ព័ត៌មានជាតិ
នាយកសាលាបឋមសិក្សាវត្តបូព៌ ចាប់ផ្តើមអនុវត្តន៍ការមិនឱ្យមានលក់នំកញ្ចប់គ្រប់ប្រភេទ នៅក្នុងបរិវេណសាលារៀនចាប់ពីពេលនេះ
សៀមរាប ៖ នាយកសាលាបឋមសិក្សាវត្តបូព៌ ក្រុងសៀមរាប លោក អន គុណរ័ត្ន បានអោយកម្ពុជាថ្មីយើងដឹងនៅរសៀលនេះថា ចាប់ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះតទៅ គណៈគ្រប់គ្រងសាលាបឋមសិក្សាវត្តបូព៌ នឹងចាប់ផ្តើមអនុវត្តន៍មិនឱ្យមានលក់នំកញ្ចប់គ្រប់ប្រភេទ នៅក្នុងបរិវេណសាលារៀនទៀតឡើយ ដោយសាលាបានអនុវត្តន៍នូវចក្ខុវិស័យ ៣សំខាន់គឺ៖ ទី១.គុណភាព ទី២.សុខភាព និងបរិស្ថាន និងទី៣.ឥរិយាបថ ខណៈដែលចក្ខុវិស័យទាំង៣ គុណភាព និងឥរិយាបថ សាលាធ្វើបានល្អហើយ។

លោក អន គុណរ័ត្ន បានឲ្យដឹងទៀតថា ចំពោះចក្ខុវិស័យចំនួន២ ដែលសាលាបានអនុវត្តល្អហើយក៏ពិតមាន ក៏ប៉ុន្តែបញ្ហាសុខភាពសាលាធ្វើមិនទាន់បានល្អគ្រប់គ្រាន់នៅឡើយ ដោយសង្កេតឃើញថា ក្មេងៗតែងតែមានបញ្ហាសុខភាពកើត ឡើងដោយសារតែចំណីអាហារ ដោយពួកគាត់ញ៉ាំមិនបានគិតពីសុខភាពរបស់គាត់ឡើយ។ ដូចនេះហើយបានជាគណៈគ្រប់គ្រងសាលា ចាប់ផ្តើមអនុវត្តន៍វិធានការគ្រប់គ្រងការលក់ដូរចំណីអាហារនៅក្នុងបរិវេណសាលា ដោយជំហានទី១ គឺការឈប់ឱ្យលក់មីនៅក្នុងបរិវេណសាលារៀនវត្តបូព៌នេះ កាលពីឆ្នាំមុន និងសម្រាប់ឆ្នាំនេះ គឺបានចាប់អនុវត្តន៍ឈប់ឱ្យលក់អាហារដូចជា នំកញ្ចប់ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះតទៅ ដោយឱ្យលក់តែប្រភេទអាហារក្នុងស្រុកដូចជានំប្រពៃណីខ្មែរជាដើម។
លោកនាយកសាលាបន្ថែមថា ពេលចាប់ផ្តើមអនុវត្តន៍សាលាបានជួបបញ្ហាប្រឈមពីរគឺ៖ ទី១.អាជីវករដោយសារតែគាត់មិនចង់លក់នំប្រពៃណីខ្មែរនេះទេ ព្រោះពេលលក់សល់វា និងខូចខាត, ទី២.ក្មេងៗមិនសូវចូលចិត្តញ៉ាំនំប្រពៃណីខ្មែរនោះទេ។ ប៉ុន្តែបន្ទាប់ពីចាប់ផ្តើមអនុវត្តន៍អស់រយៈ០៦ ថ្ងៃមកនេះឃើញថា ចាប់ផ្តើមចូលចិត្តញ៉ាំនំប្រពៃណីខ្មែរ ឯអាជីវករក៏លក់ដាច់គួរសមដែរ។ លោកថា ការចាប់ផ្តើមឱ្យលក់តែនំប្រពៃណីខ្មែរនេះ គឺគណៈគ្រប់គ្រងសាលាបឋម សិក្សាវត្តបូព៌ ក៏បានធ្វើការពិនិត្យជាប្រចាំផងដែរ ដោយតម្រូវឱ្យអាជីវករដែលយកនំមកលក់ នៅទីនេះ ត្រូវតែជានំដែលមានអនាម័យ និងមានសុវត្ថិភាពសម្រាប់ក្មេងៗ។

លោកបានបញ្ជាក់ថា នៅពេលសាលាអនុវត្តន៍បែបនេះ គណៈគ្រប់គ្រងសាលា ក៏បានសុំយោបល់ពី ឪពុកអ្នកម្តាយសិស្សឃើញថា មានការគាំទ្រលើកពីការគ្រោងទុក។ ជាមួយគ្នានោះដែរ លោកក៏ស្នើសុំលោកឪពុកអ្នកម្តាយ ជួយណែនាំកូនៗកុំឱ្យបរិភោគនំកញ្ចប់ ប្រហិត ស្ករគ្រប់ប្រភេទ និងភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពពួកគាត់ ហើយចូលរួមលើកទឹកចិត្ត និងណែនាំឱ្យមកទទួលទាននូវចំណីអាហារ ណា ដែលមិនប៉ះពាល់ដល់សុខភាពកូនៗ៕
ដោយ ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


