ព័ត៌មានជាតិ
លោក ហែម វណ្ឌី៖ រដ្ឋាភិបាលជំរុញវិស័យ SME និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទាក់ទាញរំហូរ FDI
រាជរដ្ឋាភិបាល បានប្រឹងប្រែងជំរុញវិស័យសហគ្រាសធុនតូច និងមធ្យម (SME) និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យរីកចម្រើន ទៅមុខ ខណៈវិស័យនេះ បានដើរតួនាទីជួយដល់សេដ្ឋកិច្ចជាតិយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស និងអាចទាក់ទាញ ការវិនិយោគផ្ទាល់ពីបរទេស FDI ផងដែរ។

លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា រដ្ឋាភិបាល អាណត្តិមុនៗ បានធ្វើកិច្ចការងារជាច្រើន ដូចជា បទដ្ឋានគតិយុត្ត និងពាណិជ្ជកម្មជាច្រើន ដើម្បីគាំទ្រដល់វិស័យ SME និងអ្នកនៅក្រៅប្រព័ន្ធ។ លោកបានគូសបញ្ជាក់ថា នៅថ្ងៃខាងមុខ អាចនឹងពិបាកនៅក្នុងការទាក់ទាញ FDI ធំៗឱ្យចូល មកវិនិយោគនៅកម្ពុជា ដោយសាររោងចក្រធំៗ មិនអាចចូលមកធ្វើគ្រប់មុខបាននោះទេ គឺត្រូវការវិស័យ SME ដើម្បី គាំទ្រ និងផ្គត់ផ្គង់។
លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង SME ដើម្បីឱ្យរីកចម្រើនទៅ មុខ រយៈពេលវែងសម្រាប់ប្រទេសជាតិ។
សម្រាប់សបគ្រាសធុនតូច និងមធ្យម បានចូលរួមចំណែក ៥៨ ភាគរយ នៅក្នុងផលិតផលក្នុងស្រុកសរុប (ផ.ស.ស) នៃ សេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ វិស័យ SMEs បានចូលរួមបង្កើតការងារប្រមាណ ៧០ ភាគរយ និងរួមចំណែកបង់ពន្ធ ១៥ ភាគរយ ផងដែរ។
បើតាមលោក ហែម វណ្ឌី ចំពោះសហគ្រាសធំៗ នៅកម្ពុជាដែលកំពុងដំណើរការមានប្រហែលជា ០,២ ភាគរយ មិន ដល់ ១ ភាគរយ នៃចំនួនសហគ្រាសធុនតូច ដែលមានជាង ៧០ម៉ឺនសហគ្រាស។
ក្រៅពីនោះ លោករដ្ឋមន្រ្តីបានលើកចិត្តដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ចូលរួមចុះបញ្ជីពាណិជ្ជកម្ម ដើម្បីបង្កើន បាននូវគុណភាពផលិតផល ឬសេវាកម្ម ពិសេសពង្រឹង កេរ្តិ៍ឈ្មោះ អាជីវកម្មឱ្យកាន់តែមានស្ដង់ដារ និងមានទំនុកចិត្ត ពីអតិថិជន។ ការលើកឡើងរបស់លោក ហែម វណ្ឌី នេះធ្វើឡើងនៅក្នុងវេទិកាជួបជាមួយសហគ្រិន និងនិស្សិតសាលា CamEd នាពេលថ្មីៗនេះ។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា សេដ្ឋកិច្ចក្រៅប្រព័ន្ធមិនថា «ទាំងសេដ្ឋ កិច្ចក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធសុទ្ធតែផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា និងជាគោលដៅអាទិភាពរបស់ រាជរដ្ឋាភិ បាលទាំងក្នុងអាណត្តិកន្លងទៅ និងអាណត្តិទី៧នេះ។ ទន្ទឹមគ្នានេះ សម្តេចក៏បានបង្ហាញយុទ្ធសាស្ត្រអាទិភាពចំនួន៥ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាបន្ថែមទៀតផងដែរ។
នៅក្នុងចំណោមយុទ្ធសាស្រ្តទាំង ៥នេះ មានពីរចំណុច ដែលរាជរដ្ឋាភិបាល នឹងលើកកម្ពស់គុណភាព និងភាពងាយ ស្រួលក្នុងការទទួលបានសេវាសាធារណៈនិងការគាំទ្រផ្សេងៗ ការពង្រឹងការបណ្តុះបណ្តាល ជំនាញ, ការបង្កើតលទ្ធភាព ស្វែងរកទីផ្សារជាដើម… ក្នុងគោលដៅជំរុញឱ្យអ្នកដែលបានឈានចូល ក្នុងប្រព័ន្ធរីកធំធាត់ និងអាចចូលរួមពេញលេញ សេដ្ឋកិច្ចក្នុងប្រព័ន្ធ។ ពង្រីក និងពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ, និងការលើកកម្ពស់ការយល់ដឹង អំពីគោល នយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងការយល់ដឹងអំពីអត្ថប្រយោជន៍នៃការឈានចូលក្នុងប្រព័ន្ធ៕
អត្ថបទ៖ ផល ធារិត


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ