Connect with us

ព័ត៌មានជាតិ

មកស្គាល់ ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ខេត្តបាត់ដំបង

បានផុស

នៅ

បាត់ដំបង៖ បើតាមមន្ត្រីនៃមន្ទីរអប់រំខេត្តបាត់ដំបង បានបង្ហាញថា គិតចាប់ពីឆ្នាំ១៩៥៣ សម្តេច​ព្រះនរោត្តមសីហនុ ទ្រង់​បានសព្វព្រះរាជហឬទ័យឲ្យបង្កើតពុទ្ធិកមហាវិទ្យាល័យ​ព្រះសីហនុរាជ តាមព្រះរាជក្រមលេខ ៨៧៩នសចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៥៤ ក្រោម ការដឹកនាំផ្ទាល់ ដោយសម្តេចព្រះពោធិវ័ង្ស ហួត តាត មានការអប់រំបណ្តុះបណ្តាលសម ណនិស្សិត-និស្សិតផ្តោតសំខាន់ទៅលើឯកទេស ទស្សនវិជ្ជា និងពុទ្ធសាសនា ព្រមទាំងភាសាបាលី អស់រយៈកាល ២១ឆ្នាំ និងត្រូវបានបិទទ្វារដូចគ្រឹះស្ថានអប់រំនានារបស់រដ្ឋដែរ នៅក្នុងអំឡុងឆ្នាំ១៩៧៥-១៩៧៩ ក្រោមរបបកម្ពុជា ប្រជាធិបតេយ្យ ប៉ុល ពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយរំដោះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ វិស័យពុទ្ធិកសិក្សាត្រូវបានស្តារឡើងវិញបណ្តើរៗ​ដោយឡែកពុទ្ធិកមហាវិទ្យា​ល័យ​ព្រះសីហនុរាជ ក៏បានបង្កើតឡើងវិញនៅឆ្នាំ១៩៩៧​តាមលិខិតលេខ២១ ស ជ ណ ផ ក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ ១៩៩៧ របស់ រាជរដ្ឋាភិបាល។ប៉ុន្តែការបង្កើតឡើងវិញលើកដំបូងនេះ គឺបានបណ្តុះបណ្តាលសមណសិស្សត្រឹម​កម្រិតពុទ្ធិកមធ្យមសិក្សាទុតិយភូមិតែប៉ុណ្ណោះ។ នៅឆ្នាំ២០០០ ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជបានបង្កើន​កម្រិតនៃការបណ្តុះបណ្តាល​ដល់ថ្នាក់បរិញ្ញាបត្រឯកទេស ទស្សនវិជ្ជាពុទ្ធសាសនា រហូតដល់ឆ្នាំ២០០៣ ពុទ្ធិក​មហាវិទ្យាល័យ​ព្រះសីហនុរាជ ត្រូវបានបង្កើតឡើងនូវ ពុទ្ធិកមហាវិទ្យាល័យវិទ្យា​សាស្ត្រអប់រំ និងព័ត៌មានវិទ្យាមួយទៀត តាមប្រកាសលេខ ៦១ក.ធ.សប្រ. ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០០៣ របស់ក្រសួងធម្មការ ​និងសាសនា។

ដោយការអភិវឌ្ឍមិនចេះឈប់​ឈរស្រប​តាម​យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងពង្រីកពុទ្ធិរបស់ព្រះសង្ឃពុទ្ធសាសនាថេរវាទឲ្យកាន់តែមានគុណភាពទាំងផ្លូវលោក និងផ្លូវធម៌ នៅឆ្នាំ២០០៦ ពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ ត្រូវបានប្រែក្លាយទៅជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ តាមអនុក្រឹ ត្យរបស់រាជរដ្ឋាភិបាលលេខ០៥អនក្រ.បកចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៦ ដោយមានពុទ្ធិកមហាវិទ្យាល័យចំនួន៤ មានឯក ទេស ចំនួន៩ និងពុទ្ធិកមជ្ឈមណ្ឌលគរុកោសល្យ១ ផងដែរ ។ ដើម្បីបំពេញតាមតម្រូវការរបស់សមណនិស្សិត និស្សិត ដែលមានចំនួនកើនឡើងជារៀងរាល់ឆ្នាំពុទ្ធិកសកលវិទ្យាល័យ ព្រះសីហនុរាជ បានពង្រីកសាខា​តាមបណ្តាខេត្តមួយចំនួនទៀត មានដូចជា ៖សាខាខេត្តកំពង់ឆ្នាំង សាខាខេត្តកំពង់ចាម និង សាខាខេត្តបាត់ដំបង ។ សម្រាប់សាខាខេត្តបាត់ដំបង ត្រូវបានបង្កើតឡើងតាមប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា លេខ១៧៥ អយកប្រក ចុះថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ២០០៨  ដោយបានបង្កើនការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់តាម​ប្រកាសលេខ២៧៨​/១២ក.ធ.ស ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី២របស់រាជរដ្ឋា ភិបាល​កម្ពុជាត្រង់ចំណុចទី៤ លើឯកទេសចំនួន៥ក្នុងនោះមាន៖១-ឯកទេស ទស្សនវិជ្ជា ,២-ឯកទេស អក្សរសាស្រ្តខ្មែរ ,៣-ឯកទេស គ្រប់គ្រងអប់រំ ,៤-ឯកទេស បាលីសំស្រ្កឹត ,៥-ឯកទេស នីតិសាស្រ្ត ។

ពាក់ព័ន្ធនិងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនេះ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្តេច​ព្រះសុមេធាធិបតី នន្ទ ង៉ែត ១ខ្នង កម្ពស់ ៤ជាន់ ១២បន្ទប់ នៃសាខាពុទ្ធិកសាកលវិទ្យាល័យ​ព្រះ​សីហនុរាជ ខេត្តបាត់ដំបង និងសមិទ្ធផលនានា ក្រោមអធិបតី​ភាពសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថិតក្នុងបរិវេណ វត្តដំរីស ក្នុង ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង ។

នៅក្នុងពិធីនេះ ព្រះមុនីកោសល្យបណ្ឌិត យ៉ន សេងយៀត បានមានព្រះថេរៈដីការបញ្ជាក់អំពីប្រវត្តិ របស់ពុទ្ធិក សាកលវិទ្យាល័យព្រះសីហនុរាជថា បានបង្កើតឡើងនៅឆ្នាំ១៩៥៤ ក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះបរមរតនកោដ្ឋ និងបានបិទទ្វារនៅឆ្នាំ១៩៧២ រហូតដល់ឆ្នាំ២០០០ ទើបដំណើរការ​ឡើងវិញ ហើយក្នុងឋានៈជាមហាវិទ្យាល័យ និងត្រូវបានដំឡើង ជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដោយមានមហាវិទ្យាល័យចំនួន៤ រួមមាន: មហាវិទ្យាល័យទស្សនវិជ្ជា មហាវិទ្យាល័យបាលីសំស្ក្រឹត និងភាសាបរទេស មហាវិទ្យាល័យវិទ្យាល័យវិទ្យាសាស្រ្តអប់រំ និងព័ត៌មានវិទ្យា និងវិទ្យាល័យអក្សរសាស្ត្រខ្មែរ ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម