ព័ត៌មានជាតិ
វិទ្យាស្ថានបណ្ដុះបណ្ដាលនៅខេត្តបាត់ដំបង ចំនួន ២ ប្រកាសជ្រើសរើសយុវជនរៀនជំនាញដោយឥតបង់ថ្លៃ
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង និងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង ប្រកាសផ្តល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១០៨០ នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ។

បើតាមសេចក្ដីប្រកាសរបស់វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានឱ្យដឹងថា វិទ្យាស្ថាន ត្រូវការយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ៦៣០ នាក់ ចូលរៀនជំនាញវិជ្ជាជីវៈលើមុខជំនាញ ការងារកំបោរ ,ការដំឡើងបណ្ដាញបំពង់ទឹក ,ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ការដំឡើងសរសៃដែក ,ការដំឡើងគ្រឿងឈើសម្រេច ,ការថែទាំ និងជួសជុលរថយន្ត ,ការផ្សារអគ្គិសនី ,ការផលិតនំ ការកែច្នៃបន្លែ និងផ្លែឈើ ,ការចិញ្ចឹម និងថែទាំត្រីប្រា ,ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែរមៀត ,សេវាកម្មកុំព្យូទ័រ ,ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ,ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព ,សេវាកម្មសម្អាងការ និងសេវាកម្មបរិក្ខារត្រជាក់ និងកម្ដៅ។

ដោយឡែក វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង ក៏ប្រកាសជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ៤៥០ នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈលើជំនាញដូចជា ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ,សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ,ការងារកំបោរ ,ការដំឡើង និងថែទាំប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី ,ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ,សេវាកម្មកុំព្យូទ័រ និងការចនាក្រាហ្វិកដោយកុំព្យូទ័រ ផងដែរ។

ជាមួយគ្នានេះ ដោយសារតែការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាកម្មវិធីអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាលសម្រាប់ក្រុមយុវជនមកពីគ្រួសារក្រីក្រ ដូចនេះ សិក្ខាកាមដែលមានប័ណ្ណសមធម៌ និងប័ណ្ណគ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ ម៉ឺនរៀល ក្នុងមួយខែ រហូតបញ្ចប់វគ្គបណ្ដុះបណ្ដាល។ សម្រាប់វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង ក៏បានផ្តល់កន្លែងស្នាក់នៅ ទឹក ភ្លើង ឥតបង់ថ្លៃ មានបណ្ណាល័យ និងផ្តល់សេវាអ៊ីនធឺណិតសិក្សា-ស្រាវជ្រាវ ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


