Connect with us

សេដ្ឋកិច្ច

​​បណ្ឌិត ជា សិរី៖សេដ្ឋកិច្ចក្រៅប្រព័ន្ធដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ច

បានផុស

នៅ

ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកស្រីបណ្ឌិត ជា សិរីបានលើកឡើងថាសេដ្ឋកិច្ចក្រៅប្រព័ន្ធដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចហើយសេដ្ឋកិច្ច ខណៈបច្ចុប្បន្នសមត្ថភាពពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងសហគ្រិនភាពរបស់អ្នកប្រកបមុខរបរនិងធ្វើការងារ នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅមានកម្រិតនៅឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសិក្ខាសាលា ស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ នៅថ្ងៃទី២៣មេសានេះ លោកស្រីបណ្ឌិតបានបន្តថា« ជាការពិតណាស់សេដ្ឋកិច្ចក្រៅប្រព័ន្ធដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ យោងតាមទិន្នន័យរបស់ World Economic សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណថា មានចំណែកប្រមាណ ៤៩,១% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលបានផ្តល់ការងារដល់ ប្រជាជន ទ្រទ្រង់អាជីវកម្មខ្នាតតូច និងជួយរក្សានូវចរាចរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច»។

 លោកស្រីបណ្ឌិត បានបន្តទៀតថាទោះបីជាយ៉ាងណាក៏ដោយ អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានជួបបញ្ហាប្រឈមជាច្រើនរួមមាន កង្វះខាត ទទួលបានសេវាហិរញ្ញវត្ថុ កង្វះខាតការគាំពារ និងការប្រឈមនឹងភាពងាយរងគ្រោះនានា ពិសេសនៅពេលដែលសេដ្ឋកិច្ចធ្លាក់ចុះ ឬក្នុងពេលមានវិបត្តិជាដើម។

លោកស្រីបណ្ឌិតបានបន្ថែមថាការជំរុញ និងលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលក្នុងវិស័យផ្លូវការតាមរយៈ ការចុះឈ្មោះ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រកបអាជីវកម្មនិងធ្វើការងារ ក្នុងការទទួល បាននូវការការពារតាមផ្លូវច្បាប់ ការទទួលបានហិរញ្ញប្បទាននិងការប្រើប្រាស់នូវសេវាហិរញ្ញវត្ថុផ្លូវការ ការលើកទឹកចិត្តផ្នែកពន្ធដារ និងការបណ្តុះបណ្តាលជំនាញ ជាដើម។

ធនាគារជាតិនៃកម្ពុជា បានអនុវត្តវិធានការមួយចំនួន សំដៅលើកកម្ពស់សមត្ថភាព និងគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ដើម្បីទទួលបាន ហិរញ្ញប្បទាន ព្រមទាំងការលើកកម្ពស់បរិយាបន្ននិងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីផ្តល់លទ្ធភាព ឱ្យកាន់តែទូលំទូលាយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាបុគ្គលស្វ័យនិយោជន៍ក្នុង ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងចៀសវាងការប្រើប្រាស់មិនចំគោលដៅ ដែលបង្កើតជាហានិភ័យ បំណុលលើសលុប។

លោក ហែម វណ្ណឌី  រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ភាពធន់ និងការប្រកួតប្រជែងលើទីផ្សារ ជាពិសេសចំពោះសុខុមាលភាព ភាពធន់នឹងវិបត្តិ និងយន្តការគាំទ្រដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោកបានថ្លែងថា៖«ការជំរុញលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាកិច្ចការអាទិភាព និងចាំបាច់ដើម្បីជំរុញការចូលរួមបន្ថែម ក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការបង្កើតតម្លៃបន្ថែម ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ទន្ទឹមគ្នានឹងការចូលរួមដោយផ្ទាល់ក្នុងការកាត់បន្ថយអត្រាភាពក្រីក្រ និងវិសមភាពសង្គម»។

លោករដ្ឋមន្ត្រីបានបន្តថាការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសចំពោះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលផ្តោតទៅលើចំណេះដឹង និងសមត្ថភាពក្នុងការប្រើប្រាស់និងរបៀបគ្រប់គ្រងសាច់ប្រាក់ ដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងការគិតគូរពង្រីកមុខរបរ អាជីវកម្ម ដោយមានមូលដ្ឋានចំណេះដឹងទាំងនេះឱ្យបានច្បាស់លាស់។ ​

លោកស្រីបណ្ឌិត ជាសិរីបានកត់សម្គាល់ថាចំណេះដឹងផ្នែកហិរញ្ញវត្ថុ សំដៅទៅលើចំណេះដឹងនិងសមត្ថភាពក្នុងការយល់ដឹងអំពី ដំណើរការសន្សំនិងការចាយវាយប្រចាំថ្ងៃ។ គោលដៅចម្បងរបស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺការ អប់រំឱ្យមនុស្សចេះគ្រប់គ្រងថវិការបស់ខ្លួន និងយល់ពីសារៈសំខាន់អំពីការសន្សំប្រាក់និងការវិនិយោគ ដើម្បីទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុនិងជីវភាពធូរធារនាពេលអនាគត។ ​

លោកស្រីបណ្ឌិតបានបន្ថែមទៀតថា«តាមរយៈសិក្ខាសាលាថ្ងៃនេះ យើងមានគោលបំណងជំរុញការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ អំពីគោលការណ៍ហិរញ្ញវត្ថុ លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់ការគ្រប់គ្រង ហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ហើយយើងក៏អាចបង្កើតវេទិកាដែលអាចអនុញ្ញាតឱ្យបុគ្គល នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចូលរួមយ៉ាងសកម្មនៅក្នុងប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់កម្ពុជា។ ខ្ញុំសូម លើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ និងចូលរួមឱ្យបានសកម្មជាគំនិត យោបល់ និង កិច្ចពិភាក្សា ដើម្បីជាប្រយោជន៍សម្រាប់ជាធាតុចូលក្នុងការរៀបចំ និងអនុវត្តគោលនយោយពាក់ព័ន្ធ នានា»។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥មានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ”ចុះឈ្មោះតាមរយៈថ្នាលឌីជីថចំនួន ៤៦​៥៧៣ ក្នុងនោះកម្មករ-និយោជិតចំនួន ២ ២១៧ សហគ្រាសធុនមីក្រូចំនួន ១​៣៦២ និងបុគ្គលស្វ័យនិយោជន៍ចំនួន ៤២​៩៩៤៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២៣ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

រំលោភ
សន្តិសុខសង្គម៤ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម២៤ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

សន្តិសុខសង្គម២១ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

Sokha Hotels

ព័ត៌មានពេញនិយម