ព័ត៌មានជាតិ
រូបសំណាកលោកតាដំបងគ្រញូង ឆ្លាក់ពីថ្មភក់ទម្ងន់ជាង ៣០ តោន រំកិលដាក់តម្កល់នៅក្នុងសាលាឧទ្ធរណ៍ខេត្តបាត់ដំបង
នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣ រូបសំណាកលោកតាដំបងគ្រញូងដែលកសាងឡើងអំពីថ្មភក់ដែលមានទម្ងន់រាប់សិបតោនត្រូវបានផុសឡើងយ៉ាងស្រស់ស្អាតនិងមានអនុភាពក្រៃលែងនៅក្នុងសាលាឧទ្ធរណ៍ខេត្តបាត់ដំបង។
បើតាមការលើកឡើងពីក្រុមជាងចម្លាក់ ដែលកំពុងញាប់ដៃញាប់ជើងក្នុងការស្ទូចទាំងបល្ល័ង្គក៏ដូចជារូបសំណាកលោកតាដំបងគ្រញូងបានបញ្ជាក់ថា ថ្មដែលកសាងរូបសំណាកនេះគឺជាប្រភេទថ្មភក់ ដែលកប់ក្នុងដីនៅក្នុងតំបន់ខ្ពង់រាបនៃខេត្តព្រះវិហារ ដែលក្រោយពីប្រើរយៈពេលជាងមួយឆ្នាំ ទើបបានសម្រេចជាស្ថាពរដោយបល្ល័ង្គមានកម្ពស់ ១,៩៥ ម៉ែត្រ។ រីឯរូបសំណាកលោកតាដំបងគ្រញូងមានកម្ពស់ ២,៩០ ម៉ែត្រ គឺក្រោយពេលឆ្លាក់រួចទាំងរូបសំណាក់និងបល្ល័ង្គនៅសល់ទម្ងន់ប្រមាណជាង ៣០ តោន។

អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍បានមានប្រសាសន៍ថា ជាទូទៅសម្រាប់ខេត្តនីមួយៗតែងតែមានវត្ថុស័ក្តសិទ្ធិ ឬរូបសំណាកអ្វីមួយជាសម្គាល់ឧទាហរណ៍ខេត្តបាត់ដំបងមានរូបសំណាកលោកតាដំបងគ្រញូង ខេត្តពោធិសាត់មានរូបសំណាកលោកតាឃ្លាំងមឿង ខេត្តប៉ៃលិនមានរូបសំណាកលោកយាយយ៉ាត ខេត្តសៀមរាប មានរូបសំណាកព្រះអង្គចេកព្រះអង្គចមជាដើម។

សម្រាប់សាលាឧទ្ធរណ៍ដែលមានការគ្រប់គ្រងទៅលើខេត្តចំនួន ៦ គឺខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិសាត់ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ហើយទីតាំងរបស់សាលាឧទ្ធរណ៍គឺស្ថិតនៅក្នុងខេត្តបាត់ដំបង ដូច្នេះត្រូវធ្វើរូបសំណាកលោកតាដំបងគ្រញូង ជានិមិត្តសញ្ញានិងជារូបដែលមានបារមីនិងមហិទ្ធិរិទ្ធខ្លាំងក្លាដោយនរណានរណាក៏ដឹងនិងស្គាល់អំពីបារមីរបស់លោកតាដំបងគ្រញូងដែរ ដូច្នេះគោលបំណងនៃការកសាងរូបសំណាកនេះ គឺទុកដើម្បីឲ្យនគរបាលយុត្តិធម៌ទាំងអស់ស្បថស្បែរ និងជាកន្លែងដែលត្រូវជម្រះក្តីប្រកបដោយភាពយុត្តិធ៌ម ព្រោះគ្រប់រូបសំណាកនៅក្នុងសាលាឧទ្ធរណ៍សុទ្ធតែមានបញ្ចុះនូវបារមីផងដែរ៕
អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


