ព័ត៌មានជាតិ
ប្រតិភូ ACU នឹងចូលរួមអនុវេទិកាផ្លូវសូត្រសស្អាត នាទីកុ្រងប៉េកាំង នៅថ្ងៃទី១៨ តុលា
គណៈប្រតិភូនៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងទៅចូលរួមក្នុងអនុវេទិកាផ្លូវសូត្រសស្អាត នៃវេទិកាផ្លូវមួយខ្សែក្រវាត់មួយ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅទីកុ្រងប៉េកាំង ប្រទេសចិន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

តាមរយ:សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា តបតាមការអញ្ចើញរបស់គណ:កម្មការជាតិត្រួតពិនិត្យកិច្ចការរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូនៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដឹកនាំដោយលោក ឃាង សេង អនុប្រធាន ACU តំណាងលោក ឱម យ៉ិនទៀង ប្រធាន ACU អមដោយសមាជិកគណ:ប្រតិភូចំនួន ៣រូបទៀត នឹងអញ្ជើញចូលរួម ក្នុងអនុវេទិកាផ្លូវសូត្រសស្អាត នៃវេទិកាផ្លូវមួយខ្សែក្រវាត់មួយ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

សម្រាប់អនុវេទិកាផ្លូវសូត្រសស្អាតប្រារព្ធធ្វើឡើង ក្រោមប្រធានបទ “ការពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយអន្តរជាតិ និងការកសាងផ្លូវសូត្រស្អាត”។ ជាមួយគ្នានេះ ក្នុងឱកាសនោះ តំណាង ACU នឹងចុះអនុស្សរណ:នៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការ ជាមួយគណ:កម្មការជាតិត្រួតពិនិត្យកិច្ចការរដ្ឋនៃប្រទេសចិន។
ចំពោះ អនុវេទិកានេះ ជាអនុវេទិកាមួយក្នុងចំណោមអនុវេទិកាទិកា៦ ដែលបានប្រារព្ធឡើងទន្ទឹមគ្នាទៅនឹង វេទិកាផ្លូវមួយ ខ្សែក្រវាត់មួយលើកទី៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៧-១៨ ខែតុលា ឆ្នាំ២០២៣ ដោយផ្តោតលើប្រធានបទ “កិច្ចសហប្រតិបត្តិការផ្លូវមួយ ខ្សែក្រវាត់មួយ ប្រកបដោយគុណភាពខ្ពស់ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពទាំងអស់គ្នា”។ បន្ទាប់ពីការចូលរួមក្នុងអនុវេទិកានេះ គណ:ប្រតិភូ ACU ក៏នឹងបំពេញទស្សនកិច្ចផ្លូវការទៅកាន់ ខេត្តយូណាន ចាប់ពីថ្ងៃ ទី១៩-២១ ខែតុលា ឆ្នាំ២០២៣ ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


