ព័ត៌មានជាតិ
ឯកអគ្គរាជទូតថ្មីកម្ពុជា ៧រូប នឹងទៅបំពេញបេសកកម្មការទូតនៅប្រទេសជាមិត្តនានា
ឯកអគ្គរាជទូតកម្ពុជា ទើបតែងតាំងថ្មីចំនួន៧រូប នឹងទៅបំពេញបេសកកម្មការទូតប្រចាំនៅប្រទេសជាមិត្តនានា ជំនួសឯកអគ្គរាជទូតចាស់ ដែលត្រូវចប់អាណត្តិការទូត។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំងលោក លុយ ដាវីត ជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេស បារាំង អ៊ីតាលី ព័រទុយហ្គាល់ ម៉ាល់តា អេស៉្បាញ បូរីក្សត្រអង់ដ័រ និងបូរីក្សត្រម៉ូណាកូ ដែលមាននិវេសនដ្ឋាននៅទីក្រុង ប៉ារីស ជំនួសលោក កេត សោផាន់។ មុនតែងតាំងជាឯកអគ្គរាជទូតនេះ លោក លុយ ដាវីត មានតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស។

រដ្ឋលេខាធិការក្រសួងការបរទេសមួយរូបទៀត គឺលោក ឡាយ សំកុល ក៏ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅចក្រភពអង់គ្លេស អៀរឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវែស និងហ្វាំងឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងឡុងដ៍ ជំនួសលោក កាន់ ផារិទ្ធ។

រីឯ អតីតអគ្គាធិការក្រសួងការបរទេស លោក សុក ជា ត្រូវទៅបំពេញបេសកកម្មជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស តួកគី តាហ្ស៊ីគីស្ថាន អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន ហ្សកហ្ស៊ី កៀហ្ស៊ីស៊ីស្ថាន ប៉ាគីស្ថាន និងអ៊ីស្រាអែល ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីអង់ការ៉ា ជំនួសលោក មាស គឹមហេង។

ចំណែក លោក ទាន សំណាង ត្រូវទៅបំពេញអាណត្តិការទូតនៅហ្សាកាតា ក្នុងនាមជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសទីម័រខាងកើត ជំនួសលោក អ៊ីវ ហ៊ាង ខណៈលោក ហ៊ុលក្រង ផាណង ត្រូវតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស ឡាវ ជំនួសលោកស្រី ថោង សុគន្ធារី។

លោក ឈាង ធីរ៉ា ត្រូវទៅធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហព័ន្ធអាល្លឺម៉ង់ ប៉ូឡូញ សាធារណរដ្ឋឆែក ក្រូអាត ហុងគ្រី ស្លូវ៉ាគី ស្លូវេនី និងប្រទេសអ៊ុយក្រែន ជំនួសលោកស្រី ផែន សាវនី ហើយលោក តាន់ ប៊ុនប៉ា ជាឯកអគ្គរាជទូតកម្ពុជាប្រចាំស៊ែប៊ី ជំនួស លោក តាន់ វុដ្ឋា។

មុនពេលចេញដំណើរទៅបំពេញបេសកកម្មការទូតនៅក្រៅប្រទេសនេះ ឯកអគ្គរាជទូតតែងតាំងថ្មីទាំង៧រូបនេះ ក៏បានចូលក្រាបបង្គំលាព្រះមហាក្សត្រនៃកម្ពុជា នៅព្រះបរមរាជវាំង ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ពីសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ក៏ដូចជាទទួលការណែនាំពីអតីតប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


