Connect with us

ព័ត៌មានជាតិ

បសុព្យាបាល​ខេត្ត​បាត់ដំបង បន្តចុះចាក់វ៉ាក់សាំងការពារ​​ជំងឺ​​​សត្វ​គោ​​ក្របី ​​ដល់​កសិករ​តាម​បណ្តាស្រុក

បានផុស

នៅ

មន្ទីរបសុព្យាបាលសត្វនៃខេត្តបាត់ដំបង បាន​បន្តចុះតាមបណ្តាស្រុកមួយចំនួនទៀត​ដើម្បីចាក់វ៉ាក់សាំង​ការពារលើសត្វ គោ ក្របី ជ្រូក និងសត្វបក្សីផ្សេងទៀត​លើ​ជំងឺ ៣ប្រភេទដែលក្នុងនោះមាន សារទឹក​ អុតក្តាម និង​ដុំពក។

រយះពេល ៨ ខែដើមឆ្នាំ ២០២៣ មន្ត្រីជំនាញ​បសុព្យាបាលសត្វ​ខេត្តបាត់ដំបងបានចុះអនុវត្តបានចំនួន ១១ ស្រុករួចមកហើយក្នុងចំណោមទាំង ១៤ ស្រុក​ក្នុង​ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​សុព្យាបាលសត្វខេត្តបាត់ដំបង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានចិញ្ចឹមសត្វគោ ក្របី ជ្រូក ចូលរួមសហការជាមួយមន្ត្រី ដើម្បី​នាំយកសត្វគោក្របីមកចាក់វ៉ាក់សាំងនៅក្នុងមូលដ្ឋានឲ្យបានគ្រប់ៗគ្នា​ ចៀស​វាង​​ឆ្លងរីករាលដាល។

បើយោងតាមរបាយការណ៍ស្តីពី​វិស័យផលិតកម្ម និងបសុព្យាបាល ក្នុងរយះពេល ៨ ខែដើមឆ្នាំ២០២៣ មន្រ្តី​ជំនាញ បានចុះអនុវត្តបាន​ចំនួន ១១ ស្រុក​ក្នុងចំណោម ១៤ ស្រុកនៃខេត្តបាត់ដំបង​ក្នុងនោះ​រួមមាន÷ ស្រុកបាណន់​, ថ្មគោល​,រតន:មណ្ឌល, សំឡូត, ភ្នំព្រឹក, សង្កែ, បវេល, សំពៅលូន, កំរៀង, គាស់ក្រឡ និង​ស្រុករុក្ខគីរី។

ក្នុងស្រុកទាំង ១១ មន្ត្រីជំនាញបានចាក់វ៉ាក់សាំងការពារជំងឺ​សារទឹក​លើសត្វសរុប​ចំនួន ១.៤០១៤ ក្បាល, ជំងឺ​អុតក្តាម សរុប​ចំនួន ៦៨៦៦ ក្បាល, ជំងឺ​ដុំពក សរុបចំនួន ១៧៥៣ក្បាល។ ដើមខែកញ្ញានេះនឹងបន្តចុះលើស្រុកចំនួន ០៣​ទៀត​គឺ ស្រុកមោងឫស្សី ឯកភ្នំ និងក្រុងបាត់ដំបង។

របាយការណ៍បន្តថា ស្រុក​ទាំង១១ បើគិតចំនួនសត្វសរុបដែលបាន​ចាក់វ៉ាក់សាំង​ការពារ​​រួចរាល់​​រួមមាន÷ សត្វគោ​សរុប​​ចំនួន ១៩.២៨៨៣ ក្បាល សត្វក្របីចំនួន ២០៣៥ ក្បាល សត្វជ្រូកចំនួន ៨៤ ៨៦៨ ក្បាល និងសត្វបក្សីមានចំនួន ៣២ ៣៩៤៧៣ ក្បាល៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម