សន្តិសុខសង្គម
ប្រទះឃើញសពអណ្តែតទឹក ទើរនៅគល់ស្ពានទន្លេមេគង្គក្រចេះ
សាកសពយុវជនម្នាក់ត្រូវបានកម្មករសំណង់ធ្វើស្ពានទន្លេមេគង្គខេត្តក្រចេះ ប្រទះឃើញអណ្តែតទឹកទន្លេមេគង្គ ទើរនៅគល់សសរស្ពាននៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៥។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅវេលាម៉ោង ១៥៖៣០នាទី កើតមានឧបទ្ទវហេតុលង់ទឹកទន្លេនៅចំណុចទឹកទន្លេក្បែរបន្ទាយទាហាន ភូមិជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
សពយុវជនរងគ្រោះ ឈ្មោះ ជឿន ណារ៉ូ អាយុ១៥ ឆ្នាំ មានទីលំនៅ ភូមិខ្សាច់ទប់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

កាលពីថ្ងៃទី ១៣ ខែមីនា ឈ្មោះ ជឿន ណារ៉ូ និងឈ្មោះ យឿន ណារី ភេទប្រុស អាយុ១៤ឆ្នាំ និងឈ្មោះ រ៉ាត់ រ៉ាទីន ភេទប្រុស អាយុ ១៦ឆ្នាំ ដោយអ្នកទាំង ៣នាក់ មានទីលំនៅ ភូមិខ្សាច់ទប់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បាននាំគ្នាចុះទៅលេងទឹកទន្លេនៅក្បែរបន្ទាយទាហាន ភូមិជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ លុះដល់វេលាម៉ោង១៥ និង៣០នាទី ពេលដែលកំពុងហែលទឹកលេង ឈ្មោះ ជឿន ណារ៉ូ បានហែលដល់កន្លែងអន្លង់ទឹកជ្រៅ និងហូរខ្លាំង ពេលនោះស្រាប់តែបាត់ខ្លួនតែម្តង។
ចាប់តាំងពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១១ ទើបសពជនរងគ្រោះ ត្រូវបានគេប្រទះរកឃើញនៅចំណុចគល់ស្ពានព្រែកប្រសព្វ ចិត្របុរី កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រសព្វ សហការជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត ពិនិត្យសាកសពឃើញថាមានសភាពហើមរលួយ។ បច្ចុប្បន្ន សពជនរងគ្រោះបានប្រគល់ជូនគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


