ព័ត៌មានជាតិ
ទូតជប៉ុន៖ ពីឆ្នាំ ១៩៩២ មាននិស្សិតកម្ពុជាជាង ១៤០០ នាក់ សិក្សានៅប្រទេសជប៉ុន
ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក UENO ATSUSHI មានប្រសាសន៍ថា ពាក់ព័ន្ធនឹងតម្រូវការរបស់សិស្សនិស្សិតកម្ពុជា ដែលចង់ទៅរៀនក្នុងប្រទេសជប៉ុន រាជរដ្ឋាភិបាលជប៉ុននឹងទទួលស្វាគមន៍ជានិច្ចដល់សិស្ស-និស្សិត កម្ពុជាណាដែលមានឆន្ទៈខ្ពស់ចង់ទៅសិក្សាក្នុងប្រទេសរបស់លោក។

លោក UENO ATSUSHI
ជារៀងរាល់ឆ្នាំ ភាគីជប៉ុនតែងបើកឱកាសនិងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីអាចទៅបន្តការសិក្សាក្នុងប្រទេសជប៉ុន។ ក្នុងវេទិកាពិភាក្សាពិសេសរបស់ «កម្ពុជាថ្មី» លោក UENO ATSUSHI បានលើកឡើងថា ចំពោះសិស្សនិស្សិតកម្ពុជាដែលទទួលអាហារូបករណ៍ទៅសិក្សានៅក្នុងប្រទេសជប៉ុនមុនសង្គ្រាម លោកមិនមានតួលេខច្បាស់នោះទេ។ ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៩២ មក ចំនួនសិស្សកម្ពុជាដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុនមានសរុបប្រមាណ ១៤៥២ នាក់ បានសិក្សាក្នុងប្រទេសជប៉ុន។ ក្រៅពីនោះក៏នៅមានសិស្សកម្ពុជាជាច្រើនទៀត ដែលបានទទួលអាហារូបករណ៍ដោយអង្គការនានា និងក្រុមហ៊ុនរបស់ប្រទេសជប៉ុនបន្ថែមផងដែរ។
ពាក់ព័ន្ធទៅនឹងតម្រូវការរបស់រដ្ឋាភិបាលជប៉ុនអាចនឹងផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាយ៉ាងណានោះ លោកអគ្គរាជទូតជប៉ុន មិនទាន់អាចនិយាយឬបញ្ជាក់បានដែរ។
ប៉ុន្តែជាក់ស្ដែងលោកបានអះអាងថា រដ្ឋាភិបាលជប៉ុនទទួលស្វាគមន៍ជានិច្ចចំពោះសិស្ស-និស្សិត យុវជនកម្ពុជាណា ដែលមានសមត្ថភាពខ្ពស់ ចំណេះដឹង និងឆន្ទៈខ្លាំង ដែលចង់បន្តការសិក្សានៅក្នុងប្រទេសជប៉ុន។ កន្លងមកសិស្សកម្ពុជា ធ្លាប់បានសិក្សាក្នុងប្រទេសជប៉ុនមានច្រើនផ្នែកក្នុងនោះ ភាគច្រើន មានផ្នែកច្បាប់ វិស្វករ និងពេទ្យជាដើម។ លោកក៏សង្កេតឃើញដែរថា សិស្សកម្ពុជាដែលបានបញ្ចប់ការសិក្សាពីប្រទេសជប៉ុនវិញបានបម្រើការងារ និងមានតួនាទីសំខាន់ក្នុងប្រទេសកម្ពុជា។
ទាក់ទងការជ្រើសរើសមុខជំនាញសិក្សារបស់សិស្សនិស្សិតកម្ពុជាអាស្រ័យតាមការស្រលាញ់ពេញចិត្ត ប៉ុន្តែតាមយោបល់របស់លោក បើចង់បង្កើនកម្រិតធនធានមនុស្សក្នុងផ្នែកឧស្សាហកម្ម សិស្ស-និស្សិត និងយុវជនកម្ពុជា គួរចាប់យកផ្នែកវិស្វករ បច្ចេកវិទ្យាឌីជីថល និងច្បាប់ជាដើមដែលជាផ្នែកមួយមានតម្រូវការទីផ្សារខ្ពស់។

លោកបណ្ឌិត ម៉ី កល្យាណ
ក្នុងឱកាសដដែលនេះលោកបណ្ឌិត ម៉ី កល្យាណ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងជាទីប្រឹកក្សាជាន់ខ្ពស់ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានគូសបញ្ជាក់ថា កន្លងមកមានសិស្សកម្ពុជាប្រមាណជាង ១៤០០ នាក់ បានទៅបន្តការសិក្សានៅក្នុងប្រទេសជប៉ុន ហើយលោកបណ្ឌិតផ្ទាល់ក៏ធ្លាប់ជានិស្សិតដែលបានបញ្ចប់ការសិក្សាក្នុងប្រទេសជប៉ុនមួយរូបផងដែរ។
ក្នុងចំណោមសិស្សទាំងអស់ដែលបានទៅរៀននៅក្នុងប្រទេសជប៉ុនមានមួយចំនួនបានត្រឡប់មកកម្ពុជាវិញ និងបានបង្កើតសមាគមមួយដែលមានឈ្មោះថា JAC (Japan Alumni of Cambodia) ដែលមានសមាជិកប្រមាណ ៨០០ នាក់ ដើម្បីជួយបង្កើនសមត្ថភាពឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោកបណ្ឌិត ម៉ី កល្យាណ បន្តថា ក្នុងនាមជាខ្មែរដូចគ្នានិងនិយាយឱ្យងាយយល់ ចំពោះអ្នកដែលបានទៅសិក្សានៅប្រទេសជប៉ុនហើយត្រឡប់មកវិញ អ្នកមានចំណេះដឹងខ្ពស់អាចឈានដល់ធ្វើការងារ ជារដ្ឋលេខាធិការ និងជារដ្ឋមន្ត្រី ជាដើម។ មិនតែប៉ុណ្ណោះ លោកក៏សង្ឃឹមដែរថា និស្សិតដែលរៀននៅជប៉ុនទាំងអស់ នឹងអាចឈានឡើងបន្តិចម្ដងៗបន្តទៅទៀត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១៩ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១៩ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


