Connect with us

ព័ត៌មានជាតិ

លទ្ធផល​ជំរឿន​បង្ហាញថា ប្រជាជន​កម្ពុជា​ធ្លាក់ចុះ​នៃ​អត្រា​លទ្ធភាព​បង្កើតកូន​

បានផុស

នៅ

តាម​បាយ​ការណ៍​ជាតិ​ស្តី​ពី​លទ្ធផល​ជំរឿន​ប្រជាជន​ចុងក្រោយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៩ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នៅថ្ងៃនេះ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ឆ្នាំ​២០១៩ ប្រជាជន​កម្ពុជា​មានកំ​ណើ​ន​១.៤ ភាគរយ​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ជាមួយ​២០១៨ ដែល​មកដល់ពេលនេះ​មិនទាន់​ដល់​១៦​លាន់​នាក់​នៅឡើយ​ទេ ហើយ​តាម​លទ្ធផល​ជំរឿន​នេះ​បង្ហាញថា កម្ពុជា​ធ្លាក់ចុះ​នៃ​អត្រា​លទ្ធភាព​បង្កើតកូន​។

តាម​របាយ​ការ​ណ៍​នោះ​បញ្ជាក់​ថា តាម​លទ្ធផល​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១៩ ចំនួន​ប្រជាជន​សរុប​មាន​១៥.៥៥២.២២១ នាក់ ក្នុងនោះ​ប្រុស​ចំនួន ៧.៥៧១.៨៣៧ នាក់ (៤៨.៧ ភាគរយ​) និង​ស្រី​ចំនួន​៧.៩៨០.៣៧៤ នាក់ (៥១.៣​ភាគរយ​) ។ អត្រាកំណើន​ប្រជាជន​មធ្យម​ប្រចាំឆ្នាំ គឺ​១.៤​ភាគរយ​។ ដូចគ្នានេះដែរ លទ្ធផល​ជំរឿន​លើក​មុន (២០០៨) ចំនួន​ប្រជាជន​សរុប​មាន​ចំនួន​១៣.៤ លាន​នាក់ ពោលគឺ​ចាប់ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ ២០១៩ ចំនួន​ប្រជាជន​បាន​កើនឡើង​ចំនួន​២,២ លាន​នាក់​។

បើតាម​របាយ​ការ​ណ៍​ដដែល​នោះ​បញ្ជាក់​ថា ភាគរយ​នៃ​ប្រជាជន​រស់នៅ​ទី​តំបន់​ទីប្រជុំជន​មាន​ចំនួន​៣៩,៤ ភាគរយ និង​នៅ​ជនបទ​មាន​៦០,៦ ភាគរយ​។ ក្នុង​នោះ មាន​ខេត្ត​ចំនួន​៤ ដែលមាន​ប្រជាជន​ច្រើនជាង​១ លាន​នាក់ គឺ​រាជធានី​ភ្នំពេញ (២,៣ លាន​នាក់​), ខេត្តកណ្តាល (១,២ លាន​នាក់​), ខេត្តព្រៃវែង (១,១ លាន​នាក់​) និង​ខេត្តសៀមរាប (១,០ លាន​នាក់​)​។ គ្រួសារ​សរុប​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​៣,៥៥៣.០២១ គ្រួសារ​។ មានការ​ផ្លាស់ប្តូរ​សំខាន់ៗ​នៅក្នុង​រចនាសម្ព័ន្ធ​អាយុ​របស់​ប្រជាជន​។ រវាង​ជំរឿន​ទាំង​ពីរលើក ប្រជាជន​វ័យក្មេង (0-១៤ ឆ្នាំ​) បាន​ធ្លាក់ចុះ​ពី​៣៣,០​ភាគរយ ទៅ​២៩,៤​ភាគរយ​, ប្រជាជន​វ័យ​កណ្តាល (១៥-៥៩ ឆ្នាំ​) បាន​កើនឡើង ពី ៦០,០​ភាគរយ ទៅ​៦១,៧ និង​មនុស្ស​ចាស់ (៦០ ឆ្នាំ​ឡើងទៅ​) បាន​កើនឡើង​ពី​៦,៣​ភាគរយ ទៅ​៨,៩% ។ មេ​ដ្យា​ន​អាយុ របស់​ប្រជាជន​បាន​កើនឡើង​ពី​អាយុ​២២ ទៅ​២៧ ឆ្នាំ​។ តួលេខ​ទាំងនេះ​បង្ហាញថា ប្រជាជន​កម្ពុជា​កំពុង​ចាប់ផ្តើម​វិវត្តន៍​ទៅតាម​អាយុ គឺ​មានន័យថា កម្ពុជា​ជា​ប្រទេស​មាន​ប្រជាជន​វ័យចាស់​ច្រើន​នៅពេល​អនាគត​។

កត្តា​កំណត់​សំខាន់ នៃ​វ័យចាស់​របស់​ប្រជាជន គឺ​ការធ្លាក់ចុះ​នៃ​អត្រា​លទ្ធភាព​បង្កើតកូន និង​ការធ្លាក់ចុះ នៃ​អត្រា​មរណភាព​។ យោងតាម​លទ្ធផល​ជំរឿន​ប្រជាជន​ឆ្នាំ​២០០៨ អត្រា​មានកូន​មាន​កម្រិត​ទាប​រួចទៅហើយ​។ អត្រា​លទ្ធភាព​បង្កើតកូន​សរុប គឺ​២,៧ នាក់ ក្នុង​ស្ត្រី​ម្នាក់ រីឯ​លទ្ធផល​ជំរឿន​ប្រជាជន​ឆ្នាំ​២០១៩ បង្ហាញ​អត្រា​លទ្ធភាព​បង្កើតកូន​សរុប (THR) ២,៥ នាក់​ក្នុង​ស្ត្រី​ម្នាក់​។ អត្រា​មរណភាព​ត្រូវបាន​គេ​សង្កេតឃើញថា មាន​ភាពប្រសើរ ឡើង​គួរឱ្យកត់សម្គាល់​។ យោងតាម​ការធ្វើជំរឿន​ឆ្នាំ​២០០៨ អត្រា​មរណភាព​ទារក គឺ​ការស្លាប់​របស់​ទារក​ចំនួន​២៦ នាក់ (​អាយុ​ក្រោម​១ ឆ្នាំ​) ក្នុងចំណោម​១,០០០ កំណើត​រស់ រីឯ​ការធ្វើជំរឿន​ឆ្នាំ ២០១៩ អត្រា​ស្លាប់​របស់​ទារក​មាន​ចំនួន​១៨​នាក់ ក្នុងចំណោម​១,០០០ កំណើត​រស់ ហើយក៏​បានបង្ហាញ​ផងដែរ​អំពី​មរណភាព​មាតា​ថយចុះ​រវាង​ជំរឿន​ទាំង​ពីរលើក អត្រា​មរណភាព​មាតា​បាន​ធ្លាក់ចុះ​ពី​៤៦១ នាក់ (​ឆ្នាំ​២០០៨) មក​១៤១ នាក់​ក្នុង (២០១៩) ចំណោម​១០០.០០០ កំណើត​។

បញ្ហា​ចម្បង​នៃ​ការធ្វើជំរឿន គឺ​ចំនួន​ប្រជាជន​ដែល​មិនត្រូវ​បាន​រាប់ ឬ​មិន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ដោយហេតុនេះ ទើប​ប្រទេស​ភាគច្រើន ធ្វើ​អង្កេត​ក្រោយ​ជំរឿន ដើម្បី​វាយតម្លៃ​កម្រិត​លំអៀង​។ ប្រទេស​កម្ពុជា​បានធ្វើ​អង្កេត ក្រោយ​ជំរឿន​នេះ​រួចហើយ ហើយ​លទ្ធផល​បង្ហាញថា មាន​២,៥ ភាគរយ នៃ​ប្រជាជន​មិនត្រូវ​បាន​រាប់​។ នេះ​គឺជា​ភាគរយ​ទាប និង​មិន​ប៉ះពាល់​ដល់​លទ្ធផល​ជំរឿន​ឡើយ​។

ជំរឿន​ប្រជាជន​ឆ្នាំ​២០១៩ មាន​សារៈសំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ទាំងមូល ហើយ​ក៏​មាន​សារៈប្រយោជន៍​សម្រាប់​អ្នកធ្វើ​គោលនយោបាយ ក៏ដូចជា​អ្នកដឹកនាំ និង​អ្នករៀបចំ​ផែនការ​ផងដែរ​។

សូមបញ្ជាក់ថា របាយការណ៍​ជាតិ​ស្តីពី​លទ្ធផល​ចុងក្រោយ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១៩ ដែល​ជា​ជំរឿន​លើក​ទី​បី​នេះ ត្រូវបានធ្វើ​ពិធី​ផ្សព្វផ្សាយ​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ​ភូ​គី​ត្រា ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរឿន តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ជំរឿន​ប្រជាជន​ឆ្នាំ​២០១៩ ត្រូវបាន​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ ក្រោម​គ្រប់គ្រង​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​ជំរឿន និង​ការណែនាំ​របស់​គណៈកម្មកា​ររ​បច្ចេកទេស​ជំរឿន និង​គាំទ្រ​ស្ទើ​តែ​ទាំងស្រុង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។ ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ខ្លះ និង​បច្ចេកទេស​មួយចំនួន​បានមកពី UNFPA សាធារណរដ្ឋ​ប្រជា​មា និ​ត​ចិន ជាពិសេស​គឺ​ការផ្គត់ផ្គង់​ឧបករណ៍ សម្ភារៈ​សម្រាប់​ការធ្វើជំរឿន​ដោយ GIZ, EU និង SIDA បាន​ចូលរួម ចំណែក​ផ្តល់ជំនួយ​សម្រាប់​បណ្តាញ Network និង​ប្រតិបត្តិការ​ជំរឿន​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៦ នាទីutes មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម