ព័ត៌មានជាតិ
មេបញ្ជការអាវុធហត្ថកំពង់ស្ពឺ ឱ្យកងកម្លាំងត្រៀមខ្លួន២៤ម៉ោងរងចាំបទបញ្ជាបម្រើពលរដ្ឋ ហាមដាក់ច្បាប់
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានប្រាប់ដល់កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ថា ចាប់ពីពេលនេះតទៅ កម្លាំងទាំងអស់នឹងមិនត្រូវបានអនុញ្ញាតឱ្យដាក់ច្បាប់សម្រាកនោះទេ ពោលគឺ កម្លាំងទាំងអស់ត្រូវត្រៀមខ្លួននៅចំណុចខ្ពស់ ២៤ម៉ោងលើ២៤ម៉ោង រង់ចាំបទបញ្ជាថ្នាក់លើតែប៉ុណ្ណោះ។ ការលើកឡើងដូចនេះ ពេលត្រួតពិនិត្យកម្លាំងជាក់ស្តែងដោយផ្ទាល់ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី លោកវរសេនីយ៍ឯក មេបញ្ជាការរងផងដែរ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបញ្ជាក់ថា ការដាក់ចេញនូវវិធានការនេះ ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកបានដាក់ចេញនូវបទបញ្ជាឱ្យកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ ត្រៀមខ្លួនចំណុចខ្ពស់ ២៤ម៉ោងលើ២៤ម៉ោង រង់ចាំបទបញ្ជាពីថ្នាក់លើ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានបញ្ជាក់ទៀតថា ក្នុងនាមជាកងកម្លាំងត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើជាដាច់ខាត និងបន្តគោរពវិន័យក្នុងអង្គភាព ត្រូវមានសាមគ្គីភាព ចេះគោរពស្រលាញ់ និងឲ្យតម្លៃគ្នាទៅវិញទៅមក ព្រោះម្នាក់ៗសុទ្ធតែពាក់ឯកសណ្ឋានតែមួយ ធ្វើការក្នុងអង្គភាពតែមួយ សាមគ្គីភាពជាការងារស្នូលដែលនាំឲ្យយើងទាំងអស់គ្នា សម្រចជោគជ័យនូវភារកិច្ចដែលថ្នាក់លើដាក់ជូនកន្លងមក។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានកោតសរសើរដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ដែលបានបំពេញភារកិច្ចកន្លងមកប្រកបដោយប្រសិទ្ធភាព ទាំងនេះជាការខិតខំប្រឹងប្រែង ដែលបានលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត ជាពិសេសបានលះបង់នូវសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារសន្តិសុខ សណ្តាប់ ជូនសង្គមជាត ។ សម្រាប់នាយទាហាន នាយទាហានរង ដែលធ្វើមិនបានល្អកន្លងមក បន្តខិតខំប្រឹងប្រែងបន្ថែមទៀត និងមើលគំរូក្រុមការងារដែលគាត់ធ្វើបានល្អជាគំរូរ ដើម្បីអង្គភាពទាំងអស់គ្នា៕




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


