ព័ត៌មានជាតិ
ពន្ធដារ ប្តេជ្ញាពង្រីកការផ្សព្វផ្សាយ និងអនុវត្តយន្តការលើកទឹកចិត្តផ្នែកពន្ធដារដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធរីកចម្រើន
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ពន្ធដារ ប្ដេជ្ញាពង្រីកការផ្សព្វផ្សាយ និងអនុវត្តយន្តការលើកទឹកចិត្តផ្នែកពន្ធដារ ដើម្បីឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានរីកចម្រើន។

ក្នុងឱកាសជំនួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ដើម្បីពិនិត្យវឌ្ឍនភាព និងពង្រឹងកិច្ចសហការក្នុងការអនុវត្តយុទ្ធ សាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃទី២២ ខែឧសភា នេះ លោក គង់ វិបុល បានលើកឡើងពីសមិទ្ធផលថ្មីៗរបស់អគ្គនាយកដ្ឋានពន្ធដារ រួមទាំងការសាងសង់អគារទីស្នាក់ការថ្មី និងបរិវត្តកម្មឌីជីថលនៃរដ្ឋបាលសារពើពន្ធ។
លោកបានបញ្ជាក់ថា «អគ្គនាយកដ្ឋានពន្ធដារគាំទ្រពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងនោះយើងក៏ប្តេជ្ញាសហការមួយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្រសួងឧស្សាហកម្ម ក្នុងការពង្រីកការផ្សព្វផ្សាយ និងអនុវត្តយន្តការលើកទឹកចិត្តផ្នែកពន្ធដារ ដើម្បីឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានរីកចម្រើន និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ»។
ក្នុងឱកាសដដែលលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានមានប្រសាសន៍ថា អគ្គនាយកដ្ឋានពន្ធដារបានសម្រេចការងារជាច្រើន ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ។

លោករដ្ឋមន្រ្តីក៏បានស្នើអគ្គនាយកដ្ឋានគួរពង្រីកការផ្សព្វផ្សាយអំពីការលើកទឹកចិត្តទាំងនេះឱ្យបានទូលំទូលាយ ដើម្បីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងសហគ្រាសធុនតូច និងមធ្យម បានជ្រួតជ្រាប និងអាចទាញយកអត្ថប្រយោជន៍ដើម្បីរីកចម្រើន។
បន្ថែមលើការងារអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ភាគីទាំងពីរក៏បានឯកភាពសហការលើការធ្វើសមាហរណកម្មទិន្នន័យសហគ្រាសធុនតូច និងមធ្យមផងដែរ៕
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


