Connect with us

ព័ត៌មានជាតិ

វីដេអូ​ស្តែងៗ ឃាតកម្ម​ស្លាប់ ០៣ នាក់​យប់មិញ ជនល្មើស​យក​កាំភ្លើង​បាញ់ស្លាប់បន្ត​បន្ទាប់

បានផុស

នៅ

ឃាតកម្ម​ដែល​តាមសមត្ថកិច្ច​កើត​ឡើង​ពី​ទំនាស់​ពាក្យ​សម្តី​តិចតួច​រហូត​បង្ក​ជា​ហិង្សា​ដល់​ស្លាប់។ បើ​តា​ម​រូបភាព​បង្ហាញ​ចេញ​ពីកាមេរ៉ា ក្នុងជម្លោះ​នោះមានការ​វាយ​តប់​គ្នា​ទៅ​វិញទៅមក ពេលនោះជនល្មើស​មកពីក្រោយ​ដក​កាំភ្លើង​បាញ់ប្រហារ​រហូត​ដល់​ស្លាប់​។

ទស្សនាវីដេអូខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ហេតុការណ៍​បាញ់ប្រហារ​ក្នុងអំឡុង​ថ្ងៃ​សែនចូលឆ្នាំចិនកាលពី​ល្ងាច​ម្សិលមិញ​ កើត​ឡើង​នៅ​ចំណុច​មុខ​ហាង​លក់​ទូរស័ព្ទមួយ​ស្ថិតនៅតាមបណ្ដោយ​ផ្លូវ​បេតុង ក្នុង​បុរី​ប៊ុនហួរ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បង្ក​ឲ្យ​ជនរងគ្រោះ​ ០៣ នាក់ស្លាប់​បន្ត​បន្ទាប់ ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ។

ជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារបណ្ដាលឲ្យស្លាប់ទាំង៣នាក់នោះមានឈ្មោះ ​ទី​១ ឈ្មោះ ប៉ូ សូ​ភី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិម័រ សង្កាត់​ដង្កោ ខណ្ឌដង្កោ​ ទី​២​ឈ្មោះ សុខ ស៊ីដេត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ ស្នាក់នៅ​កន្លែងកើតហេតុ ចំណែក​ទី៣ឈ្មោះ សៀក លឹម ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ។

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់នៅក្បែរកន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុមានបុរស​ម្នាក់​បើករថយន្ត​មក​ឈប់​ចត​មួយ​ភ្លែត​នៅមុខ​ផ្ទះដើម្បី​ដាក់​កូននៅក្បែរ​កន្លែងកើតហេតុ បន្ទាប់មក​ក៏មាន​បុរស​ម្នាក់ទៀត បើក​ម៉ូតូ​កង់​បី​ឥណ្ឌាមកពី​ក្រោយ​រួច​ស៊ីផ្លេ ដាក់​រថយន្ត​ឲ្យ​អែប ខណៈ​ផ្លូវ​កំពុង​មាន​ការកកស្ទះ រួច​ក៏មាន​ជម្លោះ​ពាក្យសម្ដីដាក់គ្នា​មួយ​ប្រាវ ហើយ​អ្នកបើក​ម៉ូតូ​កង់​បី​ក៏បើក​ចេញទៅ​បាត់។

លុះ​មួយសន្ទុះ​ក្រោយមក អ្នកបើក​ម៉ូតូ​កង់​បី បានត្រឡប់វិញ​ម្ដងទៀតជាមួយ​បក្ខពួក ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង និងកើតជម្លោះពាក្យ​សម្ដី​បន្ថែមទៀត រួចអ្នករត់​កង់​បី​នោះ បាន​ស្ទុះ​យក​កាំភ្លើង ពី​បក្ខពួកបាញ់​ប្រហារលើជនរងគ្រោះ​៣​នាក់ បណ្ដាលឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ម្នាក់ និង​២​នាក់​ទៀត​ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម