សន្តិសុខសង្គម
ព្រហ្មទណ្ឌខេត្ត កំពុងស្រាវជ្រាវករណីប្រទះឃើញសពបុរសម្នាក់ នៅស្រុកពញាក្រែក
សពបុរសម្នាក់ ត្រូវបានប្រទះឃើញនៅលើផ្លូវក្រាលក្រួសក្រហម ស្ថិតក្នុងភូមិត្រពាំងផ្លុងទី ២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៥ ម្សិលមិញ។

សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ មានស្នាមរបួសត្រង់ក្បាលផ្នែកខាងឆ្វេង ស្លៀកខោខោវប៊យ ពណ៌ខៀវ ពាក់អាវសាច់ក្រណាត់ដៃខ្លីផ្កា ពណ៌ប្រផេះ មានកម្ពស់ ១.៧០ ម៉ែត្រ សម្បុរស្រអែម។ ចំណែកជនល្មើសមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានគ្នាប្រមាណ ៣ ទៅ ៤ នាក់។

តាមដំណើររឿងនៅវេលាខាងលើ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងផ្លុង បានទទួលព័ត៌មានពីលោកមេភូមិត្រពាំងផ្លុងទី ២ ឃុំត្រពាំងផ្លុង រាយការណ៍មកថា មានប្រជាពលរដ្ឋប្រទះឃើញសាកសព មនុស្សប្រុស ១ នាក់ ជនជាតិខ្មែរ ស្លាប់នៅលើផ្លូវលំក្រាលក្រួសក្រហម ចំណុចស្ពានអន្លង់ផ្លុង ស្ថិតនៅភូមិត្រពាំងផ្លុង ២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
បន្ទាប់ពីពិនិត្យសាកសពរួច សមត្ថកិច្ចបានសន្និដ្ឋានថា ជាករណីឃាតកម្មនៅទីតាំងផ្សេងយកមកទម្លាក់ចោលនៅទីនេះ។ បច្ចុប្បន្ន សពជនរងគ្រោះ បានតម្កល់ទុកនៅកន្លែងរក្សាសព នៃមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ដើម្បីប្រកាសរកសាច់ញាតិ និងបំពេញសំណុំរឿងតាមនីតិវិធី៕
អត្ថបទ ៖ សាន វិឡែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


