Connect with us

ព័ត៌មានជាតិ

ប្រទេសណាខ្លះ ដែលអាចទូទាត់ឆ្លងដែន​ជាមួយកម្ពុជា?

បានផុស

នៅ

កម្ពុជា បានពង្រីក​ប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែន តាមរយៈការស្កេន QR Code ឬ KH QR ជាមួយប្រទេសថៃ និងម៉ាឡេស៊ី ខណៈ​បាននិងកំពុងពង្រីកការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែន ជាមួយប្រទេសចំនួន៦បន្ថែមទៀត រួមមាន ប្រទេសវៀតណាម, ឡាវ, មីយ៉ាន់ម៉ា, ចិន ឥណ្ឌា និង​ Rwanda ដើម្បីជំរុញការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក ជំនួស​ប្រាក់ដុល្លារក្នុងពាណិជ្ជកម្ម និងការវិនិយោគរវាងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់កម្ពុជា​ និងថៃ បានដាក់ឲ្យប្រើប្រាស់​នូវ​ប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែន តាមរយៈការស្កេន QR  Code បានជាងរយៈពេល៣ឆ្នាំហើយ ពោលចាប់ពីខែកុម្ភៈ ឆ្នាំ២០២០មក។​​ ការដាក់ឱ្យដំណើរការនូវប្រព័ន្ធឌីជីថលនេះ បានធ្វើឲ្យអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលនៅកម្ពុជា អាចស្កេនទូទាត់​ប្រាក់នៅប្រទេសថៃ បានរហូតដល់៥២លានរៀល​នៅក្នុងមួយថ្ងៃ។  ដោយឡែកពេលពលរដ្ឋថៃ មកកម្ពុជា អាចទូទាត់ចំណាយនានា តាមរយៈការស្កេនលើ KHQR នៃពាណិជ្ជកររបស់ធនាគារដែលជាសមាជិករបស់បាគង( Bakong)។ ចំណេកកម្ពុជា និង​ម៉ាឡេស៊ី បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ការទូទាត់​ឆ្លងដែន​ តាមរយៈ​ប្រព័ន្ធ​បាគង​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ​ជាមួយ​ធនាគារ​ Maybank កាលពីឆ្នាំ ២០២១ ដែល​អនុញ្ញាត​ឱ្យ​មានការ​ផ្ទេរប្រាក់​រវាង​ប្រទេស​ទាំង​ ២ កាន់តែ​រហ័ស ងាយស្រួល និង​ទទួលបាន​ភ្លាមៗ​។

លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ​បានលើកឡើងថា កម្ពុជាបានតភ្ជាប់ជាមួយប្រទេសថៃ និងម៉ាឡេស៊ី ដោយប្រជាជនកម្ពុជា អាចស្កេនទូទាត់នៅប្រទេសទាំងពីរនេះ ចេញពីគណនីលុយរៀលរបស់ខ្លួន​នៅកម្ពុជាបាន ហើយប្រជាជនថៃ និងម៉ាឡេស៊ី ក៏អាចស្កេនទូទាត់ជាប្រាក់រៀលនៅកម្ពុជាផងដែរ។

លោកស្រី បន្តដូច្នេះថា «យន្តការនេះតម្រូវឱ្យអ្នកទិញ និងអ្នកលក់ មានគណនីជាប្រាក់រៀល ដោយនេះក៏ជាកត្តាជំរុញ​ការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជាផងដែរ»។

លោកស្រី ជា សិរី បានបន្ថែមថា ធនាគារជាតិនៃកម្ពុជា ក៏បាននិងកំពុងបង្កើនកិច្ចសហការជាមួយប្រទេសជាច្រើនទៀត នៅក្នុងតំបន់អាស៊ី ក៏ដូចជាទៅប្រទេស អាហ្វ្រិក អាមេរិកឡាទីន និងអឺរ៉ុបជាដើម ដើម្បីបង្កើនវិសាលភាព ក្នុងការប្រើ​ប្រាស់​ប្រព័ន្ធទូទាត់ដែលមានសុវត្ថិភាព ចំណាយទាប និងទទួលបានប្រាក់ឆាប់រហ័ស សំដៅគាំទ្រ និងជំរុញវិស័យ​ទេសចរណ៍ ការវិនិយោគ ពាណិជ្ជកម្ម និងការផ្ទេរប្រាក់របស់ប្រជាជនខ្មែរ ជាពិសេសពលករដែលកំពុង​បម្រើការនៅ​ក្រៅប្រទេស។

សូមបញ្ជាក់ថា បច្ចុប្បន្ន ធនាគារ ដែលជាសមាជិកបាគងរបស់ធនាគារជាតិនៃកម្ពុជា (NBC) មានចំនួន ៤៨ស្ថាប័ន នៅទូទាំងប្រទេស៕ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៥ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៥ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម១៣ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម