ព័ត៌មានជាតិ
អ្នកនាំពាក្យអប់រំ ៖ សិស្សរងផលប៉ះពាល់ដោយទឹកជំនន់ សាលានឹងបង្រៀនសងវិញ ពេលទឹកស្រក
លោកបណ្ឌិត កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៤ តុលានេះថា សិស្សដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ឬ ទឹកជំនន់ ក្រសួងនឹងណែនាំឲ្យសាលាបង្រៀនសងវិញពេលទឹកស្រក។

លោកបណ្ឌិត បានបន្តថា ជំនន់ទឹកភ្លៀង និងទឹកជំនន់ បានបណ្ដាលឲ្យសាលារៀននៅតាមតំបន់មួយចំនួនផ្អាកដំណើរការ អាចប៉ះពាល់ដល់លទ្ធផលសិក្សារបស់សិស្សផងដែរ។
លោកបណ្ឌិតបានបន្តទៀតថា ប៉ុន្តែទឹកជន់លិចសាលាក្នុងរយៈពេលខ្លីទេ ហើយការងារនេះ ក្រសួង បានណែនាំឲ្យសាលាធ្វើវិមជ្ឈការកាលវិភាគ ដោយបង្រៀនសងវិញនៅពេលទឹកស្រកទៅវិញ។

លោកបណ្ឌិតបានបន្ថែមថា «សាលាដែលលិចទឹកមានការលំបាកក្នុងការបញ្ជូនសិស្សទៅរៀនសាលាផ្សេងណាស់ ព្រោះកុមារតូចៗ ខ្វះមធ្យោបាយ ហើយសាលារៀនដែលមិនលិចទឹក ក៏មិនមានបន្ទប់រៀនគ្រប់គ្រាន់ក្នុងការផ្តល់ការអប់រំដល់សិស្សពីសាលាដែលលិចទឹកដែរ។ ហេតុនេះហើយ ទើបក្រសួង ណែនាំឲ្យបង្រៀនសងវិញនៅពេលទឹកស្រក»។
យ៉ាងណាក៏ដោយ លោកបណ្ឌិត មិនបានបញ្ជាក់ថា តើមានសាលារៀនប៉ុន្មានទទួលរងនូវការលិចទឹកដោយសារជំនន់ទឹកភ្លៀង ឬ ទឹកជំនន់នោះទេ ដោយក្រសួងកំពុងប្រមូលរបាយការណ៍។ ប៉ុន្តែបើតាមលោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា ជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ខេត្តព្រះវិហារ ក្រចេះ កំពង់ធំ ត្បូងឃ្មុំ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន កោះកុង បន្ទាយមានជ័យ និងព្រះសីហនុ។
លោកបានបន្តថា ខេត្តតាមមាត់ទន្លេមេគង្គ ទឹកបានស្រកចុះជាបណ្តើរៗ វិញហើយ។ ចំណែកខេត្តតាមមាត់សមុទ្រ ក៏មិនប៉ះពាល់អ្វីដែរ។ ខេត្តដែលបន្តរងគ្រោះមានដូចជា កំពង់ធំ បាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


