ព័ត៌មានអន្ដរជាតិ
កូនក្រមុំត្រូវឃាតកបាញ់សម្លាប់ក្នុងពិធីមង្គលការមួយនៅប្រទេសបារាំង
សោកនាដកម្មបានកើតឡើងលើពិធីមង្គលការមួយនៅក្នុងសហគមន៍ Goult ក្នុងតំបន់ Provence ភាគអាគ្នេយ៍ប្រទេសបារាំង ដោយខ្មាន់កាំភ្លើងពាក់ស្រោមមុខជាច្រើននាក់ បើកការបាញ់ប្រហារកាលពីព្រឹកថ្ងៃអាទិត្យ សម្លាប់កូនក្រមុំអាយុ ២៧ ឆ្នាំ និងមនុស្សជាច្រើននាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៣ខែមិថុនានេះ។

កូនកំលោះអាយុ ២៥ឆ្នាំ និងកូនក្មេងអាយុ ១៣ ឆ្នាំម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយខ្មាន់កាំភ្លើងម្នាក់ក៏ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារផងដែរ ខណៈនៅពេលនោះមានមនុស្ស ២៨នាក់នៅក្នុងពិធីមង្គលការ។
ប៉ូលិសគិតថា ការវាយប្រហារនេះអាចទាក់ទងនឹងបញ្ហាគ្រឿងញៀន។ ចំណែកអ្នកវាយប្រហារផ្សេងទៀតបានរត់គេចខ្លួនដោយថ្មើរជើង ហើយប៉ូលិសកំពុងតាមរកពួកគេនៅឡើយ។
អាជ្ញាធរ និងប្រជាជនក្នុងតំបន់មានការតក់ស្លុត និងព្រួយបារម្ភថា ការបាញ់ប្រហារនេះអាចធ្វើឲ្យសហគមន៍ដ៏ស្ងប់ស្ងាត់មានប្រជាជនប្រហែល ១,០០០ នាក់ នេះខូចឈ្មោះ។ នៅពេលនេះប៉ូលិសបានចាប់ផ្តើមការស៊ើបអង្កេតដោយហៅករណីនេះថាជាករណីឃាតកម្ម និងប៉ុនប៉ងមនុស្សឃាត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


