Connect with us

ព័ត៌មានជាតិ

ព្រឹកនេះ សម្ដេចនាយករដ្ឋមន្ត្រីបន្តជួបកម្មកររោងចក្រជាលើកទី៨

បានផុស

នៅ

នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសំណេះសំណាលសួរសុខទុក្ខកម្មករ រោងចក្រសហគ្រាសជាលើកទី៨ បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរជួបកម្មករជាលើកទី៨នេះ សម្ដេចធិបតី នឹងជួបជាមួយកម្មករ និយោជិតចំនួន១៨០ ១៩០នាក់ ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រដែលមានទីតាំងស្ថិតក្នុងស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្ដាល។​ កម្មករទាំងជាង ១ម៉ឺន ៨ពាន់នេះ គឺមកពីរោងចក្រសហគ្រាសចំនួន២៩ រោងចក្រ។  ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ២០  រោងចក្រផលិតផលធ្វើដំណើរ និងកាបូបចំនួន៣  រោងចក្រដេរស្បែកជើងចំនួន ២  រោងចក្របោកគក់សម្លៀកបំពាក់ចំនួន ២ រោងចក្រប៉ាក់លើសម្លៀកបំពាក់ចំនួន ១ និងរោងចក្របោះពុម្ពលើសម្លៀកបំពាក់ ចំនួន១។

ក្នុងចំណោមជំនួបជាមួយកម្មករ និយោជិតចំនួន៧លើកកន្លងមករបស់សម្ដេចធិបតីគឺ លើកទី១ កាលពីថ្ងៃទី២៩ ខែសីហា នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករ និយោជិត ចូលរួមចំនួន ១៨,០១៣នាក់។ លើកទី២ កាលពីថ្ងៃទី១ ខែកញ្ញា នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ និយោជិតចូលរួម ១៨,២៨៩នាក់។ លើកទី៣ កាលពីថ្ងៃ​ទី៩ ខែកញ្ញា នៅក្នុងខេត្តកំពង់ស្ពឺ ដែលមានកម្មករ និយោជិតចូលរួម ១៨,២៦៥នាក់។ លើកទី៤ កាលពីថ្ងៃទី​១៩ ខែកញ្ញា នៅស្រុកបាទី ខេត្តតាកែវកាលពីថ្ងៃទី១៩ ខែកញ្ញា ដែលមានកម្មករ និយោជិតចូលរួម ១៨,១០៤នាក់។​

លើកទី៥ កាលពីថ្ងៃទី០៣ ខែតុលា សម្ដេចបានជួបជាមួយកម្មករចំនួន១៨ ០៩៩នាក់ ដែលកម្មករទាំងនោះមកពីរោងចក្រខណ្ឌមានជ័យ និងខណ្ឌដង្កោ។ លើកទី៦ កាលពីថ្ងៃទី ២៦ ខែតុលា សម្ដេចបានជួបជាមួយកម្មកររោងចក្រចំនួន ១២ ០៦០ នាក់ ដែលកម្មករទាំងនោះ មកពីរោងចក្រដែលមានភូមិសាស្រ្តក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងលើកទី៧ កាលពីថ្ងៃទី២៨ ខែតុលា សម្ដេចបានជួបជាមួយកម្មករចំនួន១៨ ០២៨ នាក់ មកពីរោងចក្រសហគ្រាសក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យរាជធានីភ្នំពេញ។

ជាការកត់សម្គាល់ ដំណើរចុះជួបជាមួយ​កម្មករ កម្មការនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើតាម សម្ដេចតេជោ ហ៊ុន​ សែន​ អតីតនាយករដ្ឋមន្ត្រីកម្ពុជា ពីព្រោះកំឡុងពេលសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ តែងតែចុះជួបជាមួយកម្មករ កម្មការនី និយោជិតរោងចក្រសហគ្រាស ក្នុងប្រទេសកម្ពុជា ក៏ដូចជាពាក្យសន្យា ដែលសម្ដេចតេជោ បានសន្យាជាមួយកម្មកររោងចក្រថា នាយករដ្ឋមន្ត្រីអាណត្តិទី៧ នឹងជួបកម្មករចំនួន១០លើក ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ចប់រួចរាល់។

ជាក់ស្ដែង គិតត្រឹមពេលនេះ សម្ដេច ហ៊ុន ម៉ាណែត នៅសល់ជំនួបជាមួយកម្មករចំនួន២ទៀត ដែលពីរជំនួបនោះនឹងធ្វើឡើងនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាពេលដ៏ខ្លីខាងមុខនេះ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ នាទី មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្ដនៅក្រុងដូនកែវ

សន្តិសុខសង្គម២៥ នាទី មុន

នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជន​បទេស​២​នាក់​ពាក់​ព័ន្ធ​បទល្មើស​ប៉ុនប៉ង​ឃាតកម្ម​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើផលិតកម្មGalaxy ពេលផលិតចម្រៀងជួយដាក់សារស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ចុះ​សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ជាមួយ​កម្មករ​និយោជិក នៅ​រោងចក្រ​តា​រាល​ជាង​៦​ពាន់​នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ខ្សែរថភ្លើងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ដាក់​ឲ្យដំណើរការ​រត់​សាកល្បងដោយ​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម