ព័ត៌មានជាតិ
នគរបាលខេត្តកំពង់ចាមបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៧នាក់និងសម្ភារៈមួយចំនួន
សមត្ថកិច្ចនគរបាលខេត្តកំពង់ចាម បានបើកការស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបបទបទល្មើសគ្រឿងញៀនដកហូតថ្នាំជាច្រើន ។

សមត្ថកិច្ចនគរបាលខេត្តកំពង់ចាម ប្រាប់ឲ្យដឹងថា ដោយបានការអនុញាតិពីលោក តូច ឧត្តម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការណ៍ ជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកជើងព្រៃ អធិការដ្ឋានស្រុកព្រៃឈរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូសែនដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បើកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ដោយប្រើវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យ២នាក់ កាលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី នៅចំណុចវត្តមេមាំង ស្ថិតក្នុងភូមិមេមាំង ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៣កញ្ចប់ ទូរស័ព្ទដៃចំនួន០២គ្រឿង។

តាមចម្លើយសារភាពពីជនសង្ស័យខាងលើ នៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទីព្រឹក កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញអធិការដ្ឋានស្រុកជើងព្រៃ ជំនាញអធិការដ្ឋានស្រុកព្រៃឈរ កម្លាំងប៉ុស្តិ៍សំរោង និងកម្លាំងប៉ុស្តិ៍ថ្មពូន បន្តឃាត់ខ្លួនជនសង្ស័យ៥នាក់បន្ថែម។ ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន៤៨កញ្ចប់ ទូសព្ទ័ដៃចំនួន០៣គ្រឿង ដាវចំនួន០១ដើម សម្ភារៈវេចខ្ចប់មួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងជំនាញខេត្តបាននាំយកទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ ៖ រ៉ាវុទ្ធ





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក