអង្វែងរបស់កងទ័ព ក្នុងការការពារជាតិ។
៣. ការធ្វើកំណែទម្រង់ដែលមានប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌ គឺត្រូវផ្អែកលើគោលការណ៍ច្បាប់ និងមិនត្រូវយកអារម្មណ៍ ឬមនោសញ្ចេតនាលក្ខណៈបុគ្គលជាគោលទេ។
៤. ត្រូវមានការចូលរួមដោយសកម្មពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ដោយគ្រប់គ្នាត្រូវហ៊ានទទួលខុសត្រូវចំពោះមុខភារកិច្ចរបស់ខ្លួន (កុំបោះឲ្យអ្នកដ៏ទៃ មិនថាថ្នាក់លើ ឬថ្នាក់ក្រោម ជាអ្នកទទួលខុសត្រូវជំនួសខ្លួនទេ)៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ