ព័ត៌មានជាតិ
សម្តេច ហ៊ុន ម៉ាណែត៖ កម្ពុជា រំពឹងកំណើនសេដ្ឋកិច្ច ៥.៦% ឆ្នាំ ២០២៣ និង ៦.៦% ឆ្នាំ ២០២៤
កម្ពុជា រំពឹងថា នឹងអាចសម្រេចកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥.៦ភាគរយ នៅក្នុងឆ្នាំ ២០២៣ និងបន្តងើបកាន់តែលឿនក្នុងអត្រា ៦.៦ភាគរយ នៅឆ្នាំ ២០២៤ ជាមួយនឹងការអនុវត្តកម្មវិធីវិធានការគន្លឹះ និងវិធានការកែទម្រង់មុតស្រួចនានា ដែលត្រូវបានដាក់ចេញកន្លងមក រួមទាំងវិធានការបុរេសកម្មផ្សេងៗក្នុងពេលខាងមុខ។ នេះជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីបើក “សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០២៣” ស្តីពី “ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត និងការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន” នាព្រឹកថ្ងៃទី ២៣ វិច្ឆិកា ឆ្នាំ ២២០២៣។

ទោះយ៉ាងណា សម្តេចនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ទស្សនវិស័យនៃកំណើននេះ ក៏អាចប្រឈមនឹងហានិភ័យមួយចំនួន ក្នុងពេលដែលស្ថានភាពបច្ចុប្បន្ននៅមានភាពមិនប្រាកដប្រជានៅឡើយ។
«ក្នុងន័យនេះ កម្ពុជា ចាំបាច់ត្រូវប្រកាន់យកជំហរស្មារតីនៃការកែទម្រង់ជាប្រចាំ និងបុរេសកម្មជានិច្ច ព្យាយាមកសាងឱ្យបាននូវភាពធន់ និងជំរុញប្រព្រឹត្តិកម្មសេដ្ឋកិច្ច»។ នេះជាការបន្ថែមរបស់សម្តេច ហ៊ុន ម៉ាណែត។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី បានដាក់ចេញនូវវិធានការមុតស្រួច ដែលមានចរិតជាការកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដើម្បីជំរុញដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់ការប្រកួតប្រជែងកម្ពុជា ក៏ដូចជាការឆ្លើយតបនឹងកង្វល់របស់វិស័យឯកជន ដែលមានជិត ២០០ ដើម្បីកាត់បន្ថយថ្លៃធ្វើធុរកិច្ច និងការសម្រាលបន្ទុករបស់ប្រជាជនទូទៅ ដោយលុបបំបាត់ និងកាត់បន្ថយនីតិវិធីរដ្ឋបាលមិនចាំបាច់នានា ជួយសម្រួលដល់ធុរជន និងប្រជាពលរដ្ឋក្នុងការបំពេញកាតព្វកិច្ចតម្រូវរបស់ច្បាប់ បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងវិធានការជាច្រើនផ្សេងទៀត។

ជុំវិញកំណើនសេដ្ឋកិច្ចនេះ ធនាគារពិភពលោក បានការព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងមានអត្រា ៥.៤ភាគរយ នៅក្នុងឆ្នាំ២០២៣ ហើយមានកំណើន ៥.៨ភាគរយ នៅឆ្នាំ២០២៤ និង ៦.១ភាគរយ ក្នុងឆ្នាំ២០២៥។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកនៅថ្ងៃទី ២២ វិច្ឆិកា បានគូសបញ្ជាក់ថា ជាមួយនឹងការរំពឹងទុកអំពីការកើនឡើងនូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអំពីអត្ថប្រយោជន៍ដែលនឹងកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ដែលកម្ពុជា មានជាមួយបណ្តាប្រទេសនៅក្នុងតំបន់។
បើតាមធនាគារពិភពលោក នៅក្នុងឆ្នាំនេះ កត្តារួមផ្សំរវាងសម្ពាធពីខាងក្រៅ និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលដាក់សម្ពាធលើកំណើន ទោះបីជាមានការងើបឡើងវិញក្នុងវិស័យទេសចរណ៍ និងសេវាដទៃទៀត។
ប្រសិនបើការកែទម្រង់រចនាសម្ព័ន្ធដើរអមគ្នាជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកាលានុវត្តភាពពាណិជ្ជកម្ម នោះនឹងនាំឱ្យកំណើនបន្តបង្កើនល្បឿននៅក្នុងរយៈពេលមធ្យម និងវែង៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


