Connect with us

ព័ត៌មានជាតិ

យុទ្ធនាការគាំទ្រការអប់រំឌីជីថល នឹង​រៀបចំ​គ្រប់វិទ្យាល័យរដ្ឋក្នុងរាជធានីភ្នំពេញ

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀប​ចំ ​”យុទ្ធនាការ​គាំទ្រ​ការ​អប់រំ​ឌីជីថល​សម្រាប់​សិស្សានុសិស្ស​នៅ​គ្រឹះស្ថាន​មធ្យម​សិក្សា​រាជធានី​ភ្នំពេញ​” ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ នៅ​គ្រប់​វិទ្យាល័យ​រដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង អប់រំ​ ចុះ​នៅ​ថ្ងៃ​ទី​ ០៤ ខែ​កក្កដា ឆ្នាំ​២០២៣​ បាន​ឱ្យ​ដឹង​ថា យុទ្ធនាការ​គាំទ្រ​ការ​អប់រំ​ឌីជីថលនេះ រៀប​ចំ​ឡើង​ក្នុង​គោល​ដៅលើកកម្ពស់​លទ្ធផល​នៃ​ការ​សិក្សា​របស់​សិស្ស​ឱ្យ​បាន​កាន់​តែ​ប្រសើរ និង​ប្រកប​ដោយ​គុណភាព ក្នុង​យុគសម័យ​ឌីជីថល។

​លើស​ពី​នេះ​ទៀត​ យុទ្ធនាការ​នេះនឹង​ត្រូវ​អនុវត្ត​ដោយ​មជ្ឈមណ្ឌល​អប់​រំ​ឌីជីថល និង​អប់រំ​ពី​ចម្ងាយ​ដោយ​មាន​កិច្ច​សហការ​ពី​វិទ្យាស្ថាន​ជាតិ​អប់រំ វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ និង​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ។

សិស្សានុសិស្ស​ចាប់​ពី​ថ្នាក់​ទី​១០-១២ នឹង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ដោយ​ផ្ទាល់​ពីគរុនិស្សិត​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ និង​គរុសិស្ស​នៃ​វិទ្យាស្ថាន​គរុកោសល្យរាជធានី​ភ្នំពេញ ​លើ​ប្រធាន​បទ​ចំនួន​ ៦​ ដូច​ជា៖ ១.ការ​​ស្វែង​យល់​ពី​វិធីសាស្ត្រ​រៀន (Learning how to learn) , ២.ការ​រៀន​ដោយ​ស៊ីជម្រៅ (Enrichment Learning) ដោយ​ប្រើប្រាស់​ធនធាន​សិក្សា​ចម្រុះ, ៣. ការ​រៀន​តាម​បែប​ពន្លឿន (Accelerated Learning), ៤. ការ​បង្កើត​ក្លឹប​សិក្សា​សម្រាប់​សិស្ស​រៀន​យឺត (Study Club) ឬ​ក្លឹប​សិក្សា​មុខវិជ្ជា (Interest Club), ៥. ការ​បំប៉ន​សមត្ថភាព​ត្រៀម​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ និង​ទី​៦. ការ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ដៃ Duraseksa-ទូរ​សិក្សាជា​ដើម។

គួរ​បញ្ជាក់​ថា ​យុទ្ធនាការ​នេះ​នឹង​អនុវត្ត​នៅ​តាម​គ្រឹះស្ថាន​មធ្យម​សិក្សា​ចំនួន​ ៣៨ ​ក្នុង​រាជ​ធានី​​ភ្នំពេញ។ សិស្សានុសិស្ស​ជាង ៤០ ពាន់​នាក់ ដែល​កំពុង​សិក្សា​នៅ​កម្រិត​មធ្យម​សិក្សាទុតិយភូមិ នឹង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ដោយ​គរុ និស្សិត និង​គរុសិស្ស​ស្ម័គ្រ​ចិត្ត​ចំនួន ៣៦៧ នាក់ ដែល​ត្រូវ​ចុះ​ផ្ទាល់​ទៅ​កាន់ថ្នាក់​រៀន​ជិត ១០០០ បន្ទប់​៕

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា

ព័ត៌មានជាតិ១៦ ម៉ោង មុន

គម្រោង​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ ក្នុង​រាជធានីភ្នំពេញ ​សម្រេច​បាន​ប្រមាណ ៨០%

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ បញ្ជាឲ្យបើកពន្ធនាគារល្បីឈ្មោះមួយឡើងវិញ ដើម្បីដាក់ឧក្រិដ្ឋជនសាហាវឃោរឃៅ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្ដេចតេជោ៖«ខ្ញុំមិនមែនត្រឹមតែកសាងប្រទេសពីបាតដៃទទេទេ រឿងអាស៊ានក៏ខ្ញុំចាប់ផ្ដើមពីលេខសូន្យដែរ ទោះបីមានឧបសគ្គ ក៏ខ្ញុំចូលអាស៊ានឱ្យបាន»

សេដ្ឋកិច្ច២៣ ម៉ោង មុន

តម្លៃមាសក្នុងស្រុកធ្លាក់ចុះក្រោម ៤០០ ដុល្លារ ក្នុងមួយជី

Sokha Hotels

ព័ត៌មានពេញនិយម