ព័ត៌មានជាតិ
ព្រឹកស្អែកនេះ សម្ដេចនាយករដ្ឋមន្ត្រី ចុះជួបកម្មកររោងចក្រ ជាលើកទី៥
នាវេលាព្រឹកថ្ងៃស្អែក ទី០៣ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចុះជួបកម្មករ កម្មការនី រោងចក្រសហគ្រាស ជាលើកទី៥ បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ជាផ្លូវការណ៍ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

ដំណើរចុះជួបកម្មករ កម្មការនី រោងចក្រសហគ្រាសជាលើកទី៥នេះ សម្ដេចធិបតី ត្រូវជួបសំណេះសំណាលជាមួយកម្មករ កម្មការនី រោងចក្រចំនួន ១៨ ០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។ រោងចក្រ សហគ្រាសទាំង២២នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១៨ រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២ រោងចក្រដេរស្បែកជើង ចំនួន ១ និងរោងចក្រផលិតឆត្រ ចំនួន១។

ជាក់ស្ដែង ចំពោះការចុះជួបកម្មករ កម្មការនីចំនួន៤ដងកន្លងមក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចុះជួបកម្មករ កម្មការនីជាលើកទី១ កាលពីថ្ងៃទី២៩ ខែសីហា នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករ និយោជិត ចូលរួមចំនួន ១៨,០១៣នាក់។ លើកទី២ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ និយោជិតចូលរួម ១៨,២៨៩នាក់។ លើកទី៣ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងខេត្តកំពង់ស្ពឺ ដែលមានកម្មករ និយោជិតចូលរួម ១៨,២៦៥នាក់ និងលើកទី៤ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅស្រុកបាទី ខេត្តតាកែវកាលពីថ្ងៃទី១៩ ខែកញ្ញា ដែលមានកម្មករ និយោជិតចូលរួម ១៨,១០៤នាក់។
ក្រៅតែពីជួបជាមួយកម្មករ កម្មការនីរោងចក្រ សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានប្រកាស កាលពីថ្ងៃទី០៩ ខែកញ្ញាថា សម្ដេច នឹងចុះជួបជាមួយអាជីវករលក់ដូរតាមផ្សារនាពេលខាងមុខ ដើម្បីដឹងពីតម្រូវការអ្វីដែលអាជីវករចង់បាន។

( រូបថត សម្ដេចធិបតី នាយករដ្ឋមន្ត្រីចុះជួបជាមួយកម្មករ កម្មការនី និយោជិត ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃ០៩ ខែកញ្ញា ឆ្នាំ២០២៣។ © ISHIKAWA)
ជាការកត់សម្គាល់ ដំណើរចុះជួបជាមួយកម្មករ កម្មការនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត យកតម្រាប់តាម សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ពីព្រោះកំឡុងពេលសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ តែងតែចុះជួបជាមួយកម្មករ កម្មការនី និយោជិតរោងចក្រសហគ្រាស ក្នុងប្រទេសកម្ពុជា៕
ដោយ៖ ង៉ិល ណារ៉ាត់

(រូបថត សម្ដេចតេជោ ហ៊ុន សែន កាលនៅធ្វើជានាយករដ្ឋមន្ត្រី សម្ដេចបានចុះជួបចុះជួបជាមួយកម្មករ កម្មករនី រោងចក្រចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលធ្វើឡើងនៅទីតាំងពហុកីឡដ្ឋានជាតិមរតកតេជោ។ © ISHIKAWA)
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


